សំណួរ
១. ក្រោយពេលទទួលបានឯករាជ្យពីអាណានិគមបារាំង រហូតមកទល់បច្ចុប្បន្នតើប្រទេសបានផ្លាស់ប្តូររបបនយោបាយអ្វីខ្លះ ?
២. តើសន្តិភាពនិងស្ថេរភាពសង្គមផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ ?
៣. តើគ្រឿងញៀនបានបង្កមហន្តរាយអ្វីខ្លះដល់សង្គមជាតិ ? តើប្អូនត្រូវធ្វើដូចម្តេចដើម្បីចៀសឱ្យផុតពីគ្រឿងញៀន ?
៤. ដូចម្តេចដែលហៅថានគរបាលយុត្តិធម៌ ?
៥. តើសមាសភាពរបស់នគរបាលយុត្តិធម៌មានអ្វីខ្លះ ?
ចម្លើយ
១. ក្រោយពេលទទួលបានឯករាជ្យពីអាណានិគមបារាំង រហូតមកទល់បច្ចុប្បន្នប្រទេសបានផ្លាស់ប្តូររបបនយោបាយដូចតទៅ ៖
- របបសង្គមរាស្រ្តនិយម (១៩៥៣ដល់១៩៧០) ៖ ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ
- របបសាធារណរដ្ឋខ្មែរ (១៩៧០ដល់១៩៧៥) ៖ ដឹកនាំដោយសេនាប្រមុខ លន់ នល់
- របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ដល់១៩៧៩) ៖ ដឹកនាំដោយលោក ប៉ុល ពត
- របបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ដល់១៩៨៩) ៖ ដឹកនាំដោយលោក ហេង សំរិន
- របបរដ្ឋកម្ពុជា (១៩៨៩ដល់១៩៩០) ៖ ដឹកនាំដោយលោក ហ៊ុន សែន
- របបអន្តរកាលឬអ៊ុនតាក់ (១៩៩០ដល់១៩៩៣) ៖ ដឹកនាំដោយលោក យ៉ាស៊ូស៊ី អាកាស៊ី
- របបព្រះរាជាណាចក្រកម្ពុជា (១៩៩៣ដល់បច្ចុប្បន្ន) ៖ ប្រមុខរដ្ឋ ៖ ព្រះករុណា នរោត្តម សីហមុនី ។ ប្រមុខរដ្ឋាភិបាល ៖ សម្តេចតេជោ ហ៊ុនសែន ។
២. សន្តិភាពនិងស្ថេរភាពសង្គមផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋដូចតទៅ ៖
ក. ប្រទេសជាតិ
- ប្រទេសជាតិបានអភិវឌ្ឍទៅឆាប់រហ័ស
- គ្រប់ស្ថាប័ន គ្រប់វិស័យមានដំណើរការ
- បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធ
- មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀនជាដើម
- ផ្តល់ឱកាសវិនិយោគគ្រប់ទីកន្លែង
- បង្កើនទំនាក់ទំនងអន្តរជាតិក្នុងនិងក្រៅតំបន់
- បង្កើនប្រាក់បៀរវត្សមន្ត្រីរាជការគ្រប់ប្រភេទ
- លុបបំបាត់អំពើពុករលួយគ្រប់ទម្រុង់
- លុបបំបាត់អនក្ខភាពឱ្យនៅកម្រិតទាប ។
ខ. ប្រជាពលរដ្ឋ
- មានឱកាសក្នុងការប្រកបរបរទទួលបាន
- រស់នៅក្នុងជីវភាពសមរម្យមួយ
- ទទួលបានការអប់រំប្រកបដោយនិរន្តរភាព
- មានឱកាសចូលរួមបំពេញកាតព្វកិច្ចរាជការ
- បង់ពន្ធជូនរដ្ឋបានទៀងទាត់និងត្រឹមត្រូវ
- បានសម្រាក លំហែកាយ ហាត់ប្រាណដើម្បីសុខភាព
- ជួបជុំគ្នាធ្វើបុណ្យទានទៅតាមប្រពៃណីខ្មែរ
- បង្កើតចំណូលសម្រាប់ក្រុមគ្រួសារ
- រស់នៅក្នុងភាពញញឹមនិងសុខសានត្រាណ ។
៣. គ្រឿងញៀនបានបង្កមហន្តរាយដល់សង្គមជាតិ ៖
- បង្កនូវអំពើអយុត្តិធម៌នៅក្នុងសង្គម
- បាត់បង់នូវធនធានមនុស្ស
- បង្កើនភាពអសីលធម៌គ្រប់ទម្រង់
- គ្រោះថ្នាក់ផ្នែកឱនភាពការងារ
- អនាធិបតេយ្យក្នុងសង្គម
- បាត់បង់ចំណូលចូលរដ្ឋនិងជាតិ
- កាត់បន្ថយការអភិវឌ្ឍនិងសាកលភាវូនីយ៍កម្មសង្គម
- សង្គមពោរពេញដោយអំពើពុករលួយ
- កើនឡើងនូវបទល្មើសគ្រប់ប្រភេទ(បទឧក្រិដ្ឋ)
- អំពើហិង្សាទាក់ទងទៅនឹងយេនឌ័រនិងផ្លូវភេទ ។
ដើម្បីចៀសឱ្យផុតពីគ្រឿងញៀន យើងគប្បីត្រូវ ៖
- យល់ដឹងពីវិធីសាស្រ្តក្នុងការការពារខ្លួនឯង
- កុំសេពគប់មិត្រភក្តិប្រើប្រាស់គ្រឿងញៀន
- កុំសាកល្បងសេពគ្រឿងញៀនសូម្បីតែម្តង
- នៅឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ភេទ
- ចូលរួមអភិវឌ្ឍសង្គមជាតិតាមដែលអាចធ្វើបាន
- ហាត់ប្រាណដើម្បីសុខភាព
- ធ្វើខ្លួនឱ្យមមារញឹកក្នុងការសិក្សា ការងារ ។
៤. នគរបាលយុត្តិធម៌ គឺជាភ្នាក់ងារដែលស្វែងរកបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុព្រមទាំងប្រមូលភស្តុតាងនៃបទល្មើសទាំងនោះ ហើយបញ្ជូនអ្នកប្រព្រឹត្តល្មើសទាំងនោះទៅសាលាជម្រះក្តី ដែលមានសមត្ថកិច្ចផ្តន្ទាទោសជនល្មើសនោះ ។
៥. សមាសភាពរបស់នគរបាលយុត្តិធម៌មាន ៖
- មន្ត្រីនគរបាលយុត្តិធម៌
- ភ្នាក់ងារនគរបាលយុត្តិធម៌
- មន្ត្រីរាជការ
- ភ្នាក់ងារសាធារណៈដទៃទៀត ។