ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការកំណត់ហានិភ័យ Determination Risk មានដូចខាងក្រោម ៖
ក. ហានិភ័យ Risk ជាលទ្ធផលបានពីសាច់ប្រាក់ ការធានាសំណង ។ ប្រតិបត្តិការឥណទាន អ្នកទិញ ឬកូនបំណុលអាចមិនសងគ្រប់ចំនួននៅចុងបញ្ចប់ ។ ដូច្នេះ ការបាត់បង់នឹងកើតមានរាល់ពេលរួមនឹងថ្លៃដើម ដែលត្រូវចំណាយបន្ថែមដើម្បីទារបំណុលមកវិញ ។ កត្តាចាំបាច់សំរាប់ទិដ្ឋការដំណើរការឥណទាន ត្រូវព្យាយាមបញ្ចូលចំនួនហានិភ័យចូលទៅក្នុង ឥណទានរបស់អតិថិជន ។
ខ. ពេលវេលា Time នៅក្នុងប្រតិបត្តិការឥណទាន អ្នកលក់ត្រូវរងចាំការសងត្រឡប់ ។ ប្រសិនបើ អ្នកលក់បានទទួលសាច់ប្រាក់ភ្លាម សាច់ប្រាក់នឹងត្រូវវិនិយោគទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូល ។ ក្នុងករណីនេះអ្នកលក់អាច ខាតបង់ ចំណូល ដែលរកបានពីការវិនិយោគ និងអាចតំរូវខ្ចីមូលនិធិបន្ថែមសងវិក័យប័ត្ររបស់ខ្លួន ។
គ. ធានា ឬវត្ថុបញ្ចាំ Security or Collateral អ្នកលក់ ឬអ្នកឲ្យខ្ចី ត្រូវការការធានា ឬវត្ថុបញ្ចាំ ជាផ្នែកមួយនៃ ប្រតិបត្តិការឥណទាន ។ កូនបំណុលដាក់កម្មសិទ្ធផ្ទាល់ខ្លួននេះទៅអ្នកផ្តល់ឥណទាន រួមជាមួយការយល់ព្រមប្រគល់ឲ្យអ្នកផ្តល់ឥណទាននូវតំលៃមានក្នុងកម្មសិទ្ធ ដើម្បីធានានូវហេតុការណ៍មិនសង ។ អ្នកគ្រប់គ្រងឥណទានឬអ្នកផ្តល់កំចី នឹងក្លាយជាអ្នកពាក់ព័ន្ធជាមួយតំលៃនៃវត្ថុបញ្ចាំដែលបានផ្តល់ដោយកូនបំណុល ។
ឃ. ចំណាយប្រតិបត្តិការ Operating Expense អ្នកលក់ និងកើនចំណាយបន្ថែមជាច្រើនបន្ទាប់ពី ទទួលការសន្យាសងរបស់កូនបំណុល ។ ប្រាក់កំរៃត្រូវចំណាយដល់មន្រ្តីឥណទាន កើនឡើងការចំណាយលើសលើប្រតិបត្តិការ និងចំណាយបោះពុម្ភក្រដាសបំពេញដែលចាំបាច់ ។ ចំណាយដែលមិនអាចជៀសវាងបាន គឺកំរៃលើផ្នែកច្បាប់ និងចំណាយលើការទារប្រាក់ត្រឡប់ ។
ង. ការឯកភាពតាមច្បាប់ Legal Considerations ប្រតិបត្តការឥណទានជះឥទ្ធិពលដោយច្បាប់ ច្បាប់នេះឆ្លងដោយរដ្ឋ និងអង្គនីតិបញ្ញតិសហព័ន្ធ ដើម្បីការពារ ទាំងកូនបំណុល និងម្ចាស់បំណុល ។ ច្បាប់ទាំងនេះនឹងពន្យល់ អំពីវិធីជៀសវាងការផាកពិន័យ និងរាល់ចំណាយថ្លៃដើមបន្ថែមដែលពាក់ព័ន្ធទំនាស់ ។ ដូច្នេះ ការបណ្តុះបណ្តាលតំរូវឲ្យមានដើម្បីឲ្យអ្នកធ្វើការផ្នែកឥណទានយល់ច្បាស់អំពី ទំនាក់ទំនង ប្រតិបត្តិការឥណទានប្រកបដោយគុណភាព ។
ច. អតិផរណា Inflation អតិផរណា ជាទូទៅកើតឡើងពីតំលៃទំនិញ និងសេវាកម្ម ។ ប្រសិនបើរយៈពេលសងប្រាក់ពន្យាក្នុងកំឡុងពេលមួយហើយអតិផរណាកំពុងកើតមាន នោះអំណាចទិញនៃធនលាភដូល្លារមិនគ្រប់ចំនួន ដូចតំលៃដូល្លារដើមបានផ្តល់ទៅកូនបំណុល ។ បើថ្លៃកើនឡើង តំលៃពិតនៃដូល្លារនិមួយៗ នឹងជួបបញ្ហានៅពេលការទិញទំនិញ និងសេវា ។
ឆ. បន្ទុកហិរញ្ញវត្ថុ Finance Charge ម្ចាស់បំណុលអាចត្រូវការ ឬមិនត្រូវការបន្ទុកហិរញ្ញវត្ថុក្នុងផ្នែកប្រតិបត្តិការឥណទាន ។ បន្ទុកហិរញ្ញវត្ថុជាចំនួនបន្ថែមកូនបំណុល ឬអ្នកខ្ចីអាចបង់បន្ថែមលើតំលៃខ្លួនបានខ្ចី ។ បើសិនបន្ទុកហិរញ្ញវត្ថុមិនបញ្ជាក់ច្បាស់លាស់នោះគេ នឹងបញ្វូលកំរៃទៅក្នុងទំនិញសេវាកម្មរបស់ក្រុមហ៊ុន ។