Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្អូនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីចូលរួមអនុវត្តច្បាប់អន្តោប្រវេសន៍ ?

២. ចូរពន្យល់ពាក្យការគ្រប់គ្រងជនបរទេស ។

៣. ចូររៀបរាប់ពីប្រព័ន្ធគណបក្ស ។

៤. ព្រះគណេស គឺជាទេពតំណាងច្បាប់ បញ្ញា និងប្រភពនៃចំណេះដឹង តើព្រះអង្គមានជំនិះជាអ្វី ?

៥. ស្ពានដែលវែងជាងគេកាត់ទន្លេមេគង្គតាមបណ្តាយផ្លូវជាតិលេខ១មានឈ្មោះអ្វី ?

ចម្លើយ

១. ដើម្បីចូលរួមអនុវត្តច្បាប់អន្តោប្រវេសន៍ ខ្ញុំត្រូវធ្វើដូចតទៅ ៖

  • រួបរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន
  • យល់ឱ្យកាន់តែច្បាស់អំពី ច្បាប់អន្តោប្រវេសន៍
  • មានស្មារតីភ្ញាក់រឭក ក្នុងការជួយផ្តល់ព័ត៍មានដល់មន្រ្តីមានសមត្ថកិច្ច
  • ចេះជួយអប់រំ ណែនាំ ពន្យល់ឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីច្បាប់អន្តោប្រវេសន៍
  • សិក្សាឱ្យស៊ីជម្រៅអំពីក្រឹត្យច្បាប់នេះ
  • ត្រូវជូនដំណឺងដល់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការស្នាក់នៅរបស់ជនបរទេសក្នុងទីលំនៅ ។

២. ពន្យល់ពាក្យការគ្រប់គ្រងបរទេសគឺ ៖

ការរស់នៅរបស់មនុស្សខុសពីសត្វដែលការរស់នៅរបស់មនុស្សប្រកបដោយការពិចារណា និងទៅតាមច្បាប់ ដែលជាការធ្វើឱ្យសង្គមមនុស្ស មានសណ្តាប់ធ្នាប់របៀបរៀបរយនិងសន្តិសុខ ។ ដូច្នេះរាល់ការធ្វើដំណើរឬផ្លាសប្តូរលំនៅដ្ឋានពីប្រទេសមួយទៅប្រទេសមួយ ត្រូវបានគេគាំពារដោយច្បាប់ ឬលិខិតស្នាមរដ្ឋបាលផ្សេងៗសម្រាប់សុវត្ថិភាពនិងស្ថិរភាព ។

៣. រៀបរាប់ពីប្រព័ន្ធគណបក្ស ៖

  • ប្រព័ន្ធពហុបក្ស គឺមានគណបក្សច្រើនបានចូលរួមប្រកួតប្រជែងក្នុងការដណ្តើមសន្លឹកឆ្នោត ហើយគណបក្សដែលឈ្នះឆ្នោតត្រូវរៀបចំរដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងប្រទេស ។
  • ប្រព័ន្ធឯកបក្ស គឺជាមានតែគណបក្សមួយគត់ក្នុងការដឹកនាំ ហើយផ្ទេរអំណាចដោយប្រើកម្លាំងយោធា ជាដើម ។

៤. ព្រះគណេស គឺជាទេពតំណាងច្បាប់ បញ្ញា និងប្រភពនៃចំណេះដឹង ព្រះអង្គមានជំនិះសត្វកណ្តុរ ។

៥. ស្ពានដែលវែងជាងគេកាត់ទន្លេមេគង្គតាមបណ្តាយផ្លូវជាតិលេខ១មានឈ្មោះត្សឹបាសា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login