ទុក្ខភ័យដ៏សែនរន្ធត់ដែលកុមារក្នុងពិភពលោកបានជួបប្រទះរួមមាន ៖
- កុមាររាប់រយលានត្រូវបានគ្រួសារបោះបង់ចោល ហើយដែលអាចរស់នៅបានដោយប្រកបការងារយ៉ាងធ្ងន់ ឬក្លាយ ទៅជាក្មេងដែលប្រព្រឹត្តបទល្មើសពេស្យាចារ ឬទៅជាអ្នកសុំទាន សេពគ្រឿងញៀន ឬលក់ខ្លួន ។
- កុមារចំនួន ១២០ លាននាក់ អាយុពី៦ទៅ ១១ឆ្នាំឥតបានចូលរៀន ។
- កុមារជាង៥០លាននាក់ ធ្វើការក្នុងលក្ខណៈប្រកបដោយគ្រោះថ្នាក់ និងអនាម័យ ។
- កុមារប្រមាណ ៣៥លាននាក់ ត្រូវសា្លប់ក្នុងមួយឆ្នាំដោយសារជំងឺ ដែលគេអាចទប់ស្កាត់បាន បើសិនគេចាក់ឆ្នាំបង្កាជាមុន និងយកចិត្តទុកដាក់អោយបានល្អ ។