2019-03-19 16:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសហរដ្ឋអាមេរិកជាទីដីនៃ ជនជាតិណា ? ពួកណាដែលបានមកតាំងទីលំនៅទីនេះ ? នៅពេលណា ? ហើយបានធ្វើអ្វីខ្លះ ?
២. តើសហរដ្ឋអាមេរិកមានផ្ទៃដីប៉ុន្មាន ? ឈរលំដាប់ទីប៉ុន្មានលើពិភពលោក ? បន្ទាប់ពីប្រទេសណាខ្លះ ?
៣. តើទឹកដីសហរដ្ឋអាមេរិកលាjតសន្ធឹងយ៉ាងដូចម្ដេច ?
៤. តើសហរដ្ឋអាមេរិកបានប្រកាសឯករាជ្យនៅថ្ងៃណា ខែណា ឆ្នំាណា ? ពីប្រទេសណា ?
៥. តើរដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកបានប្រកាសឡើងនៅឆ្នាំណា ? នៅទីណាហើយបានដាក់ឪ្យប្រើប្រាស់នៅឆ្នាំណា ?
ចម្លើយ
១. សហរដ្ឋអាមេរិកទឹកដីនៃជនជាតិ ឥណ្ឌាស្បែកក្រហម ។ អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនជាតិដើម ។
២. សហរដ្ឋអាមេរិកមានផ្ទៃដី ៩,៣៦៣,០០០ គីឡូម៉ែត្រក្រឡា ពីព្រំប្រទល់ប្រទេសកាណាដា មកដល់ព្រំដែនមិកស៊ិក ។
៣. លាតសន្ទឹងពីជើងទៅត្បូងប្រវែង ២,៥០០ គ.ម ពីព្រំប្រទល់ប្រទេសកាណាដាមកដល់ព្រំដែន មិកស៊ិក ។ លាតសន្ធឹងពីលិចកើតប្រវែង ៤៥០០ គ.ម ពីញូវយ៉កដល់សាន់ហ្រា្វន់ស៊ីស្កូ ។
៤. សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។
៥. រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកត្រូវបានប្រកាសឡើងនៅឆ្នាំ ១៧៨៧ នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៨៩ ។