ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទិន្នានុប្បវត្តិ (General Ledger) គឺជាបញ្ជី ឬសៀវភៅដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើការកត់ត្រានូវរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្ម ។ ទិន្នានុប្បវត្តិអាចត្រូវបានកត់ត្រាជាពីររបៀបគឺ ការកត់ត្រាតាមការរាយការណ៍ និងកត់ត្រាតាមតារាង ។ ទិន្នានុប្បវត្តិធ្វើឲ្យមានការកត់ត្រាតាមលំដាប់នៃពេលវេលាដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ទិន្នានុប្បវត្តិ មានលក្ខណៈងាយស្រួលនៅក្នុងការកត់ត្រាជាងការកត់ត្រាតាមគណនីអក្សរធី ។
ទិន្ននុប្បវត្តិ ជាបញ្ជីដំបូងសម្រាប់ការកត់ត្រាដែលមិនអាចខ្វះបាន ។ ពេលខ្លះវាត្រូវបានគេហៅថា (បញ្ជីដើម) ទៀតផង ។ បញ្ជីនេះ ត្រូវបានកត់ត្រាដើម្បីធ្វើការកំណត់ បែងចែក និងបញ្ជូនទិន្នន័យចូលទៅក្នុងសៀវភៅ (General Ledger) ។