ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
៤. សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ
ជាទូទៅសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ គឺបានផ្ដល់នូវពត៌មានដែល មានសារៈសំខាន់ និងមានប្រយោជន៍សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ទៅលើ របាយការណ៍របស់អង្គភាពមួយ ។ ហើយរបាយការណ៍ហិរញ្ញវត្ថុក៏ជារបាយការណ៍មួយ ដែលមានសារៈប្រយោជន៍ខ្លាំងបំផុតនូវក្នុងដំណើរការនៃគណនេយ្យ ពីព្រោះរបាយការណ៍ហិរញ្ញវត្ថុ គឺជាមធ្យោបាយមួយនៅក្នុងការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដើម្បីអោយគេកាន់តែមានចំណាប់អារម្មណ៍មកលើវា ។ ក្នុងមូលដ្ឋានគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុមួយដ៏ពេញលេញត្រូវមានរបាយការណ៍៤ យ៉ាងគឺ ៖
១. របាយការណ៍លទ្ធផល ( Income Statement )
របាយការណ៍លទ្ធផលគឺ ជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃ អាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផ្ដុំនូវចំណូល ( Revenue ) និង បន្ទុកចំណាយ ( Expense ) នៅក្នុងគ្រាណាមួយដែលបានកំណត់ ។ វាអាចជា ១សប្ដាហ៍,១ខែ,៣ខែ,៦ខែ,ឬ១ឆ្នាំទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ ។
គោលបំណងនៃរបាយការណ៍លទ្ធផលគឺ បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិ ការរបស់អង្គភាពនៅក្នុងរយៈពេលកន្លងមកនេះថាតើវាមានការរីកចំរើនឬថយចុះ ? ហើយផលចំណូល និង បន្ទុកចំណាយក្នុងមួយឆ្នាំៗ ដែលអនុវត្តន៍កន្លងមកនេះ មានការកើនឡើង ឬ ថយចុះដល់កំរិតណា ? អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមានអ្នកគ្រប់គ្រង, ម្ចាស់ភាគហ៊ុន, ម្ចាស់បំណុល និងផ្នែកពាក់ព័ន្ធដ៏ទៃ ផ្សេងៗទៀតជាពិសេសភ្នាក់ងារពន្ធដារជាដើម ។ របាយការណ៍លទ្ធផលរួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម ៖
ជាទូទៅ ផលចំណេញ និងការខាតបង់គឺវាស្រដៀងទៅនឹងផលចំណូល និងបន្ទុកចំណាយដែរ ប៉ុន្ដែវាខុសគ្នាត្រង់ថាផលចំណេញ និង ការខាតបង់កើតឡើងដោយសារតែសកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់សហគ្រាស រីឯផលចំណូលនិងបន្ទុកចំណាយវិញ គឺកើតឡើងដោយសារសកម្មភាពចំបងរបស់សហគ្រាស ។
ទំនាក់ទំនងរវាងផលចំណេញ ឬការខាតបង់មានដូចខាងក្រោមៈ
ចំណេញពិត ( ខាតពិត ) = ផលចំណូល - បន្ទុកចំណាយ
Net Income ( Net Loss ) = Revenue - Expense
ការរៀបចំរបាយការណ៍លទ្ធផលត្រូវបានគេរៀបចំឡើងជាពីទម្រង់គឺ ៖
· ទម្រង់ Single-Step គឺជាទម្រង់មួយដែលផ្ដល់ភាពងាយស្រួលនៅ ក្នុងការរៀបចំពីព្រោះវាមានតែពីផ្នែកសំខាន់ពីប៉ុណ្ណោះ គឺចំណូល និង ចំណាយ ។ រាល់ផលចំណូល និង បន្ទុកចំណាយគឺត្រូវបានគេរៀបចំទៅតាមលំដាប់លំដោយផ្សេងៗគ្នា ហើយយកផលចំណូលមកធ្វើការទូទាត់គ្នាជាមួយនឹងបន្ទុកចំណាយ ដើម្បីឈានទៅរកប្រាក់ចំណេញសុទ្ធសំរាប់កាលបរិច្ឆេទមួយជាក់លាក់ ។
ទម្រង់នេះមានដូចខាងក្រោម ៖
តារាងទី១. គំរូរបាយការណ៍លទ្ធផល Single-Step
Company Name
Single Step Income Statements
For the Year Ended December 31, 20XX
Revenue:
Sale ............................................................................................................... XXXX
Service Revenue......................................................................................... XXXX
Dividend Revenue....................................................................................... XXXX
Interest Revenue......................................................................................... XXXX
Total Revenue........................................................................... XXXX
Expense:
Cost of Goods Sold............................................... XXXX
Advertising Expense.............................................. XXXX
