Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. អ្វីទៅជាទម្រង់របស់តារាងតុល្យការ ?

២. ដូចម្តេចហៅថារបាយការណ៍ទ្រព្យម្ចាស់ ?

៣. អ្វីទៅជារបាយការណ៍លំហូរសាច់ប្រាក់ ?

៤. តើអ្វីទៅជាសកម្មភាពប្រតិបត្តិការ ? តើសកម្មភាពប្រតបត្តិការបានចំណូលមកពីណាខ្លះ ?

៥. តើលំហូរសាច់ប្រាក់មានប៉ុន្មានវិធីសាស្រ្ត ? គឺអ្វីខ្លះ ?

៦. តើអ្វីទៅជាសកម្មភាពវិនិយោគ​?​ មានចំណុចសំខាន់ៗអ្វីខ្លះ ?

៧. តើអ្វីទៅជាសកម្មភាពហិរញ្ញវត្ថុ​?

៨. តើគណនេយ្យមានសារៈសំខាន់អ្វីខ្លះ ?

ចម្លើយ

១. ទម្រង់របស់តារាងតុល្យការ ជាទូទៅមានទម្រង់ និង ប្រភេទគណនីប្រែប្រួលប្លែកពីគ្នា បន្តិចបន្តួចតែប៉ុណ្ណោះទៅតាមប្រភេទ និងទំហំនៃក្រុមហ៊ុនដោយអាស្រ័យទៅលើប្រភេទនៃអាជីវកម្ម ។

តារាងទី៤. គំរូរបាយការណ៍តារាងតុល្យការ​ (Perter 2002)

Micro Finance Name

Balance Sheet

For the year end Dec, 31 200X

+ Asset:

Cash and Due from Bank

        Cash on hand..................................................................................... XXXX

        Deposit at other bank........................................................................ XXXX

      Total cash from bank..................................................... XXXX

Investment in Security

        Treasury bill......................................................................................... XXXX

        Treasury bond.................................................................................... XXXX

        Total Investment................................................................................. XXXX

        Loans Receivable............................................................................... XXXX

        Less: Loans Loss............................................................................... XXXX

        Other Receivable................................................................................ XXXX

        Fixed assets........................................................................................ XXXX

        Other assets........................................................................................ XXXX

      Total assets.................................................................... XXXX

- Liabilities and stockholder’s equity

+ Liabilities

      Deposit................................................................................................. XXXX

        Saving account................................................................................... XXXX

        Central bank funds purchase........................................................... XXXX

        Long term borrowing......................................................................... XXXX

        Other liabilities..................................................................................... XXXX

        Total liabilities................................................................. XXXX

+ Stockholder’s equity

        Preferred Stock.................................................................................. XXXX

        Retained earnings.............................................................................. XXXX

        Total Stockholder’s equity............................................. XXXX

      Total liabilities and stockholder’s equity........................ XXXX

២. របាយការណ៍ទ្រព្យម្ចាស់ (Statement of Owner’s Equity) គឺវាឆ្លុះបញ្ចាំងពីការប្រែប្រួលដែលបានកើតឡើងនៅក្នុង ទ្រព្យរបស់ម្ចាស់ផ្ទាល់សម្រាប់កំឡុងពេលមួយ ។ ធាតុជាមូលដ្ឋានដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលគឺ ប្រាក់ចំណេញសុទ្ធ (ខាត) ឬក៏ភាគលាភជាសាច់ប្រាក់ ។ វាគឺមានសំខាន់ណាស់សម្រាប់អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ យល់ច្បាស់អំពីមូលហេតុ ដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលនូវក្នុងកំឡុងពេលមួយច្បាស់លាស់ ។ ពត៌មាននេះនឹងធ្វើអោយយល់កាន់តែច្បាស់ឡើងពីមូលហេតុពីការប្រែប្រួល និង ទំហំទឹកប្រាក់ពិតនៃទ្រព្យរបស់ម្ចាស់ ។

            រូបមន្តសំរាប់គណនាប្រាក់ចំណេញរក្សាទុក​ ៖

ប្រាក់ចំណេញរក្សាទុក​ = ប្រាក់ចំណាយរក្សាទុក + ប្រាក់ចំណេញសុទ្ធ - ភាគលាភ

Retained Earnings = Beginning Retained Earning + Net income - Dividends

តារាងទី៥. គំរូតាងរបាយការណ៍ទ្រព្យម្ចាស់

Company’s Name

Statement of Stock holder’s Equity

For the year ended Dec 31,200X

Retained Earnings at beginning of the period........................................ XXXX

