Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានតួនាទីដូចម្តេចខ្លះ ?

២. ប្រសិនបើសមាជិកអាស៊ានចង់ធ្វើវិសោធនកម្ម ត្រូវធ្វើយ៉ាងដូចម្តេច ?

៣. តើអគ្គលេខាធិការអាស៊ានចាប់តាំងពីការបង្កើតអាស៊ានមានប៉ុន្មានរូប ? ចូររៀបរាប់ ។

៤. ចូរបង្ហាញអំពីរូបីយ៍ប័ណ្ណបណ្តារដ្ឋជាសមាជិកអាស៊ាន ។

៥. តើប្រធានរបស់អាស៊ានមានតួនាទីយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១. ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានតួនាទីដូចតទៅ ៖

  • ក្រុមប្រឹក្សាសហគមន៍អាស៊ានរួមមាន ក្រុមប្រឹក្សាសហគមន៍សន្តិសុខ នយោបាយអាស៊ាន ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន ។
  • ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗ មានអង្គភាពរដ្ឋមនម្ត្រីជំនាញតាមផ្នែក នៅក្រោមសមត្ថកិច្ចរបស់ខ្លួន ។
  • រដ្ឋសមាជិកនីមួយៗ ត្រូវតែងតាំងតំណាងជាតិរបស់ខ្លួនសម្រាប់ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នីមួយៗ ។
  • ដើម្បីសម្រេចគោលដៅនីមួយៗ នៃសរសរគ្រឹះទាំងបីរបស់អាស៊ានក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗ ត្រូវ ៖ ក. ធានាអនុវត្តសេចក្តីទាំងឡាយរបស់កិច្ចប្រជុំអាស៊ាន ។ ខ. សម្របសម្រួលការងារ ផ្នែកផ្សេងៗក្រោមសមត្ថកិច្ចរបស់ខ្លួននិងលើកបញ្ហា ដែលកើតមានឡើងក្នុងក្រុមប្រឹក្សាសហគមន៍ដទៃទៀត ។ គ. ដាក់របាយការណ៍និងអនុសាសន៍ផ្សេងៗជូនកិច្ចប្រជុំអាស៊ានលើបញ្ហា ដែលស្ថិតនៅក្រោមរង្វង់សមត្ថកិច្ចរបស់ខ្លួន ។
  • ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗត្រូវប្រជុំយ៉ាងតិច២ដង ក្នុង១ឆ្នាំ ។ កិច្ចប្រជុំនេះត្រូវដឹកនាំដោយរដ្ឋមន្ត្រីពីរដ្ឋសមាជិក ដែលទទួលបន្ទុកជាប្រធានអាស៊ាន ។
  • ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗ ត្រូវបានគាំទ្រដោយឧត្តមមន្ត្រី ពាក់ព័ន្ធទៅនឹងសហគមន៍ ។

២. ​ប្រសិនបើសមាជិកអាស៊ានចង់ធ្វើវិសោធនកម្ម ត្រូវធ្វើដូចតទៅ ៖

  • រដ្ឋសមាជិកអាស៊ាននីមួយៗ មានសិទ្ធិស្នើសុំធ្វើវិសោធនកម្មនេះបាន
  • ការស្នើសុំធ្វើវិសោធនកម្មធម្មនុញ្ញនេះ ត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន សម្រេចដោយកុងសង់ស៊ីស ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានធ្វើសេចក្តីសម្រេច
  • ការធ្វើវិសោធនកម្មធម្មនុញ្ញ ដែលបានឯកភាពដោយកុងសង់ស៊ីសដោយកិច្ចប្រជុំកំពូលអាស៊ាន ចាំបាច់ត្រូវផ្តល់សច្ចាប័នពីររដ្ឋសមាជិកទាំងអស់ ដោយអនុលោមតាមមាត្រា៤៧
  • វិសោធនកម្មត្រូវចូលជាធរមានរយៈពេល៣០ថ្ងៃបន្ទាប់ពីថ្ងៃតម្កល់ទុកលិខិតតុបករណ៍សច្ចាប័នចុងក្រោយ ជាមួយអគ្គលេខាធិការអាស៊ាន ។