Selling Expense .................................................... XXXX
Administrative Expense......................................... XXXX
Interest Expense.................................................... XXXX
Salaries Expense................................................... XXXX
Income Tax Expense............................................ XXXX
Total Expense................................................................................. (XXXX)
Net Income....................................................................................... XXXX
· ទម្រង់ Multiple–Step : គឺជាទម្រង់មួយមានលក្ខណៈស្មុគស្មាញជាង ដោយសារតែវាត្រូវបានរួមបញ្ចូលគ្រប់ផ្នែកទាំងអស់ដោយធ្វើការបែងចែកច្បាស់ លាស់ថាតើផលចំណូល និង បន្ទុកចំណាយណា ? ដែលទទួលបានពីសកម្មភាពប្រតិបត្តិការផ្នែកអាជីវកម្ម ហើយផលចំណូលនិងបន្ទុកចំណាយណាខ្លះ ? ដែលមិនពាក់ព័ន្ធនឹងសកម្មភាពប្រតិបត្តិការផ្នែកអាជីវកម្ម ។
ផ្នែកដែលមាននៅក្នុងរបាយការណ៍លទ្ធផលទាំងនោះរួមមាន ៖
+ ផ្នែកប្រតិបត្តិការណ៍អាជីវកម្ម ៖ ផ្នែកនេះរាយការណ៍រាល់ផលចំណូល និង បន្ទុកចំណាយដែលកើតឡើងដោយសារសកម្មភាពចំបងរបស់អាជីវកម្ម ។
ធាតុទាំងនោះរួមមានដូចខាងក្រោម ៖
- Sale Revenue
- Cost of Goods Sole
- Selling Expense: គឺជាបន្ទុកចំណាយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹង ការលក់ដូចជាៈ Sale Salaries, Advertising Expense, Marketing Expense.........
+ ផ្នែកមិនមែនប្រតិបត្តិការណ៍អាជីវកម្មៈ គឺជាផ្នែកមួយដែលបង្ហាញអំពីផលចំណូល បន្ទុកចំណាយ, ផលចំណេញ និង ការខាតបង់ដែលទទួលបានមកពី សកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់ក្រុមហ៊ុន។ ហើយវាក៏រួមបញ្ចូលផងដែរនូវផល ចំណូល ឬ ការខាតបង់ដែលកើតឡើងដោយយថាហេតុ ។
តារាងទី២. គំរូរបាយការណ៍លទ្ធផល Multiple-Step
Company’s Name
Multiple-Step of Income Statement
For the Year Ended December 31, 200X
Net Sales:
Sales..................................................................................................... XXXX
Less: Sales Returns..................................... XXXX
Sales discounts............................................. XXXX....................... (XXXX)
Net Sales............................................................................................. XXXX
Cost Of goods Sold:
Merchandise Inventory, Jan 01.................. XXXX
Purchases...................................................... XXXX
Less: Merchandise Inventory, Dec, 31..... XXXX
Cost Of goods Sold......................................................................... (XXXX)
Gross Profits.......................................................................... XXXX
Selling Expense:
Advertising Expenses.................................. XXXX
Delivery Expenses....................................... XXXX....................... (XXXX)
Administrative Expenses:
Officer’s Salaries........................................... XXXX
Utilities Expenses.......................................... XXXX....................... (XXXX)
Income from Operating Activities................................... XXXX
Other Revenue and Gains:
Dividend Revenue........................................ XXXX
Rental Revenue............................................ XXXX.......................... XXXX
Other Expenses and Losses:
Interest Expense.............................................................................. (XXXX)
