Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២បានចុះហត្ថលេខាលើវិស័យអាទិភាពចំនួនប៉ុន្មាន ?​ វិស័យអ្វីខ្លះ ?

២. តើសហគមន៍បីឬសសរគោលបី (The 3 Pillars)របស់សហគមន៍អាស៊ាន (ASEAN Community ) មានអ្វីខ្លះ ?

៣. តើប្រទេសដៃគូសន្ទនាពេញសិទ្ធិអាស៊ានមានប៉ុន្មានប្រទេស ? ប្រទេសណាខ្លះ ?

៤. តើទិសដៅសំខាន់នៃ ASEAN Economic Community Blueprint គឺជាអ្វីនិងមានលំហូរសំខាន់ទាំងអស់ប៉ុន្មានចំណុច ?

៥. តើប្រទេសជាសមាជិកអាស៊ានមានរដ្ឋរាជធានីមានឈ្មោះដូចម្តេចខ្លះ ?

ចម្លើយ

១. មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២បានចុះហត្ថលេខាលើវិស័យអាទិភាពចំនួន៥គឺ ៖

  • សន្តិសុខថាមពល
  • ការអប់រំ
  • ហិរញ្ញវត្ថុ
  • ការប្រយុទ្ធនឹងជំងឺគ្រុនផ្កាសាយបក្សី (AHINI)
  • ភាពធូរស្រាលគ្រោះមហន្តរាយ ធនធានធម្មជាតិនិងកាត់បន្ថយភាពក្រីក្រត្រូវបានបញ្ចូលក្នុងវិស័យអាទិភាពទី៦ ។

២. សហគមន៍បីឬសសរគោលបី (The 3 Pillars)របស់សហគមន៍អាស៊ាន (ASEAN Community ) មាន៣រូបមាន ៖

  • សហគមន៍សន្តិសុខអាស៊ាន
  • សហគមន៍សេដ្ឋកិច្ចអាស៊ាន
  • សហគមន៍សង្គម វប្បធម៌អាស៊ាន ។

៣. ប្រទេសដៃគូសន្ទនាពេញសិទ្ធិអាស៊ានមាន១១​ប្រទេសដែលរួមមាន ៖

  • ប្រទេសកាណាដា
  • ប្រទេសអូស្រ្តាលី
  • សាធារណរដ្ឋប្រជាមានិចចិន
  • រាជាណាចក្រជប៉ុន
  • សាធារណរដ្ឋកូរ៉េ
  • សហភាពរុស្សី
  • ប្រទេសណូវ៉េហ្សឡង់
  • សហរដ្ឋអាមេរិក
  • សាធារណរដ្ឋឥណ្ឌា
  • សហភាពអឺរ៉ុប
  • កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ ។

៤. ទិសដៅសំខាន់ៗនៃកាបង្កើតឱ្យមានទីផ្សាររួមដោយមានលំហូរសំខាន់ៗ១៧ចំណុចរួមមាន ៖

  • លំហូរដោយសេរីនៃទំនិញ
  • លំហូរដោយសេរីនៃសេវាកម្ម
  • លំហូរដោយសេរីនៃការធ្វើវិនិយោគទុន
  • លំហូរដោយសេរីនៃមូលធន
  • លំហូរដោយសេរីនៃពលកម្មជំនាញ
  • ធ្វើសមាហរណកម្មលើវិស័យជាអាទិភាព
  • ម្ហូបអាហារ កសិកម្ម និងជលផល ។

៥. ប្រទេសជាសមាជិកអាស៊ានមានរដ្ឋរាជធានីមានឈ្មោះដូចខាងក្រោម ៖

  • ព្រះរាជាណាចក្រកម្ពុជា ៖ មានរាជធានីឈ្មោះ “ភ្នំពេញ”
  • ព្រះរាជាណាចក្រកម្ពុជាថៃ ៖ មានរាជធានីឈ្មោះ “បាងកក”
  • ព្រុយណេដារូសាឡាម ៖ មានរាជធានីឈ្មោះ “បង់ដាសេរីប៉េកាវ៉ាន”
  • សហព័ន្ធម៉ាឡេស៊ី ៖ មានរាជធានីឈ្មោះ “កូឡាឡុំពួរ”
  • សហភាពមីយ៉ាន់ម៉ា ៖ មានរដ្ឋធានីឈ្មោះ “ណៃពីដ៏”
  • សាធារណរដ្ឋសង្គមនិយមវៀតណាម ៖ មានរដ្ឋធានី ”ហាណូយ”
  • សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ៖ មានរដ្ឋធានីឈ្មោះ “វៀងចន្ទន៍”
  • សាធារណរដ្ឋឥណ្ឌូណេស៊ី ៖ មានរដ្ឋធានីឈ្មោះ “ហ្សាកាតា”
  • សាធារណរដ្ឋហ្វលីពីន ៖ មានរដ្ឋធានីឈ្មោះ “ម៉ានីល”
  • សាធារណរដ្ឋសិង្ហបុរី ៖ មានរដ្ឋធានីឈ្មោះ “សាំងហ្កាពូរ” ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login