Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. មុននឹងចាប់ផ្តើមកសាងគំរោងថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព តើរដ្ឋភាគីនីមួយៗត្រូវធ្វើដូចម្តេច ?

២. តើអាស៊ានមានគោលបំណងយ៉ាងម្តេចខ្លះ ?

៣. ចូរប្រាប់ពីឈ្មោះនិងថ្នាក់ដឹកនាំប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០១៧ ។

៤. តើមេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការមានចំនួនប៉ុន្មាន ? អ្វីខ្លះ ?

៥. តើធម្មនុញ្ញអាស៊ានមានប៉ុន្មានចំពូក ? ប៉ុន្មានមាត្រា ?

ចម្លើយ

១. មុននឹងចាប់ផ្តើមកសាងគំរោងថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព រដ្ឋភាគីនីមួយៗត្រូវដាក់គម្រោងនោះ ឱ្យមានការវាយតម្លៃអំពីសុវត្ថិភាពយ៉ាងម៉ត់ចត់បំផុតស្របតាមការណែនាំនិងខ្នាតដែលលើកឡើងដោយ IAEA ភ្នាក់ងារថាមពលបរិមាណូអន្តរជាតិអន្តរជាតិ ក្នុងការការពារសុខភាព និងបន្ថយជាអប្បបរមានូវគ្រោះថ្នាក់ដល់ជីវិត និងទ្រព្យសម្បត្តិ ។

២. អាស៊ានមានគោលបំណងដូចតទៅ ៖

  • ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ​ និងស្ថេរភាពនិងពង្រឹងថែមទៀតនូវតម្លៃ ឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។
  • លើកកម្ពស់ភាពរឹងមាំនៃតំបន់ តាមរយៈការជុំរញឱ្យកាន់តែខ្លាំងថែមទៀត នូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គម វប្បធម៌ ។
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរនិងគ្មានអាវុធប្រល័យលោកផ្សេងៗទៀត ។
  • ធានាថាប្រជាជននិងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូល ក្នុងបរិយាកាស យុត្តិធម៌ ប្រជាធិបតេយ្យ និងភាពសុខដុមរមនា ។
  • បង្កើតទីផ្សាររួមមួយនិងមូលដ្ឋានផលិតកម្មរួម ដែលមានស្ថេរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធិភាព សម្រាប់ពាណិជ្ជកម្មនិងការវិនិយោគដែលក្នុងនោះមានលំហូរដោយសេរីនូវទំនិញ សេវាកម្មនិងវិនិយោគសម្រួលចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យ និងពលករ និងលំហូរដោយម្ចាស់ការនៃទុន ។
  • កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតនៃការអភឥិវឌ្ឍនៅក្នុងតំបន់អាស៊ាន តាមរយៈការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ ។
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អនិងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋសមាជិកអាស៊ាន ។
  • ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅតាមគោលការណ៍នៃសន្តិសុខពេញលេញ ចំពោះការគំរាមកំហែងគ្រប់រូបភាពឧក្រិដ្ឋកម្ម ឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែននានា ។
  • លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាព នៃធនធានធម្មជាតិនិងការអភិរក្សមត៌កវប្បធម៌ និងគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ។
  • អភិវឌ្ឍធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការជិតក្នុងការអប់រំ និងការសិក្សាមួយជីវិតនិងលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីផ្តល់ជូនប្រជាជនអាស៊ាននិងការពង្រឹងសហគមន៍អាស៊ាន ។
  • លើកកម្ពស់ភាពសុខដុមរមនា ដែលជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្តល់ឱ្យនូវលទ្ធភាព ទទួលបានសមភាព ក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្តិធម៌ ។
  • ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងបរិស្ថានប្រកប ដោយសុវត្ថិភាព សន្តិសុខ និងភាពគ្មានគ្រឿងញៀន សម្រាប់ប្រជាជនអាស៊ាន ។
  • ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់ នៃសង្គមត្រូវបានលើកទឹកចិត្ត ឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពី ដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ។
  • ជំរុញអត្តសញ្ញាណអាស៊ាន តាមរយៈការជំរុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌និងមត៌កចម្រុះក្នុងតំបន់ ។
  • ថែរក្សារតួនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលករដ៏សំខាន់ ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូរក្រៅតំបន់ ក្នុងនីម្មាបនកម្ម (ស្ថាបត្យកម្ម) តំបន់ប្រកបដោយ ភាពបើកចំហរ មានតម្លាភាព និងការរួមបញ្ចូលគ្នា ។

៣. ឈ្មោះនិងថ្នាក់ដឹកនាំប្រទេសជាសមាជិកមាន ៖

ក. ប្រទេសព្រុយណេដារូសាឡាម

  • ព្រះប្រមុខរដ្ឋ ៖ ព្រះចៅស៊ុលតង់ ហាស្សណាស់ប៊ូគៀស៍
  • ព្រះប្រមុខរដ្ឋាភិបាល ៖ ព្រះចៅស៊ុលតង់ ហាស្សាណាស់ប៊ូគៀស៍ ។