Earning before Taxes.................................................... XXXX
Income Taxes................................................................................... (XXXX)
Net Income............................................................................. XXXX
តារាងទី៣. គំរូរបាយការណ៍ចំណូលចំណាយរបស់មីក្រូហិរញ្ញវត្ថុ (Peter 2002)
Micro Finance Name
Income Statement
Date, Dec 31 Year
Interest Income
Transaction with credit institute........................................................ XXXX
Transaction with customer................................................................ XXXX
Other interest income........................................................................ XXXX
Total Interest Income......................................................................... XXXX
Interest Expense:
Transaction with credit institute........................................................ XXXX
Transaction with customer................................................................ XXXX
Other interest expense...................................................................... XXXX
Total Interest Expense.................................................................... (XXXX)
Net Interest Income........................................................ XXXX
Non-interest Income:
Profit/Loss from financial operation................................................. XXXX
Commission and fee.......................................................................... XXXX
Other operation Income.................................................................... XXXX
Gross operating Income/Loss.......................................................... XXXX
Operating Expense:
Salary and Wages............................................................................. XXXX
Other staff and director costs and benefit...................................... XXXX
Rent and leases paid......................................................................... XXXX
Turnover tax........................................................................................ XXXX
Duties license and fines.................................................................... XXXX
Premises expense............................................................................. XXXX
Other administrative expense........................................................... XXXX
Depreciation expense of fixed assets............................................. XXXX
Total Operating Expense.................................................................. XXXX
Net Operating Income/LossXXXX
Loss/Profit from Provision Expense and Receivable
Doubtful and bad debts loss provision........................................... XXXX
Loan and advances write-offs.......................................................... XXXX
Net Profit/loss before tax......................................................... XXXX
Profit tax............................................................................................ (XXXX)
Net Profit/Loss of period................................................ XXXX
២. តារាងតុល្យការ (Balance Sheet)
