Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើលោក លន់ ណុលបានផ្ទើរសារលិខិតទៅលោកប្រធានាធិបតី និច សុន ក្នុងគោលបំណងអ្វី ?

២. នៅឆ្នាំ ១៩៧៣ ដើម្បីធ្វើឪ្យពួកកុំមុយនីស្ដបរាជ័យ តើសហរដ្ឋអាមេរិក បានធ្វើដូចម្ដេច ?

៣. នៅឆ្នាំ ១៩៧៣ តើពួកកុំមុយនីស្ដខ្មែរបានធ្វើដូចម្ដេច ?

៤. មុនថ្ងៃរំដោះ ១៧ មេសា ១៩៧៥ ក្រុមខ្មែរក្រហមបានធ្វើដូចម្ដេចខ្លះ ?

៥. តើក្រុមខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃណា ខែណា ឆ្នាំណា ? នៅវេលាម៉ោងប៉ុន្មាន ? ហើយរៀបចំពិធីបុណ្យអ្វីនៅភ្នំពេញ ?

ចម្លើយ

១. លោក លន់ណុល បានផ្ទើរសារលិខិតទៅលោកប្រធានាធិបតី និច សុន ក្នុងគោបំណងសុំជំនួយបន្ថែមដើម្បីឪ្យរបបសាធារណរដ្ឋខ្មែរអាចរស់រានបានបន្ដទៅទៀត ។

២.​នៅឆ្នាំ ១៩៧៣ ដើម្បីឪ្យពួកកុំមុយនីស្ដបរាជ័យ តើសហរដ្ឋអាមេរិក បានទម្លាប់គ្រប់បែកលើប្រទេសកម្ពុជាដូចក្នុងសង្រ្គាមលោកលើកទី ២ ដែរ ។

៣. នៅឆ្នាំ ១៩៧៣ តើពួកកុំមុយនីស្ដខ្មែរបានធ្វើពិសោធន៍កម្មវិធីសហករណ៍ នីយកម្ម នៅក្នុងតំបន់មួយចំនួនដែលគេគ្រប់គ្រង ហើយក៏បានចាប់ផ្ដើមអនុវត្ដ ដោយបង្ខំនៅក្នុងតំបន់មួយចំនួនស្របយុទ្ធនាការទម្លាប់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមជនបទ ។

៤. មុនរំដោះ ១៧ មេសា ១៩៧៥ ក្រុមខ្មែរក្រហម បានធ្វើដូចតទៅ ៖

  • ដាក់មីននៅគ្រប់ច្រកល្ហុកតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញ ដើម្បីកាត់ផ្គាច់ ការដឹកជញ្ជូនអង្ករ និងគ្រាប់រំសេវពីសំណាក់សហរដ្ឋអាមេរិក
  • រឹតបន្ដឹង ហើយឡោមព័ទ្ធទីក្រុងភ្នំពេញដែលក្នុងពេលនោះមានជនភៀសសឹកបានរស់នៅក្រុងភ្នំពេញបានកើនឡើងប្រមាណ ២ លាននាក់ ។

៥. ក្រុមខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅវេលាម៉ោង ៩ និង ៣០ នាទី ហើយរៀបចំពិធីចូលឆ្នាំខ្មែរនៅកម្ពុជាយើងនាពេលនោះ ។

( វិញ្ញាសាទី ២៦ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login