ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សត្វមានបែបផែនរស់នៅខុសពីមនុស្សដោយសត្វមានសុភាវគតិ តែមនុស្សមានញ្ញាណ ។ បច្ចុប្បន្ននៅក្នុងសង្គមមនុស្សមានការរីកចំរើនយ៉ាងខ្ពស់ហួសពីការស្មាន ។ មនុស្សជានិច្ចកាលមានជំនឿក្នុងអារម្មណ៍ថា ការគោរពជីវិត ការកើត ចាស់ ឈឺស្លាប់របស់មនុស្សមានអាថ៌កំបាំង ។ មនុស្សបុរេប្រវត្តិដែលរស់នៅលើពិភពលោកពីមុនមានចិត្តឃោរឃៅនិងមានមហិច្ឆតាតែអារម្មណ៍របស់ពួកគេទាំងនេះ និងប្រែប្រួលទៅវិញដូចជាការភ័យខ្លាច សេចក្តីសង្ឃឹម និងការសប្បាយរីករាយ ។ នៅប្រហែល ៣៥០០០ឆ្នាំ កន្លងមកមនុស្សជំនាន់នោះចេះតាក់តែងល្អាងដោយរូបគំនូរ និងចំលាក់ថ្ម ។ ពួកគេមានជំនឿថាវត្ថុទាំងនោះជួយការពារ និងនាំសំណាងល្អអោយពួកគេមុនពេលចេញទៅប្រម៉ាញ់ ។ គេបានរកឃើញល្អាងល្អដាច់គេជាច្រើននៅតំបន់ពីរេនេះ នៅចន្លោះប្រទេសបារាំង និងអេស្ប៉ាញ ។ នៅឆ្នាំ ១៩៤០ សិស្សមួយក្រុមបានរកឃើញផ្ទាំងគំនូរល្អឆើតឆាយក្នុងល្អាងមួយកន្លែងឈ្មោះឡាស្កូ ដែលមានអាយុកាល ១៧ ០០០ឆ្នាំ និង១៣០០០ឆ្នាំមុនគ.ស ។