តារាងតុល្យការ បង្ហាញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយក្នុងកាលបរិច្ឆេទគណនេយ្យ ។ ការិយបរិច្ឆេទគណនេយ្យជាទូទៅ គឺមានរយៈពេលមួយឆ្នាំមួយឆមាស (៦ខែ) ឬ មួយត្រីមាស (៣ខែ) ។ តារាងតុល្យការ គឺជាតារាងមួយដែល បានរាយការណ៍រាល់ពត៌មានស្តីអំពីទ្រព្យសកម្ម (Assets), បំណុល (Liabilities) និងទ្រព្យម្ចាស់ (Equity) របស់អង្គភាពអាជីវកម្មមួយក្នុងកំឡុងពេលដ៏ជាក់លាក់ ។ តារាងតុល្យការបានបង្ហាញពីផ្នែកទ្រព្យ, បំណុល, និងមូលធនរបស់ម្ចាស់ទ្រព្យ ដែលមានតុល្យភាពនឹងគ្នា ។ ហើយផ្នែកទ្រព្យ វាបានបង្ហាញពីការប្រើប្រាស់មូលនិធិ ដើម្បីបំរើនូវប្រតិបត្តិការរបស់ខ្លួន ចំណែកឯផ្នែកបំណុលវាបានបង្ហាញពីប្រភព ទុនដែលទទួលបានពីប្រភពផ្សេងៗ នៃប្រតិបត្តិការ ។
សមីការតារាងតុល្យការមានធាតុដែលចូលរួមសំខាន់ៗបីគឺ ៖
ទ្រព្យសកម្ម = បំណុល + ទ្រព្យម្ចាស់
Assets = Liabilities + Equity
·គោលបំណងរបស់តារាងតុល្យការ ៖
គោលបំណងរបស់តារាងតុល្យការ គឺការផ្តល់ពត៌មានពីស្ថានភាពហិរញ្ញវត្ថុ ក្នុងពេលជាក់លាក់មួយ ដល់អ្នកប្រើប្រាស់នូវពត៌មានហិរញ្ញវត្ថុទាំងឡាយរួមទាំង អ្នកប្រើប្រាស់ខាងក្នុង និង ខាងក្រៅអង្គភាពក្នុងការសម្រេចចិត្ត ។ អ្នកប្រើប្រាស់ខាងក្នុង សំដៅលើបុគ្គលិកទាំងឡាយណាដែលមានទាក់ទងដោយផ្ទាល់ដល់ការគ្រប់គ្រង និង ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ។ អ្នកទាំងនោះមានដូចជា អ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យផ្ទៃក្នុង ទីប្រឹក្សា និង អ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងក្រុមហ៊ុនជាច្រើនទៀត ។ ចំពោះអ្នកប្រើប្រាស់ខាងក្រៅសំដៅលើបុគ្គលិកទាំងឡាយណា ដែលមិនមានទាក់ទងដោយផ្ទាល់ដល់ដំណើរការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ។ អ្នកទាំងនោះមានដូចជា ម្ចាស់ឥណទាន ម្ចាស់បំណុល អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ អតិថិជន មេធាវីជាដើម ។ អ្នកទាំងនោះត្រូវការរបាយការណ៍នេះជាចាំបាច់ ដើម្បីប្រើប្រាស់ទៅតាមការងាររបស់ខ្លួនដូចជាអ្នកវិនិយោគទុនម្ចាស់ហ៊ុន ម្ចាស់ឥណទានប្រើប្រាស់នូវរបាយការណ៍នេះ ដើម្បីវាយតំលៃធ្វើការសំរេចចិត្តលើការវិនិយោគបន្ត ឬផ្ដល់ឥណទានបន្ថែម ។
តារាងតុល្យការនេះមានសារៈសំខាន់ណាស់ ព្រោះថាវាបង្ហាញអោយអ្នកប្រើប្រាស់ទាំងឡាយដឹង ថាតើក្រុមហ៊ុនមានទ្រព្យសកម្មអ្វីខ្លះ ហើយក្រុមហ៊ុនមាន ទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី (Current) និងរយៈពេលវែង (Non-Current) ដែលជាហេតុធ្វើអោយអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ ។ ឆ្លងតាមការញែកដាច់ពីគ្នាបែបនេះ អ្នកគ្រប់គ្រងអាចដឹងថាបំណុលណាគួរតែធ្វើការទូទាត់មុនហើយ បំណុលណាធ្វើការទូទាត់ក្រោយ។ យោងតាមន័យនេះដែរតារាងតុល្យការក៏បានប្រាប់អោយអ្នកប្រើប្រាស់ដឹងផងដែរ ដូចជាមេធាវីជាដើមនៅពេលដែលក្រុមហ៊ុនមានការដួលរលំ ថាតើរាល់បណ្តឹងតវ៉ាទាមទារទ្រព្យសម្បត្តិណាគួរតែធ្វើការដោះស្រាយទូទាត់មុន ។ ពីព្រោះជាទូទៅតាមច្បាប់នៃអាជីវកម្មបណ្តឹងតវ៉ារបស់ម្ចាស់ឥណទាន (Creditor) គឺត្រូវធ្វើការដោះស្រាយមុនម្ចាស់ក្រុមហ៊ុន ។
· ការចាត់ថ្នាក់នៃតារាងតុល្យការ (Classified Balance Sheet)
ដើម្បីជាភាពងាយស្រួលដល់អ្នកគ្រប់គ្រង ឬ អ្នកធ្វើការសម្រេចចិត្តនៅក្នុង អាជីវកម្មថាតើក្រុមហ៊ុនគួរតែខ្ចីលុយពីគេ ឬក៏លក់ទ្រព្យសម្បត្តិក្រុមហ៊ុនដើម្បីយក លុយមកដោះស្រាយតំរូវការចាំបាច់ផ្សេងៗ ជាទូទៅបានបែងចែកតារាងតុល្យការ ទៅតាមអាយុកាលរបស់ទ្រព្យកម្ម (Asset) និងបំណុល (Liabilities)។
+ ទ្រព្យសកម្ម (Asset)
- ទ្រព្យធនចរន្ត (Current Assets) គឺជាទ្រព្យធនសកម្មដែលអាចប្រែក្លាយជា បេឡា ឬ ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ផលិតកម្មក្នុងតំណាក់កាលខ្លី យូរបំផុតមួយឆ្នាំ ។ ក្នុងនោះរួមមាន សាច់ប្រាក់ (Cash) សញ្ញាប័ណ្ណ (Marketable Securities) ប័ណ្ណត្រូវទទួល (Note Receivable) គណនីត្រូវទទួល (Account Receivable) សន្និធិ (Inventory) ចំណាយបង់មុន (Prepaid Expense) សំភារៈ Supplies on Hand) ។
