Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើទម្ងន់ដឹកនជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់ប្រព្រឹត្តទៅយ៉ាងដូចម្តេច ?

២. តើការរៀបចំចាត់ចែងសកម្មភាពនានាដូចជាសកម្មភាពវប្បធម៌ កីឡា ការតាំងពិព័រណ៍ និងពិធីបុណ្យផ្សេងទៀតនៅលើដងផ្លូវថ្នល់ត្រូវប្រតិបត្តិតាមការណែនាំអ្វីខ្លះ ?

៣. ដើម្បីធានាដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខែត្រ ប្រកបដោយសុវត្ថិភាពរាល់ការសាងសង់សំណង់ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវខាងលើត្រូវអនុវត្តយ៉ាងដូចម្តេច ?

៤. ចូរនិយាយពីមាត្រា៣២នៃច្បាប់ស្តីពីផ្លូវថ្នល់ ។

៥. តើច្បាប់ស្តីពីផ្លូវថ្នល់មានប៉ុន្មានចំពូក ហើយបែងចែកជាប៉ុន្មានមាត្រា ។

ចម្លើយ

១. ទម្ងន់ដឹកនជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់ប្រព្រឹត្តទៅដូចតទៅ ៖

លើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខែត្រ ផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នុងខែត្រនិងផ្លូវជនបទត្រូវអនុវត្តដូចខាងក្រោម ៖

ក. ការកម្រិតទម្ងន់អតិបរមាសង្កត់លើផ្លូវរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ុម៉កត្រូវកំណត់ត្រឹម

  • ៦តោនសម្រាប់ភ្លៅទោល ដែលមានកង់២ស្ថិតនៅផ្នែនចង្កូតរថយន្ត
  • ១១តោនសម្រាប់ភ្លៅភ្លោះ ដែលមានកង់៤ស្ថិតនៅផ្នែកចង្កូតរថយន្ត
  • ១០​តោនសម្រាប់ភ្លៅភ្លោះដែលមានកង់៤
  • ១៩តោនសម្រាប់ភ្លៅភ្លោះដែលមានកង់៨
  • ២៤តោនសម្រាប់ភ្លៅបីជិតគ្នា ដែលមានកង់១២ ។

ខ. ការកម្រិតទម្ងន់សរុបអតិបរមារបស់រថយន្តត្រូវកំណត់ត្រឹម

  • ១៦តោនសម្រាប់រថយន្ត ដែលមានភ្លៅ២គឺភ្លៅទោលផ្នែកខាងមុខរថយន្ត ដែលមានកង់២និងភ្លៅទោលផ្នែកខាងក្រោយរថយន្ត ដែលមានកង់៤
  • ២៥តោនសម្រាប់រថយន្ត ដែលមានភ្លៅ៣គឺភ្លៅទោលផ្នែកខាងមុខរថយន្ត ដែលមានកង់២និងភ្លៅភ្លោះផ្នែកខាងក្រោយរថយន្ត ដែលមានកង់៨
  • ៣០តោនសម្រាប់រថយន្តដែលមានភ្លៅ៤ គឺ ភ្លៅភ្លោះផ្នែកខាងមុខរថយន្តដែលមានកង់៤និងភ្លៅភ្លោះផ្នែកខាងមុខរថយន្តដែលមានកង់៤និងភ្លៅភ្លោះផ្នែកខាងក្រោយរថយន្ត ដែលមានកង់៨ ។

គ. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងរ៉ឺម៉កត្រូវកំណត់ត្រឹម

  • ៣៥តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៤គឺ ភ្លៅទោលផ្នែកខាងមុនរថយន្តដែលមានកង់២ ភ្លៅទោលផ្នែកខាងក្រោយរថយន្តដែលមានកង់៤ និងភ្លៅទោលផ្នែកខាងក្រោយរ៉ឺម៉កដែលមានកង់៤
  • ៤០តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉ក ដែលមានភ្លៅចាប់ពី៥ឡើងទៅ ។

ឃ. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹម

  • ៣៥តោនសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៤គឺភ្លៅទោលផ្នែកខាងមុខរថយន្តដែលមានកង់២ ភ្លៅទោលផ្នែកខាងក្រោយរថយន្តដែលមានកង់៤ និងភ្លៅភ្លោះផ្នែកខាងក្រោយសឺមីរ៉ុម៉កដែលមានកង់៨
  • ៤០តោនសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៥ ។

រាល់ទម្ងន់សង្កត់លើអក្ស័ផ្លូវ រថយន្តដូចមានចែងក្នុងចំណុចទី១ខាងលើ ត្រូវមានសម្ពាធទៅលើផ្ទៃថ្នល់មិនលើសពី៥(ប្រាំ) គក្រ/សម២ ។

២. ការរៀបចំចាត់ចែងសកម្មភាពនានាដូចជាសកម្មភាពវប្បធម៌ កីឡា ការតាំងពិព័រណ៍ និងពិធីបុណ្យផ្សេងទៀតនៅលើដងផ្លូវថ្នល់ត្រូវប្រតិបត្តិតាមការណែនាំ ៖

