Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-04-01 18:09

តារាងតុល្យការ ( Balance Sheet ) ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ( Statement of Financial Position / Statement of Financial Condition ) : ជារបាយការណ៍មួយ ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងខណៈពេលណាមួយជាក់លាក់ ។ តារារតុល្យការ  បង្ហាញអំពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ ។ ទ្រព្យសកម្ម គឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធឬរបស់អង្គភាពអាជីវកម្មមួយ ដែលគេរំពឹងថាទ្រព្យសកម្មទាំងនោះ អាចបង្កើតដល់ចំណូលបាន តាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម ។ របស់របរ ដែលអាចចាត់ទុកជាទ្រព្យបាន លុះត្រាតែរបស់ទាំងនោះ គោរពតាមគោលការណ៍ដូចខាងក្រោម ៖

  • ជាកម្មសិទ្ធិ ឬមានសិទ្ធិត្រួតពិនិត្យបានរបស់អង្គភាព
  • មានទំនួលខុសត្រូវទៅលើហានិភ័យ
  • មានតម្លៃអាចគណនាបាន
  • មានសារៈសំខាន់ចំពោះអង្គភាពអាជីវកម្ម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login