- អចលនទ្រព្យ (Fixed Assets) គឺជាទ្រព្យធនសកម្មដែលគេអាចប្រើប្រាស់ បានយូរអង្វែងក្នុងសកម្មភពអាជីវកម្មផលិតកម្ម ដើម្បីទទួលបានផលចំណេញ ។ បណ្តាទ្រព្យធនធានទាំងនោះគេហៅថាអចលនវត្ថុរួមមានៈ ដី (Land) អាគារ (Building) រោងចក្រ (Factory) និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត (Other Equipments) ។
- ទ្រព្យធនផ្សេងៗ (Other Asset) គឺជាទ្រព្យធនសកម្មដែលមានលក្ខណៈ ខុសពីទ្រព្យចរន្ត និងអចលនទ្រព្យ ។ ទ្រព្យទាំងនោះរួមមាន ទុនវិនិយោគដែល ប្រើប្រាស់នូវចំនួនទឹកប្រាក់ច្រើនក្នុងការវិនិយោគ ។ ជានិច្ចកាលតែងតែបង្ហាញនូវ បណ្តាទ្រព្យអរូបិយ (Intangible Assets) ដូចជា ប៉ាតង់ (Patent) តំលៃកេរ្ត៍ឈ្មោះ (Good Will) រក្សាសិទ្ធ (Copy Right) សិទ្ធផ្តាច់មុខ (Franchice) ។
+ បំណុល (Liabilities)
- បំណុលរយៈពេលខ្លី (Current Liabilities) គឺជាបំណុលដែលត្រូវសងក្នុង រយៈពេលខ្លីតិចជាងមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមានដូចជាៈ គណនីត្រូវសង (Account Payable) ប័ណ្ណត្រូវទទួល (Note Payable) ជំពាក់លើពន្ធ (Income Taxs Payable) ជំពាក់លើការប្រាក់ (Accrued Interest Note payable) ជំពាក់លើបៀវត្ស (Salary Payable) ។
- បំណុលរយៈពេលវែង (Long-term Liabilities) គឺជាបំណុលដែលត្រូវទូទាត់ សងរយៈពេលយូរលើសពីមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមាន ៖ ប័ណ្ណត្រូវសង (Bond Payable) វត្ថុបញ្ចាំត្រូវសង (Mortgage Payable) ។
+ មូលធនម្ចាស់ (Owner’sequity) គឺជាមូលធនដែលដាក់វិនិយោគទៅលើ ចំណាយផលិតកម្ម ប្រាក់ចំណេញរក្សាទុកបានមកពីលទ្ធផលនៃអាជីវកម្មប្រាក់ ចំណេញរបស់អង្គភាព។ ប្រាក់ចំណេញរក្សាទុកនេះជាមូលនិធីដែលអង្គភាពបាន ចំណេញ និងតំកល់ទុកសំរាប់ប្រើប្រាស់ក្នុងអាជីវកម្មអោយម្ចាស់ភាគហ៊ុននូវចំនួន ទឹកប្រាក់នេះត្រូវកត់ត្រាជាទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន ពីព្រោះថាវាតំណាងអោយមូលនិធិ ដែលត្រូវបានគេដាក់វិនិយោគបន្ថែមដោយម្ចាស់ភាគហ៊ុន ។
· ទម្រង់របស់តារាងតុល្យការ
តារាងតុល្យការជាទូទៅមានទម្រង់ និង ប្រភេទគណនីប្រែប្រួលប្លែកពីគ្នា បន្តិចបន្តួចតែប៉ុណ្ណោះទៅតាមប្រភេទ និងទំហំនៃក្រុមហ៊ុនដោយអាស្រ័យទៅលើប្រភេទនៃអាជីវកម្ម ។
តារាងទី៤. គំរូរបាយការណ៍តារាងតុល្យការ (Perter 2002)
Micro Finance Name
Balance Sheet
For the year end Dec, 31 200X
+ Asset:
Cash and Due from Bank
Cash on hand..................................................................................... XXXX
Deposit at other bank........................................................................ XXXX
Total cash from bank..................................................... XXXX
Investment in Security
Treasury bill......................................................................................... XXXX
Treasury bond.................................................................................... XXXX
Total Investment................................................................................. XXXX
Loans Receivable............................................................................... XXXX
Less: Loans Loss............................................................................... XXXX
Other Receivable................................................................................ XXXX
Fixed assets........................................................................................ XXXX
Other assets........................................................................................ XXXX
