ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យបញ្ចុះសីមា ជាបុណ្យដែលធ្វើនៅទីវត្តអារាម ដែលជាការឆ្លងព្រះវិហារថ្មី ។
តាមទម្លាប់ បុណ្យបញ្ចុះសីមាគេនិយមធ្វើពីយប់បីថ្ងៃ ឬបីយប់បួនថ្ងៃតាមការឯភាពគ្នា របស់ពុទ្ធបរិស័ទក្នុងវត្តនីមួយៗ ។ ដើម្បីធ្វើបុណ្យបញ្ចុះសីមា ដំបូងត្រូវពិនិត្យដុំថ្មជានិមិត្តសីមាមានចំនួនគ្រប់គ្រាន់ ឬនៅ ? ស្នែងអំបោះចង់ស្រេះជាសង្រែក អន្លួង កាំបិត ផ្ទិលទឹក កំបោស ( ចំពោះកំបោសសម្រាប់ព្រះសង្ឃ អ្នកដឹកនាំពិធីគូសក្រឡាន់តារាង ) កន្លែងដាក់មេក្រូ ( ព្រោះពេលជាន់តារាង មិនមាននរណាទៅចូលបានទេ ) ។ ជាពិសេសព្រះវិហារតែម្តង ងាយក្នុងពិធីព្រះសង្ឃធ្វើសង្ឃកម្ម ។
ជាធម្មតាក្នុងពិធីបញ្ចុះសីមាត្រូវមានអភិសេកព្រះពុទ្ធរូប ។ ដូច្នេះត្រូវត្រៀមឲ្យហើយ ផ្កាភ្ញី ធូប ទៀន សម្រាប់ជាសក្ការៈ ។
កម្មវិធីបុណ្យមានពិតតែត្រូវធ្វើការពីភាក្សាជាមុនប្តូរ យោបល់គ្នាជាចាំបាច់ ។ ម្ប៉ាងទៀតដុំថ្មនិមិត្តសីមាមាន ៩ដុំតាមរោងកំណត់ឲ្យច្បាស់ ។ កន្លែងខ្លះទិសមួយៗមាន អ្នកកាត់ដល់៤ ទៅ៥ម្ចាស់ម្លេះហើយដណ្តើមគ្នាសែង ខ្វះ គោលការឯកសារក៏កើតទំនាស់ក្នុងពិធីបុណ្យ ។
អ្នកកាន់អង្គ ត្រូវឲ្យច្បាស់ចំនួនរណ្តាប់ដែលមាន និងព្រះសង្ឃតាមរោងទិស ត្រូវមានកំណត់ពិតប្រាកដ ។ ព្រោះកន្លែងលុះដល់ពេលវេលាដែលត្រូវការហើយ មិនដឹងលោកនៅឯណាខ្លះក៏ឆោឡោទីសទាស ។
ព្រះសង្ឃ ដែលត្រូវនិមន្តត្រូវដឹងចំនួនពិតប្រាកដយ៉ាងតិច១០អង្គ មុនថ្ងៃបុណ្យ ។
ដល់ថ្ងៃបុណ្យ ពេលព្រះសង្ឃនិមន្តមកត្រូវមានគណ កម្មាធិការមួយចាំទទួលចុះឈ្មោះព្រះសង្ឃ និងចែកតាមរោងទិស កំណត់នាម និងវត្តឲ្យបានច្បាស់ ។ ព្រោះពេលធ្វើ សង្ឃកម្មព្រះសង្ឃដែលអ្នកដឹកនាំពេលធ្វើពិធីបញ្ចុះសីមា ត្រូវប្រកាសឲ្យភិក្ខុចូលរួមបាត់មុខមិនបាន ដោយគ្មានមូលហេតុ បើមិនបានចូលរួមទេត្រូវចេញឲ្យឆ្ងាយពីព្រំដែនវត្ត ។ កន្លែងខ្លះពេលលោកធ្វើយ៉ាងនេះក៏មានការអាក់អន់ស្រពន់ចិត្ត តែតាមពិតគឺមានលក្ខណៈវិន័យសុទ្ឌសាធ ។ ព្រោះមានភិក្ខុអង្គខ្លះខ្ជិលតាមតែចិត្ត