  • អ្នករៀបចំត្រូវលើកសំណើសុំប្រើប្រាស់ផ្លូវថ្នល់ ដោយភ្ជាប់ជាមួយនូវគម្រោងការពារសុវត្ថិភាពចរាចរណ៍ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សកម្មភាពនេះអាចប្រព្រឹត្តទៅបានក្រោយពេល ដែលទទួលបានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិតាមលំដាប់ថ្នាក់ ទៅតាមកម្រិតនៃពិធីនិងតាមភាពចាំបាច់
  • រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយនូវព័ត៌មានអំពីគម្រោងបិទផ្លូវថ្នល់ ឱ្យបានទាន់ពេលព្រមទាំងចាត់វិធានការការពារសណ្តាប់ធា្នប់និងសុវត្ថិភាពចរាចរណ៍ឱ្យបានត្រឹមត្រូវ
  • រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយអ្នករៀបចំដើម្បីធ្វើការចាត់ចែងកិច្ចការបន្ទាន់ និងធានាសុវត្ថិភាពចរាចរណ៍ ។ បែបបទនិងនីតិវិធីនៃការប្រើប្រាស់ផ្លូវថ្នល់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ឬអន្តរប្រកាសរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

៣. ដើម្បីធានាដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខែត្រ ប្រកបដោយសុវត្ថិភាពរាល់ការសាងសង់សំណង់ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវខាងលើត្រូវអនុវត្តដូចតទៅ ៖

  • ការសង់សំណង់ ដូចជាស្ថានីយ៍ប្រេងឥន្ធនៈ ស្ថានីយ៍ហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានជួបជុំគ្នាមធ្យមត្រូវស្ថិតនៅក្នុងចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ
  • ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡាដ្ឋាន ទីលានប្រកួត រោងមហោស្រព មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀត ដែលមានមនុស្សជួបជុំគ្នាច្រើនត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ ព្រំដីចំណីផ្លូវថ្នល់
  • ការកំណត់ដូចមានចែងចំណុចទី១និងទី២ ខាងលើនេះ មិនអនុវត្តចំពោះរាល់សំណង់ ដែលបានសាងសង់មុនស្របតាមបទប្បញ្ញត្តិជាធរមានឡើយ
  • ការកំណត់ចម្ងាយ ដូចមានចែងនៅចំណុចទី១ និងទី២ ខាងលើចំពោះផ្លូវជនបទ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ។

៤. និយាយពីមាត្រា៣២នៃច្បាប់ស្តីពីផ្លូវថ្នល់ ៖

ការជីកកប់ ការជីកគាស់ ការចោះខួង ឬសកម្មភាពភាពផ្សេងទៀតសម្រាប់បម្រើការងារអាជីវកម្ម ដែលអាចបង្កឱ្យខូចខាតនិងប៉ះពាល់តួផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ និងដីចំណីផ្លូវ និងការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្មឬការលើកតាំងបង្ហាញប៉ាណូផ្សេងៗ នៅតាមដងផ្លូវថ្នល់ឬដីចំណីផ្លូវត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ។ អ្នកអនុវត្តការងារត្រូវចាត់វិធានការ សណ្តាប់ធា្នប់សម្រួលចរាចរណ៍ ការពារនឹងឧបទ្ទវហេតុផ្សេងៗដែលកើតមានឡើងជាយថាហេតុ ការពារបរិស្ថានឱ្យបានត្រឹមត្រូវនិងត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ចជំនាញ ។

៥. ច្បាប់ស្តីពីផ្លូវថ្នល់មានទាំងអស់ ១៣ចំពូក និង៨១ មាត្រា។ អធិប្បាយ ៖

  • ចំពូកទី១ ៖ បទបញ្ញត្តិទូទៅ
  • ចំពូកទី២ ៖ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់
  • ចំពូកទី៣ ៖ ប្រភេទ ឈ្មោះ និងចំណាត់ថ្នាក់ផ្លូវថ្នល់
  • ចំពូកទី៤​ ៖ ការអភិវឌ្ឍន៍ និងការថែទាំផ្លូវថ្នល់
  • ចំពូកទី៥ ៖ អង្គភាពបច្ចេកទេសនិងបទបញ្ញាត្តិបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
  • ចំពូកទី៦ ៖ ការប្រើប្រាស់ផ្លូវថ្នល់
  • ចំពូកទី៧ ៖ ការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
  • ចំពូកទី៨ ៖ អាជ្ញាធរបណ្ណផ្លូវថ្នល់
  • ចំពូកទី៩ ៖ ថវិកាសម្រាប់អភិវឌ្ឍន៍និងថែទាំផ្លូវថ្នល់
  • ចំពូកទី១០ ៖ អធិការកិច្ចផ្លួវការ
  • ចំពូកទី១១ ៖ ទោសប្បញ្ញត្តិ
  • ចំពូកទី១២ ៖ អន្តររប្បញ្ញត្តិ
  • ចំពូកទី១៣ ៖ អវសានប្បញ្ញត្តិ ។​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login