Total assets.................................................................... XXXX
- Liabilities and stockholder’s equity
+ Liabilities
Deposit................................................................................................. XXXX
Saving account................................................................................... XXXX
Central bank funds purchase........................................................... XXXX
Long term borrowing......................................................................... XXXX
Other liabilities..................................................................................... XXXX
Total liabilities................................................................. XXXX
+ Stockholder’s equity
Preferred Stock.................................................................................. XXXX
Retained earnings.............................................................................. XXXX
Total Stockholder’s equity............................................. XXXX
Total liabilities and stockholder’s equity........................ XXXX
៣. របាយការណ៍ទ្រព្យម្ចាស់ (Statement of Owner’s Equity)
របាយការណ៍ទ្រព្យម្ចាស់ គឺវាឆ្លុះបញ្ចាំងពីការប្រែប្រួលដែលបានកើតឡើងនៅក្នុង ទ្រព្យរបស់ម្ចាស់ផ្ទាល់សម្រាប់កំឡុងពេលមួយ ។ ធាតុជាមូលដ្ឋានដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលគឺ ប្រាក់ចំណេញសុទ្ធ (ខាត) ឬក៏ភាគលាភជាសាច់ប្រាក់ ។ វាគឺមានសំខាន់ណាស់សម្រាប់អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ យល់ច្បាស់អំពីមូលហេតុ ដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលនូវក្នុងកំឡុងពេលមួយច្បាស់លាស់ ។ ពត៌មាននេះនឹងធ្វើអោយយល់កាន់តែច្បាស់ឡើងពីមូលហេតុពីការប្រែប្រួល និង ទំហំទឹកប្រាក់ពិតនៃទ្រព្យរបស់ម្ចាស់ ។
រូបមន្តសំរាប់គណនាប្រាក់ចំណេញរក្សាទុក ៖
ប្រាក់ចំណេញរក្សាទុក = ប្រាក់ចំណាយរក្សាទុក + ប្រាក់ចំណេញសុទ្ធ - ភាគលាភ
Retained Earnings = Beginning Retained Earning + Net income - Dividends
តារាងទី៥. គំរូតាងរបាយការណ៍ទ្រព្យម្ចាស់
Company’s Name
Statement of Stock holder’s Equity
For the year ended Dec 31,200X
Retained Earnings at beginning of the period........................................ XXXX
Net Income current year................................................................... XXXX
Dividend Declared.............................................................................. XXXX
Retained Earnings at the end of the period............................................ XXXX
៤. របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows)
របាយការណ៍នេះ បកស្រាយរាល់ការប្រែប្រួលស្តីអំពីស្ថានភាពហិរញ្ញវត្ថុគ្រប់សកម្មភាពទាំងលំហូរសាច់ប្រាក់ចេញ និង លំហូរសាច់ប្រាក់ចូលនៅក្នុងមួយ ការិយបរិច្ឆេទជាក់លាក់ណាមួយ ។ សកម្មភាពចំនួនបីដែលមានឥទ្ធិពលទៅលើរបាយការណ៍លំហូរសាច់ប្រាក់ គឺសកម្មភាពប្រតិបត្តិការ (Operating Activities), សកម្មភាពវិនិយោគ(Investing Activities), និងសកម្មភាពហិរញ្ញប្បទាន(Financing Activities), សកម្មភាពប្រតិបត្តិការមានពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន រីឯសកម្មភាពវិនិយោគទាក់ទងទៅនឹងការទិញ និងលក់អចលនទ្រព្យ និងសកម្មភាពហិរញ្ញប្បទាន គឺវាមានការពាក់ព័ន្ធទៅនឹងការវិនិយោគរបស់ម្ចាស់ អាជីវកម្ម ។
· សកម្មភាពប្រតិបត្តិការ (Operating Activities)