មិនព្រមចូលរួមក្នុងពិធី សម្ងំនៅក្នុងរោងបុណ្យ និងក្នុងកុដិ ល្ងង់ ឬធ្វើជាល្ងង់មិនចេះ ធ្វើពិធិព្រះសង្ឃកម្ម ដែលព្រះអង្គបញ្ញត្តិថា ពេលធ្វើសង្ឃកម្មណាមួយដូចជាសីមាសកម្មតិកម្មជាដើម នេះបើភិក្ខុនៅក្នុង អាវាស មានធុរៈ ឈឺក្តីមកចូលរួមមិនកើតត្រូវតែឲ្យឆន្ទៈ បើភិក្ខុសូម្បីតែមួយរូបមិនឲ្យឆន្ទៈ ដល់ជំនុំសង្ឃទេហើយគេច នៅមិនចូលរួមនៅក្នុងសង្ឃកម្ម ភិក្ខុនោះត្រូវទោសហើយសង្ឃកម្មមិនអាចដំណើរការទៅបានផង ។
លំដាប់នៃការធ្វើពិធីបុណ្យបញ្ចុះសីមា
តទៅនេះជាររបៀបសីមាវិធី ដែលលោកអាចារ្យ គប្បី ស្វែងយល់ឲ្យចេះអនុវត្តក្នុងកម្មវិធីបុណ្យ ហើយយកម្មវិធីទាំងនោះទៅបែងចែកពេលវេលាប្រារព្ធពិធីបុណ្យនីមួយៗ តម្រូវតាមកាលកំណត់ចំនួនថ្ងៃបុណ្យក្នុង១ថ្ងៃ ២ថ្ងៃ ឬបីថ្ងៃ ។
ទី១ អាចពេលព្រឹកអាចពេលរសៀល ពេលអាចារ្យរៀបចំកម្មវិធី មួយឈ្មោះថាក្រុងពាលី ជាពិធីដែលធ្វើតាមទំនៀម អាចារ្យពីបុរាណប្រកាសបួងសួងទេព្តា ប្តឹងវត្ថុសក្តិសិទ្ធិឲ្យជួយដឹងលឹទទួលស្គាលថាជាសាក្សីមានរៀបចំនំចំណី និងមានភ្លេង ។ ធ្វើនេះជាការបញ្ជាក់ថា ទឹកដីវត្តអារាមនេះ បានការអនុញ្ញតពិរដ្ឋហើយ ឯរាជពលី ឬក្រុងពាលីប្រែថា បូជាដល់ស្តេចផែនដី ប្រមុខរដ្ឋរដ្ខាភិបាល ឬអាជ្ញាធរ រដ្ឋអំណាច ដែលបានអនុញ្ញាតទទួលស្គាល់ហើយនោះ ។ល។ រីឯច្បាប់ធ្វើពិធីបុណ្យក៏យើងបានធ្វើពាក្យសុំរួច ជាមុនហើយដែរតែធ្វើពិធីក្រុងពាលីនេះ គឺជាពិធីកម្មតាមលំអានទំនៀមទម្លាប់ខ្មែរបុរាណប៉ុណ្ណោះ ។
តពីនេះទៅលោកអាចារ្យអនុវត្តកម្មវិធីបុណ្យមានចម្រើនបរិត្ត ទេសនា ។
ទី២ ជាបន្តសំណបូងយកដុំថ្មនិមិត្តសីមា ហែប្រទក្សិណរោងឧបោស ( ព្រះវិហារ ) បីជុំរួច ក្នុងព្រះវិហារ និមិត្តព្រះសង្ឃមក លោកអាចារ្យ នាំបរិស័ទនមស្សការ សមាទានសីលរួច ហើយវេរវត្តអារាម ( បើកវត្តថ្មី ) និងវេ ដុំថ្មប្រគេនព្រះសង្ឃដែលនិមន្តចូលក្នុងពិធីនេះ រួចវេរោងឧបោសថសង្ឃធ្វើសង្ឃកម្ម មានឧបោសថកម្ម និងបរិវារនាកម្មជាដើមតទៅ ។ តមកអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត ។