        Net Income current year................................................................... XXXX

        Dividend Declared.............................................................................. XXXX

Retained Earnings at the end of the period............................................ XXXX

៣. របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows) របាយការណ៍នេះ បកស្រាយរាល់ការប្រែប្រួលស្តីអំពីស្ថានភាពហិរញ្ញវត្ថុគ្រប់សកម្មភាពទាំងលំហូរសាច់ប្រាក់ចេញ និង លំហូរសាច់ប្រាក់ចូលនៅក្នុងមួយការិយបរិច្ឆេទជាក់លាក់ណាមួយ ។ សកម្មភាពចំនួនបីដែលមានឥទ្ធិពលទៅលើរបាយការណ៍លំហូរសាច់ប្រាក់ គឺសកម្មភាពប្រតិបត្តិការ (Operating Activities), សកម្មភាពវិនិយោគ(Investing Activities), និងសកម្មភាពហិរញ្ញប្បទាន(Financing Activities), សកម្មភាពប្រតិបត្តិការមានពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រីឯសកម្មភាពវិនិយោគទាក់ទងទៅនឹងការទិញ និងលក់អចលនទ្រព្យ និងសកម្មភាពហិរញ្ញប្បទាន គឺវាមានការពាក់ព័ន្ធទៅនឹងការវិនិយោគរបស់ម្ចាស់អាជីវកម្ម ។

៤. សកម្មភាពប្រតិបត្តិការ (Operating Activities) ជាសកម្មភាពដែលបានបង្កើតផលចំណូលស្នូល និង សម្មភាពផ្សេងទៀតដែលមិនមែនជាការវិនិយោគឬហិរញ្ញប្បទាន ។ ជាទូទៅក្នុងសកម្មភាពប្រតិបត្តិការរួមបញ្ចូលទាំងលំហូរសាច់ប្រាក់ចូល និង លំហូរចេញនៃសាច់ប្រាក់របស់បណ្តាប្រតិបត្តិការផ្សេងៗ ដែលយកមកពិភាក្សាក្នុងការកំណត់នៃប្រាក់ចំណេញសុទ្ធ ។ សកម្មភាពប្រតបត្តិការជាប្រភពចំណូលសំខាន់ដែលបានមកពីសកម្មភាពអាជីវកម្មដូចជា ៖

- សាច់ប្រាក់ទទួលបានពីការលក់ទំនិញ ឬសេវា

- សាច់ប្រាក់ដែលបានមកពីកម្រៃស្នាដៃ ថ្លៃទឹកតែ ឬថ្លៃឈ្នួលផ្សេងៗ

- សាច់ប្រាក់ចំណាយទៅលើសម្ភារៈ (សម្រាប់ទិញទំនិញ ឬសេវា)

- សាច់ប្រាក់សម្រាប់ចំណាយទៅលើបុគ្គលិក(ប្រាក់ខែជាមួយនឹងពន្ធ)

- សាច់ប្រាក់ទទួលពីក្រុមហ៊ុនធានារ៉ាប់រង និង សាច់ប្រាក់បង់អោយធានា រ៉ាប់រង ។

- សាច់ប្រាក់ទទួលការទូទាត់សង ឬកាតព្វកិច្ចបង្វិលវិញនៃពន្ធប្រាក់ចំណូល

- សាច់ប្រាក់ទទួលបានពីការប្រាក់ ភាគលាភ ។

៥. លំហូរសាច់ប្រាក់ ប្រាប់ពីសកម្មភាពប្រតិបត្តិការហើយត្រូវបានកំណត់ត្រាតាមវិធីសាស្ត្រពីរគឺ ៖

+​ វិធីសាស្ត្រផ្ទាល់ (Direct Method) : វិធីសាស្ត្រផ្ទាល់គឺតែងតែធ្វើការដក ចេញពីចំណូលនៃការលក់ជាសាច់ប្រាក់នូវចំណាយទាំងឡាយណាដែលជាការចំណាយប្រតិបត្តិការដោយបានប្រើប្រាស់សាច់ប្រាក់ ។ ចំពោះវិធីសាស្ត្រផ្ទាល់នេះ ចំណុចនីមួយៗនៅលើរបាយការណ៍ប្រាក់ចំណេញ គឺត្រូវគេបំលែងដោយផ្ទាល់ ទៅជាមូលដ្ឋានបេឡា ។

