2019-04-04 08:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. នៅចុងឆ្នាំ ១៩៦៩ តើមានមន្ដ្រីប្រភេទណាខ្លះដែលបានក្បត់នឹងព្រះបាទ នរោត្តមសីហនុ ? ហើយអ្នកស៊ុំគ្រលំដ៏សំខាន់នៅក្នុងផែនការនេះជានរណា ? ត្រូវជាអ្វីនឹងព្រះអង្គ ?
២. តើអ្នកអង្គម្ចាស់ ស៊ីវត្ថិ សិរីមតៈមានទំនោរទៅខាងណា ?
៣. តើលោក លន់ ណុលបានរងសម្ពាធមន្ដ្រីរបស់លោកថាដូចម្ដេច ?
៤. ចុះលោក លន់ ណុលវិញ តើលោកមានសុទុដ្ឋិនិយមដូចម្ដេច ?
៥. តើអ្នកអង្គម្ចាស់ ស៊ីសុវត្ដិ សិរីមតៈនិងសហសេរិកបានធ្វើដូចម្ដេច ?
ចម្លើយ
១. នៅចុងឆ្នាំ ១៩៦៩ មន្ដ្រីដែលបានក្បត់នឹងព្រះបាទ នរោត្តម សីហនុ គឺមន្ដ្រីអភិរក្សជាន់ខ្ពស់មួយចំនួន ហើយអ្នកស៊ុំគ្រលំដ៏សំខាន់នៅក្នុងផែនការនេះគឺអង្គម្ចាស់ស៊ីសុវត្ដិ សិរីមតៈដែលត្រូវជាប្អូនជីដូនមួយនឹងព្រះអង្គ ។
២. អ្នកអង្គម្ចាស់ ស៊ី សុវត្ដិ សិរីមតៈ មានទំនោរទៅរកពួកបស្ទឹមប្រទេស និងមានទំនាក់ទំនងជាមួយពាណិជ្ជករធំៗនៅភ្នំពេញ ។
៣. លោកលន់ ណុលបានរងសម្ពាធពីមន្ដ្រីរបស់លោកថា ការកាត់ផ្ដាច់ជំនួយយោធាអាមេរិក និងបញ្ហាខ្មែរមិនបានលូកដៃចូលសង្រ្គាមវៀតណាមទើបបណ្ដាលឪ្យមានជនឆ្លៀតឪកាសប្រមូលលាភសក្ការៈតាមរយៈជំនួញនេះ ។
៤. ចំពោះលោក លន់ ណុលវិញគឺលោក មានសុទិដ្ឋិនិយមថាលោកជាអ្នកមានសមត្ថភាពលើសគេក្នុងការជួយសង្រ្គោះប្រទេសកម្ពុជាឪ្យរួចផុត ពីយួនឈានពានដែលលោកហៅថាទមិទ្ធឥតសាសនា ។
៥. អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ និងសហសេវិកបានរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជាបិទកាស៊ីណូ បង្កើតសេវាសាធារណៈនិងឯកជន ឬធ្វើឯកជននូបនីយកម្មធនាគារជាដើម ។