ខ. ព្រះរាជាណាចក្រកម្ពុជា

  • ព្រះប្រមុខរដ្ឋ ៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី
  • ប្រមុខរដ្ឋាភិបាល ៖ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុនសែន ។

គ. សាធារណរដ្ឋឥណ្ឌណេស៊ី

  • ប្រមុខរដ្ឋ ៖ ឯកឧត្តមបណ្ឌិត ចូកូ វីដូដូ
  • ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តមបណ្ឌិត ចូកូ វីដូដូ ។

ឃ. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • ប្រមុខរដ្ឋ ៖ ឯកឧត្តម ប៊ុនហាំង វ៉ូរ៉ាជីច
  • ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម ថងលួន ស៊ីសួយលីធ ។

ង. សហព័ន្ធម៉ាឡេស៊ី

  • ព្រះប្រមុខរដ្ឋ ៖ ស្តេចស៊ុលតង់ មហាម៉ាត់ យ៉ង់ ឌីពើតាន់ អាហ្គុង
  • ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម ណាជីប រ៉ាហ្សាក់ ។

ច. សហភាពមីយ៉ាន់ម៉ា

  • ប្រមុខរដ្ឋ​ ៖ ឯកឧត្តម ទីន ខ្យរ៍
  • ទីប្រឹក្សារដ្ឋ ៖ លោកជំទាវ អ៊ុងសាន ស៊ូជី ។

ឆ. សាធារណរដ្ឋហ្វីលីពីន

  • ប្រមុខរដ្ឋ ៖ ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូធើតេ
  • ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូធើតេ ។

ជ. សាធារណរដ្ឋសិង្ហបុរី

  • ​ប្រមុខរដ្ឋ ៖ ឯកឧត្តម តូនី ថានគេងយ៉ាម
  • ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម លី សៀនឡុង ។

ឈ. ព្រះរាជាណាចក្រសៀម

  • ព្រះប្រមុខរដ្ឋ ៖ ព្រះចៅរាមាទី១០មហា វិជ្ជរ៉ាឡុងកន
  • ប្រមុខរដ្ឋាភិបាល ៖ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចា ។

ញ. សាធារណរដ្ឋសង្គមនិយមវៀតណាម

  • ប្រមុខរដ្ឋ ៖ ឯកឧត្តម ត្រាំង ដាយគ័ង
  • ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម ង្វៀនស៊ុនភូច ។

៤. មេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការមានចំនួន១៧ដូចជា ៖

  • ប្រឆាំងនឹងអំពើភេរវកម្ម
  • សន្តិសុខ ដែនសមុទ្ទ
  • អភិបាលកិច្ចល្អនិងប្រឆាំងនឹងអំពើពុករលួយ
  • ស្ថេរភាពហិរញ្ញវត្ថុ និងបន្ធូរបន្ថយពន្ធដើម្បី ទាក់ទាញវិនិយោគទុន
  • សន្តិសុខថាមពល
  • បង្កើនពាណិជ្ជកម្ម និងលំហូរវិនិយោគទុន
  • ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
  • ការផ្ទេរបច្ចេកវិទ្យា
  • កាត់បន្ថយភាពក្រីក្រ
  • ការពារបរិស្ថាន និងចុះអ័ព្ទ
  • បង្រួមគម្លាតនៃ ការអភិវឌ្ឍ និងកសាងសមត្ថភាព
  • ភាពធូរស្រាល គ្រោះមហន្តរាយ ធនធានធម្មជាតិ
  • ការពារជំងឺឆ្លង
  • ការស​ន្ទនាផ្លាស់ប្តូរវប្បធម៌
  • ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
  • បង្កើតកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងវេទិកាអន្តរជាតិ ។

៥. ធម្មនុញ្ញអាស៊ានមាន១៣ចំពូកនិង៥៥មាត្រា ។ ១៣ចំពូករួមមាន ៖

  • ចំពូកទី១ ៖ គោលបំណង និងគោលការណ៍​
  • ចំពូកទី២ ៖ បុគ្គលភាពគតិយុត្ត
  • ចំពូកទី៣ ៖ អំពីរដ្ឋសមាជិក
  • ចំពូកទី៤ ៖ អង្គការចាត់តាំង
  • ចំពូកទី៥ ៖ អង្គភាពចំណុះអាស៊ាន
  • ចំពូកទី៦ ៖ បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ
  • ចំពូកទី៧ ៖ ការធ្វើសេចក្តីសម្រេច
  • ចំពូកទី៨​ ៖ ការដោះស្រាយជម្លោះ
  • ចំពូកទី៩ ៖ ថវិកានិងហរិញ្ញវត្ថុ
  • ចំពូកទី១០ ៖ រដ្ឋបាល និងនីតិវិធី
  • ចពូកទី១១ ៖ អត្តសញ្ញាណ និងនិមិត្តសញ្ញា
  • ចំពូកទី១២ ៖ ទំនាក់ទំនងក្រៅតំបន់
  • ចំពូកទី១៣ ៖ បទបញ្ញាត្តទូទៅ អវសានបញ្ញត្តិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login