ជាសកម្មភាពដែលបានបង្កើតផលចំណូលស្នូល និង សម្មភាពផ្សេងទៀតដែលមិនមែនជាការវិនិយោគឬហិរញ្ញប្បទាន ។ ជាទូទៅក្នុងសកម្មភាពប្រតិបត្តិការរួមបញ្ចូលទាំងលំហូរសាច់ប្រាក់ចូល និង លំហូរចេញនៃសាច់ប្រាក់របស់បណ្តាប្រតិបត្តិការផ្សេងៗ ដែលយកមកពិភាក្សាក្នុងការកំណត់នៃប្រាក់ចំណេញសុទ្ធ ។ សកម្មភាពប្រតបត្តិការជាប្រភពចំណូលសំខាន់ដែលបានមកពីសកម្មភាពអាជីវកម្មដូចជា ៖
- សាច់ប្រាក់ទទួលបានពីការលក់ទំនិញ ឬសេវា
- សាច់ប្រាក់ដែលបានមកពីកម្រៃស្នាដៃ ថ្លៃទឹកតែ ឬថ្លៃឈ្នួលផ្សេងៗ
- សាច់ប្រាក់ចំណាយទៅលើសម្ភារៈ (សម្រាប់ទិញទំនិញ ឬសេវា)
- សាច់ប្រាក់សម្រាប់ចំណាយទៅលើបុគ្គលិក(ប្រាក់ខែជាមួយនឹងពន្ធ)
- សាច់ប្រាក់ទទួលពីក្រុមហ៊ុនធានារ៉ាប់រង និង សាច់ប្រាក់បង់អោយធានា រ៉ាប់រង ។
- សាច់ប្រាក់ទទួលការទូទាត់សង ឬកាតព្វកិច្ចបង្វិលវិញនៃពន្ធប្រាក់ចំណូល
- សាច់ប្រាក់ទទួលបានពីការប្រាក់ ភាគលាភ ។
· លំហូរសាច់ប្រាក់ ប្រាប់ពីសកម្មភាពប្រតិបត្តិការហើយត្រូវបានកំណត់ត្រា តាមវិធីសាស្ត្រពីរគឺ ៖
+ វិធីសាស្ត្រផ្ទាល់ (Direct Method) : វិធីសាស្ត្រផ្ទាល់គឺតែងតែធ្វើការដក ចេញពីចំណូលនៃការលក់ជាសាច់ប្រាក់នូវចំណាយទាំងឡាយណាដែលជាការចំណាយប្រតិបត្តិការដោយបានប្រើប្រាស់សាច់ប្រាក់ ។ ចំពោះវិធីសាស្ត្រផ្ទាល់នេះ ចំណុចនីមួយៗនៅលើរបាយការណ៍ប្រាក់ចំណេញ គឺត្រូវគេបំលែងដោយផ្ទាល់ ទៅជាមូលដ្ឋានបេឡា ។
+ វិធីសាស្ត្រប្រយោល (Indirect Method) : វិធីសាស្ត្រប្រយោល គឺតែងតែចាប់ផ្តើមឡើងជាមួយនឹងប្រាក់ចំណេញចំពោះបណ្តាចំណុច ដែលបានជះឥទ្ធិពលទៅដល់ប្រាក់ចំណេញដែលបានរាយការណ៍ ក៏ប៉ុន្តែពុំបានពាក់ព័ន្ធដល់សាច់ប្រាក់ទេ ។
· សកម្មភាពវិនិយោគ (Investment Activities)
សកម្មភាពវិនិយោគទាក់ទងទៅនឹងទ្រព្យសម្បត្តិរយៈពេលវែង រួមទាំងមាន ការវិនិយោគផងដែរ (Bond and Stock) ពីសាជីវកម្មដទៃទៀតមានដូចជា ៖
- សាច់ប្រាក់ចំណាយទៅលើការទិញ Land, Building, Equipment
- សាច់ប្រាក់ទទួលបានពីការលក់ Land, Building, Equipment
- សាច់ប្រាក់ចំណាយទៅលើការទិញ Stock and Bond ពីសាជីវកម្មដទៃ
- សាច់ប្រាក់ទទួលបានពីការលក់ Stock and Bond ពីសាជីវកម្មដទៃ
- សាច់ប្រាក់ចំណាយទៅលើការផ្តល់កម្ចី
- សាច់ប្រាក់ទទួលត្រលប់មកវិញនូវការផ្តល់កម្ចី ។
· សកម្មភាពហិរញ្ញវត្ថុ (Financial Activities)
ជាទូទៅសកម្មភាពហិរញ្ញប្បទាន មានឥទ្ធិពលទៅលើសាច់ប្រាក់និងបណ្តា ប្រតិបត្តិការផ្សេងៗ ដែលតម្រូវការសាច់ប្រាក់បម្រុងមានដូចជា ៖
- សាច់ប្រាក់ដែលបានមកពីការបញ្ចេញលក់ភាគហ៊ុន Stock and Bond
- សាច់ប្រាក់ដែលទទួលបានមកពី Note payable, Mortgage payable, Loan ដែលមានរយៈពេលវែង
- សាច់ប្រាក់ទូទាត់សម្រាប់ការខ្ចី ដូចជា Bond, Mortgage payable, Note payable នៅពេលដល់កំណត់
- សាច់ប្រាក់ចំណាយ ឬការទូទាត់ភាគលាភ ។
តារាងទី៦. គំរូរបាយការណ៍លំហូរសាច់ប្រាក់តាមវិធីសាស្ត្រផ្ទាល់
Company Name
Direct Method Statement of Cash Flow
For the year ended Dec 31, 2002
Cash flow from operating activities:
Cash received from customers........................................................ XXXX
Interest and dividends received....................................................... XXXX
Cash provided by operating activities........................................ XXXX
Cash paid to suppliers and employees........................................ (XXXX)
Interest paid...................................................................................... (XXXX)
Income tax paid................................................................................ (XXXX)
Cash disbursed for operating activities................................... (XXXX)
Net cash flow from operating activities.......................... XXXX
Cash flow from investment activities:
Purchase of marketable securities............................................... (XXXX)