ទី៣ បន្តមកទៀតលើកដុំថ្មនិមិត្តសីមា ដាក់មាត់រណ្តៅសីមាគ្រប់ទិស ។
ទី៤ អាចារ្យវត្តគួរនិមិត្តព្រះសង្ឃធ្វើពុទ្ធាភិសេក គឺសូត្រអភិសេកព្រះជីរ៍ ( ព្រះពុទ្ធរូបទើបសាងថ្មី ) ឬព្រះពុទ្ធរូបដែលគង់លើបល្ល័ង្គក្នុងព្រះវិហារ នោះស្រាប់ តាមពិធីពុទ្ឌាភិសេកដែលធ្លាប់រៀបចំធ្វើនោះ ទោះបីព្រះពុទ្ធរូបអង្គនេះ ម្ចាស់ទានគេបានធ្វើបុណ្យអភិសេករួចហើយក៏ដោយ ពេលនេះគួរធ្វើអភិសេកព្រះអង្គម្តងទៀត ។ រួចហើយគប្បីដំណើរការ រៀបចំធ្វើសីមាសង្ឃតាមពេលកំណត់ ក្នុងកម្មវិធីបុណ្យតទៅ ។
ក្នុងវង់ក្រចកនេះ ខ្ញុំសូមបញ្ជាក់ថារបៀបធ្វើសីមាសង្ឃ កម្មជាភារកិច្ចព្រះសង្ឃពិតមែនហើយ ប៉ុន្តែលោកអាចារ្យ ត្រូវតែចេះត្រូវតែយល់ដឹងឲ្យបានច្បាស់លាស់ លើទិសនីមួយៗ មានអ្វីជានិមិត្ត ? ទោះបីយើងបានវេដុំថ្មប្រគេនរួចហើយ ក៏ដោយប៉ុន្តែចាំបាច់ព្រះសង្ឃត្ថេរវិសុំគាម ត្រូវតែសួរឡើងវិញតាមវិន័យកិច្ច ។ អាចារ្យត្រូវចេះឆ្លើយពិសេសត្រូវ ណែនាំអ្នកទទួលឆ្លើយដែលនៅចាំតាមរណ្តៅសីមានីមួយៗគ្រប់ទិសឲ្យចេះឆ្លើយ (ព្រោះអ្នកឆ្លើយវិន័យអនុញ្ញាត ទាំងឧបាសក ឧបាសិកា ទាំងបព្វជិតមិនប្រកាន់ឡើយ ) ។ ឧទាហរណ៍ ព្រះវិន័យធម៌ លោកនិមន្តទៅទិសខាងកើតលោកសូរថា «បុរត្ថិមាឃ ទិសាយ កឺ និមត្តំ ? យើងឆ្លើយថា បាសាណោហនេ្ត ។ ស្តាប់ចម្លើយហើយលោកងាកមករក ជំនុំសង្ឃ ហើយពោលថាឯសោ បាសាណោនិមិត្តំ ។ រួចលោកនិមន្តទៅមុខ តាមលំដាប់ទីសទៅតាមរណ្តៅរហូតតដល់ចប់ ។ ប៉ុន្តែសព្វថ្ងៃនេះ គេយកតែដុំថ្មមួយមុខ ជានិមិត្តគ្រប់ទិស ។
ទី៥ របៀបធ្វើសីមាសង្ឃកម្ម ជាការងាររបស់សង្ឃ បន្តពីការងារខាងលើតាមលំដាប់លំដោយទៀតគឺ៖
ដំបូងភិក្ខុសង្ឃទាំងអស់ សណ្តប់ជាបរិមណ្ឌលចូលក្នុងព្រះវិហារហើយអង្គុយជុំវិញរណ្តៅសីមាកណ្តាល ។ពេលជុំគ្រប់អង្គហើយ ព្រះមហាថេរ ដែលជាអ្នកដឹកនាំកម្មវិធីបុណ្យ ឈរឡើងប្រកាសប្រាបសង្ឃថា « អយំ ភូមិបបទេសោ វិសុំគាមោ ហោតុ » ។ រួចហើយព្រះមហាថេរជាអ្នកដឹកនាំកម្មវិធី បាននាំសង្ឃសូត្រថា សព្វេ ពុទ្ធោ ពលប្បត្តា ។ ល។ រក្ខំ ពន្ធា មិសព្វសោ ( សូត្របីចប់ ) ។
