សំណួរ
១. តើគ្រោះថ្នាក់ចរាចរណ៍ជាសមត្ថកិច្ចរបស់នគរបាលណាខ្លះ ? ហើយធ្វើអ្វីខ្លះ ?
២. តើនគរបាលជាតិត្រូវមានអត្តចរិតបែបណា ?
៣. តើនគរបាលជាតិមានតួនាទីធ្វើអ្វីខ្លះ ?
៤. ចូររៀបរាប់ឋានន្តរសក្តិនគរបាលដែលប្អូនបានស្គាល់ឱ្យបានយ៉ាងតិច១០ ។
៥. តើប្រទេសកម្ពុជាទទួលបានសន្តិភាពពិតប្រាកដចាប់ពីឆ្នាំណាមក ? ហើយសន្តិភាពនេះបានកើតឡើងយ៉ាងដូចម្តេច ?
ចម្លើយ
១. គ្រោះថ្នាក់ចរាចរណ៍ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក ។ នគរបាលចរាចរណ៍ត្រូវខិតខំឱ្យអស់ពីសមត្ថភាពដើម្បី ៖
- រក្សាសណ្តាប់ធ្នាប់សាធារណៈនៅកន្លែងកើតហេតុ
- ចាត់វិធានការសង្រ្គោះជនរងគ្រោះជាបន្ទាន់
- រក្សាសន្តិសុខឱ្យដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់ជម្លោះ ដែលបណ្តាលមកពីគ្រោះថ្នា្កក់ចរាចរណ៍
- ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្តីពីចរាចរណ៍ ។
២. នគរបាលជាតិត្រូវមានអត្តចរិត ៖
- ស្លូតបូត
- សុភាពរាបសារ
- ទន់ភ្លន់
- គោពវិន័យ
- សាមគ្គីភាព
- ស្មោះត្រង់
- អង់អាចក្លាហាន
- មានសីលធម៌
- ម៉ងម៉ាត់ក្នុងការងារជានិច្ច ។
៣. នគរបាលជាតិមានតួនាទីដូចជា ៖
- ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម
- ទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូមនុស្សពិសេសស្រ្តីនិងកុមារ
- ទប់ស្កាត់ឱ្យបាននូវរាល់បាតុភាពផ្សេងៗដែលកើតមានឡើងក្នុងសង្គមដូចជាបាតុកម្ម កូដកម្ម វិទ្ធង្សនាផ្នែកនយោបាយផ្សេងៗ ។
៤. រៀបរាប់ឋានន្តរសក្តិនគរបាលដូចតទៅ ៖
ក. នាយនគរបាលរង
- ពលបាលបាលត្រី
- ពលបាលទោ
- ពលបាលឯក
- ព្រិន្ទបាលទោ
- ព្រិន្ទបាលឯក ។
ខ. នាយនគរបាល
- អនុសេនីយ៍ត្រី
- អនុសេនីយ៍ទោ
- អនុសេនីយ៍ឯក ។
គ. នាយកនគរបាលជាន់ខ្ពស់
- វរសេនីយ៍ត្រី
- វរសេនីយ៍ទោ
- វរសេនីយ៍ឯក
ឃ. នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
- ឧត្តមសេនីយ៍ត្រី
- ឧត្តមសេនីយ៍ទោ
- ឧត្តមសេនីយ៍ឯក
- នាយឧត្តមសេនីយ៍ ។
៥. ប្រទេសកម្ពុជាទទួលបានសន្តិភាពពិតប្រាកដចាប់ពីឆ្នាំ១៩៩៨មក ។ ហើយសន្តិភាពនេះបានកើតឡើងដោយសារ ៖
- យុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់សម្តេចតេជោហ៊ុនសែន
- ការបង្រួបបង្រួមជាតិ
- ការឯកភាពគ្នាលើការអភិវឌ្ឍជាតិ
- សមាហរណកម្មក្នុងតំបន់
- ការលុបបំបាត់បានទាំងស្រុងនូវបដិវត្តគ្រប់ប្រភេទ ។