Proceeds from sale of marketable securities.............................. (XXXX)
Loans made to borrowers.............................................................. (XXXX)
Collections on loans........................................................................ (XXXX)
Purchase of plant assets................................................................ (XXXX)
Proceeds from sale of plant assets................................................. XXXX
Net cash flow from investing activities............................... (XXXX)
Cash flow from financing activities:
Proceeds from short-term borrowing............................................. XXXX
Payment to settle short-term debts................................................. XXXX
Proceeds from issuing bonds payable........................................... XXXX
Proceeds from issuing capital stock................................................ XXXX
Dividends paid.................................................................................. (XXXX)
Net cash flow from financing activities................................. XXXX
Net increase (decrease) in cash..................................................... XXXX
Cash and cash equivalents, Jan 1.................................................. XXXX
Cash and cash equivalents, Dec 31............................................... XXXX
(Williams et al. Financial and Managerial Accounting. 2003, page 535)
តារាងទី៧. គំរូរបាយការណ៍លំហូរសាច់ប្រាក់តាមវិធីសាស្ត្រប្រយោល
Company Name
Indirect Method Statement of Cash Flow
For the year ended Dec 31, 2002
Cash flow from operating activities:
Net income.......................................................................................... XXXX
Add: Depreciation expense.............................................................. XXXX
Decrease in inventory................................................................... XXXX
Increase in account payable........................................................ XXXX
Subtotal................................................................................................ XXXX
Less: Increase in account receivable............ XXXX
Decrease in accrued expense payable........ XXXX
Gain on sales of marketable securities.......... XXXX................ XXXX
Net cash provided by operating activities..................... XXXX
Cash flow from investing activities:
Proceeds from sales of marketable securities.. XXXX
Cash paid to acquire plant assets.................... (XXXX)
Net cash provided by investing activities...................... XXXX
Cash flow from financing activites:
Dividends paid.................................................................................. (XXXX)
Payments to retire bond payable.................................................... XXXX
Net cash used financing activities................................. (XXXX)
Net decrease in cash...................................................................... (XXXX)
Cash and cash equivalents, Dec 31, 2001.................................... XXXX
Cash and cash equivalents, Dec 31, 2002.................................... XXXX