ទី៦ សូត្ររូចព្រះសង្ឃដើរធ្វើសង្ឃកម្ម «សីមាសមូហនៈ » ការសូត្រដកសីមា ។ ការដកសីមាត្រូវដក «អវិប្បវាសសីមា » ជាមុនរួចដក «សមានសំវាសសីមា » ទៀត ។
តមកទើបសួរនិមិត្តសីមាទាំង ៨ទិស ។ ក្នុងការសួរគប្បីចាប់ផ្តើមពីទិសបូព៌ាតទៅ អាគ្នេយ៍តាមលំដាប់ដល់ឦសាន ហើយសួរឆ្លើយនិមិត្តទៅទិសបូព៌ា ម្តងទៀតទើបត្រឹមត្រូវ ។
ទី៧ សួរនិមិត្តគ្រប់សព្វហើយ សង្ឃជួបជុំគ្នាទាំងអស់ក្នុងវិហារ ដើម្បីសូត្រចងសីមាឈ្មោះថា សីមាកម្មជាសង្ឃកម្មតាមវិធី «ញាតិ្តទុតិយកម្មវាចា » ដែលវិន័យលោកប្រាប់ថា ត្រួវជំនួសសង្ឃឬការកសាងយ៉ាងតិច មានភិក្ខុ៤អង្គឡើងទៅ ។
ការសូត្រចងសីមានេះគឺចង់ សមានសំវាសសីមា ជាមុនសិនទើបចងអវិប្បវាសសីមា ជាក្រោយ ។
កាលបើសូត្រ សីមាសម្មតិកម្ម ចប់ហើយសង្ឃទាំងអសើដដែលនេះសូត្រសន្មតរោងឧបោសថ ។
បញ្ជាក់ៈ មុនសូត្រសន្មតរោងឧបោសថ សង្ឃត្រូវពិនិត្យសិនក្រែងវត្តនេះមានរោងឧបោសថពីរ កន្លែងឬក៏ធ្វើរោងឧបោសថចាស់ ។ បើមានដូច្នេះត្រូវតែសូត្រសកករោងឧបោសថចាស់ចេញសិន ។បើមិនមានទេសង្ឃសូត្រសន្មតតែម្តងចុះ ព្រោះព្រះពុទ្ធអង្គមិនអនុញ្ញាតឲ្យក្នុងអាវាសមួយមានរោងឧបោសថពីរកន្លែងទេ ។
ឯការបញ្ចុះសីមាគឺជាសីមា សម្មិតិកម្មក្តី សន្មតរោងឧបោសថសម្រេចបរិបូរតាមវិន័យ និងត្រឹមត្រូវតាមពុទ្ធានុសញ្ញត នៅពេលបញ្ចប់សង្ឃកម្មក្នុងពិធីទាំងអស់នេះ ។
ចំណែកការកាត់ឬសសីមា តាមតែពេលណា យប់ ថ្ងៃ ល្ងាច ឬជិតភ្លឺក៏បាន ស្រេចតែឯកភាពគ្នារវាងគណៈកម្មការ អាចារ្យវត្ត អ្នកផ្តើមបុណ្យ នឹងអ្នកមុនអ្នកការទាំងឯង ។
មតិផ្តល់យោបល់៖ លំដាប់លំដោយនៃពិធីបញ្ចុះសីមារបៀបសីមាពិធីតាំងពី ទី១ ដល់ទី៧ ជាទីបញ្ចប់នេះលោកអាចារ្យដែលជាប្រធានកម្មវិធីបុណ្យ យកទៅបែងចែកពេលតាមលំដាប់ និងតាមចំនួនថ្ងៃបុណ្យនោះចុះគឺធ្វើបុណ្យ មួយយប់ពីរថ្ងៃរៀបចំពេលតាមនោះទៅ បើធ្វើពីរយប់បីថ្ងៃឬបិយប់បួនថ្ងៃ ក៏យកវិធីលំដាប់លំដោយនេះចែកតាមចំនួនយប់ថ្ងៃ ធ្វើបុណ្យនេះចុះ ។
ម្យ៉ាងទៀតសូមជ្រាបថាៈ ពិធីកម្មក្នុងបុណ្យអ្វីក៏ដោយសុទ្ធតែចែកជាពិរខ្លឹមសារ ដូចយ៉ាងពិធីបុណ្យបញ្ចុះសីមានេះជាតួយ៉ាងគឺ៖