៣. អគ្គលេខាធិការអាស៊ានរួមមាន ៖

  • ឯកឧត្តម ហាតូណូ ដាសូណូ ៖ ជនជាតិឥណ្ឌូណេស៊ី ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី៧ មិថុនា ១៩៧៦ ដល់ថ្ងៃទី ១៨ កុម្ភៈ ១៩៧៨ ។
  • ឯកឧត្តម យូម៉ាចាឌី ណូតូវិហ្សូណូ ជនជាតិឥណ្ឌូណេស៊ី ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១៩ កុម្ភៈ ១៩៧៨ ដល់ថ្ងៃទី៣០ មិថុនា ១៩៧៨ ។
  • ឯកឧត្តម ដាទុកអាលី បីនអាប់ឌុលលាស់ ជនជាតិម៉ាឡេស៊ី ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១០ កក្កដា ១៩៧៨ ដល់ថ្ងៃទី៣០ មិថុនា ១៩៨០ ។
  • ឯកឧត្តម ណាស៊ីស្សូជី រ៉េយែស ជនជាតិហ្វីលីពីន ៖ អគ្គលេខាធិការអាស៊ានពីថ្ងៃទី០១ កក្កដា ១៩៨០ ដល់ថ្ងៃទី១ កក្កដា ១៩៨២ ។
  • ឯកឧត្តម ចាន់ កាយយូវ ជនជាតិសិង្ហបុរី ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១៨ កក្កដា ១៩៨២ ដល់ថ្ងៃទី១៥ កក្កដា ១៩៨៤ ។
  • ឯកឧត្តម ផាន វ៉ាន់ណាមមេតេ​ ជនជាតិស្យាម (ថៃ) ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១៦ កក្កដា ១៩៨៤ ដល់ថ្ងៃទី១៥ កក្កដា ១៩៨៦ ។
  • ឯកឧត្តម រ៉ូដេរីក យុំាង ជនជាតិព្រុយណេ ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១៦ កក្កដា ១៩៨៦ ដល់ថ្ងៃទី១៦ កក្កដា១៩៨៩ ។
  • ឯកឧត្តម រូស្សស្លី ណ័រ ជនជាតិឥណ្ឌូណេស៊ី ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១​ មករា ១៩៩៣ ដល់ថ្ងៃទី៣១ ធ្នូ ១៩៩៧ ។
  • ឯកឧត្តមអាជីត សនង៍ ជនជាតិម៉ាឡេស៊ី ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១ មករា ១៩៩៣ ដល់ថ្ងៃទី៣១ ធ្នូ ១៩៩៧ ។
  • ឯកឧត្តម រ៉ូដូហ្វូ សេវើរីណូហ្សេអ័រ ជនជាតិហ្វីលីពីន ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១ មករា ១៩៩៨ ដល់ថ្ងៃទី៣១ ធ្នូ ២០០២ ។
  • ឯកឧត្តម អ៊ុង ខេងយាំង ជនជាតិសិង្ហបុរី ៖ ជាអគ្គលេខាធិការអាស៊ានពីថ្ងៃទី១ មករា ២០០៣ ដល់ថ្ងៃទី៣១ ធ្នូ ២០០៧ ។
  • ឯកឧត្តមបណ្ឌិត ស៊ូរិន ពិតស៊ូវ៉ាន់ ជនជាតិស្យាម(ថៃ) សាសនាម៉ូស្លីម ៖ អគ្គលេខាធិការអាស៊ានពីថ្ងៃទី១ មករា ២០០៨ ដល់ថ្ងៃទី៣១ ធ្នូ ២០១២ ។
  • ឯកឧត្តម លី លឿងម៉ិញ ជនជាតិវៀតណាម ៖ អគ្គលេខាធិការអាស៊ានពីថ្ងៃទី១ មករា ២០១៣ ដល់បច្ចុប្បន្ន ។

៤. បង្ហាញអំពីរូបិយ៍ប័ណ្ណបណ្តារដ្ឋជាសមាជិកអាស៊ាន ៖

  • ព្រះរាជាណាចក្រកម្ពុជា​ ៖ ប្រើប្រាស់រូបិយ៍បណ្ណ “រៀល”
  • ព្រះរាជាណាចក្រស្យាម ៖ ប្រើប្រាស់រូបិយ៍ប័ណ្ណ “បាត”
  • ព្រុយណេដារូសាឡាម ៖ ប្រើប្រាស់រូបិយ៍បណ្ណ “ដុល្លាព្រុយណេ”
  • សហព័ន្ធម៉ាឡេស៊ី ៖ ប្រើប្រាស់រូបិយ៍បណ្ណ “រីងហ្គីត”
  • សហភាពមីយ៉ាន់ម៉ា ៖ ប្រើប្រាស់រូបិយ៍បណ្ណ”រូព្យាស”
  • សាធារណរដ្ឋហ្វីលីពីន ៖ ប្រើប្រាស់រូបិយ៍បណ្ណ”ពីសូ”
  • សាធារណរដ្ឋសិង្ហបុរី ៖ ប្រើប្រាស់រូបិយ៍បណ្ណ “ដុល្លាសិង្ហបុរី”
  • សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៖ ប្រើប្រាស់រូបិយ៍បណ្ណ”គីប”
  • សាធារណរដ្ឋសង្គមនិយមវៀតណាម ៖ ប្រើប្រាស់រូបិយ៍បណ្ណ “ដុង” ។

៥. ប្រធានរបស់អាស៊ានមានតួនាទីដូចតទៅ ៖

  • លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើង នូវផលប្រយោជន៍និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ
  • ធានាភាពជាស្នូល របស់អាស៊ាន
  • ធានាការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ាន រួមទាំងការផ្តល់ការជួយសម្រុះសម្រួលនិងការរៀបចំផ្សេងៗទៀត ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ
  • តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតសិ្នទ្ធជាមួយដៃគូក្រៅតំបន់
  • អនុវត្តនូវកិច្ចការនិងភារកិច្ចដទៃទៀត តាមអាណត្តិដែលទទួលបាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login