2019-03-29 16:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិទ្ធិនយោបាយរបស់ពលរដ្ឋមានចែងនៅមាត្រាទី៣៤ ជំពូក ៣ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះអោយគេបោះឆ្នោត” ។ បទបញ្ញត្តិដែលចែងពីសិទ្ធិបោះឆ្នោត ឬឈរឈ្មោះអោយគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។ មាត្រាទី៣៧ ជំពូក៣ ដដែលបានចែងថា “ពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ” ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។ ប្រជាពលរដ្ឋខ្មែរអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធិផលជាតិ និងសណ្តាប់ធ្នាប់សង្គម ។