Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយអ្វី ? ហើយមានចំនួនរដ្ឋសរុបប៉ុន្មាន ?

២. តើរដ្ពីរដែលសហរដ្ឋអាមេរិកបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះអ្វីខ្លះ ? បញ្ជូលនៅឆ្នាំ ណា ?

៣. តើអំណាច នៅសហរដ្ឋអាមេរិកត្រូវបានបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?

៤. តើនៅសហរដ្ឋអាមេរិកមានសភាប៉ុន្មាន ? អ្វីខ្លះ ? សភានីមួយៗ មានតំណាងរាស្រ្ដប៉ុន្មាន ? ហើយតំណាងរាស្រ្ដនីមួយៗ មានអាណត្តិប៉ុន្មានឆ្នាំ ?

៥. ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក តើសភាណាមួយដែលមានតួនាទី សំខាន់ជាងគេ ? ហេតុអ្វី ?

ចម្លើយ

១. រដ្ឋនីមួយរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយ ហើយមានចំនួនរដ្ឋសរុប ៥០ រដ្ឋ ។

២. រដ្ឋពីរដែលសហរដ្ឋអាមេរិកបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថា រដ្ឋអាឡាស្កា នៅឆ្នាំ ១៩៥៨ នៅឆ្នាំ ១៩៥៩

៣. អំណាចប្រធានធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្របត្តិ ប៉ុន្ដែ មានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីការបោះឆ្នោត ដែលមានអាណត្តិ៤ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធីបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិ ព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងធ្វើច្បាប់ផងដែរ ។

៤. នៅសហរដ្ឋអាមេរិក សភា ២គឺ សភាតំណាងរាស្រ្ដ និងព្រឹទ្ធសភាហើយសភានីមួយៗ មានតំណាងរាស្រ្ដដូចតទៅ ៖

  • សភាតំណាងរាស្រ្ដមានសមាជិកចំនួន ៤៣៥ នាក់ ហើយមានអាណតិ្ត ២ឆ្នាំ ។
  • ព្រឹទ្ធសភាមានសមាជិកចំនួន ១០០ នាក់ ដោយក្នុងមួយរដ្ឋមាន ២នាក់ ហើយមានអាណត្តិ ៦ឆ្នាំ ដែលត្រូវបានបោះឆ្នោតប្ដូរចំនួន ១ ភាព ៣ រៀងរាល់ ២ ឆ្នាំម្ដង ។

៥. ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ៖

  • ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ។
  • ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ។
  • ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login