+ វិធីសាស្ត្រប្រយោល (Indirect Method) : វិធីសាស្ត្រប្រយោល គឺតែងតែចាប់ផ្តើមឡើងជាមួយនឹងប្រាក់ចំណេញចំពោះបណ្តាចំណុច ដែលបានជះឥទ្ធិពលទៅដល់ប្រាក់ចំណេញដែលបានរាយការណ៍ ក៏ប៉ុន្តែពុំបានពាក់ព័ន្ធដល់សាច់ប្រាក់ទេ ។

៦. សកម្មភាពវិនិយោគ (Investment Activities)

          សកម្មភាពវិនិយោគទាក់ទងទៅនឹងទ្រព្យសម្បត្តិរយៈពេលវែង រួមទាំងមានការវិនិយោគផងដែរ (Bond and Stock) ពីសាជីវកម្មដទៃទៀតមានដូចជា ៖

- សាច់ប្រាក់ចំណាយទៅលើការទិញ Land, Building, Equipment

- សាច់ប្រាក់ទទួលបានពីការលក់ Land, Building, Equipment

- សាច់ប្រាក់ចំណាយទៅលើការទិញ Stock and Bond ពីសាជីវកម្មដទៃ

- សាច់ប្រាក់ទទួលបានពីការលក់ Stock and Bond ពីសាជីវកម្មដទៃ

- សាច់ប្រាក់ចំណាយទៅលើការផ្តល់កម្ចី

- សាច់ប្រាក់ទទួលត្រលប់មកវិញនូវការផ្តល់កម្ចី ។

៧. សកម្មភាពហិរញ្ញវត្ថុ (Financial Activities) ជាទូទៅសកម្មភាពហិរញ្ញប្បទាន មានឥទ្ធិពលទៅលើសាច់ប្រាក់និងបណ្តា ប្រតិបត្តិការផ្សេងៗ ដែលតម្រូវការសាច់ប្រាក់បម្រុងមានដូចជា ៖

- សាច់ប្រាក់ដែលបានមកពីការបញ្ចេញលក់ភាគហ៊ុន Stock and Bond

- សាច់ប្រាក់ដែលទទួលបានមកពី Note payable, Mortgage payable, Loan ដែលមានរយៈពេលវែង

- សាច់ប្រាក់ទូទាត់សម្រាប់ការខ្ចី ដូចជា​ Bond, Mortgage payable, Note payable​ នៅពេលដល់កំណត់

- សាច់ប្រាក់ចំណាយ ឬការទូទាត់ភាគលាភ ។

៨. គណនេយ្យមានសារៈសំខាន់ ជាការពិតណាស់ គណនេយ្យជាផ្នែកមួយមិនអាចខ្វះបានទេ មិនថារាជរដ្ឋាភិបាល, អាជីវកម្មខ្នាតតូចឬធំ, អង្គការក្រៅរដ្ឋាភិបាល, ក្រុមហ៊ុន, សិប្បកម្ម, … សុទ្ធតែត្រូវការវា ព្រោះថាគណនេយ្យអាចបង្កើតបានជារបាយការណ៏ហិរញ្ញវត្ថុ (Financial Statement) សំរាប់អ្នកប្រើបា្រស់ដូចខាងក្រោម​ ៖

ក. របាយការណ៍តុល្យភាព (Balance Sheet/ Statement of Financial Position)

ខ. របាយការណ៍លទ្ធផល (Income Statement/Statement of Financial Performance)

គ. របាយការណ៍លំហូរសាច់បា្រក់ (Cash Flow Statement/Statement of Financial Position Change)

ឃ. របាយការណ៍ស្តីពីការប្រែប្រួលមូលធនរបស់ម្ចាស់ហ៊ុន (Statement of Stockholder’s Equity Change)

ង. របាយការណ៍សវនកម្ម (Audit Report/Note to Financial Statement)

សារៈសំខាន់របស់របាយការណ៍ហិរញ្ញវត្ថុ (របាយការណ៍ទាំង ៥ ខាងលើ) នេះហើយដែលអាចបង្ហាញពី ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពមួយ ហើយក៏សម្រាប់ការយល់ដឹងដល់អ្នកប្រើបា្រស់ដើម្បីធ្វើការសំរេចចិត្ត ផ្នែកសេដ្ឋកិច្ចផងដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login