2019-04-04 18:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើផែនដី ៤ ឆ្នាំ បានដាក់អនុវត្តពីឆ្នាំណា ដល់ឆ្នាំណា ? ហើយផែនការការនេះមានលក្ខណៈដូចម្ដេច ?
២. តើសមូហវូបនីយកម្មគឺជាគឺ ? ហើយវាជាធ្វើឪ្យប៉ះពាល់មកលើគ្រួសារខ្មែរដូចម្ដេចខ្លះ ?
៣. តើអាទិភាពចម្បងពីរ របស់កម្ពុជាប្រជាធិបតេយ្យមានអ្វីខ្លះ ?
៤. តើសមូហភាវូបកម្មមានន័យយ៉ាងដូចម្ដេច ?
៥. ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានសោយទីវង្គតនៅថ្ងៃណាខែណាឆ្នាំណា ? ម៉ោងប៉ុន្មាន ? នៅទីណា ?
ចម្លើយ
១. ផែនដី ៤ឆ្នាំ បានដាក់អនុវត្តពីឆ្នាំ ១៩៧៧ ដល់ ១៩៨០ ហើយផែនការនេះតម្រូវឪ្យប្រមូលផ្ដុំនូវទ្រព្យសម្បតិ្តឯកជនទាំងអស់ និងដាក់អាទិភាពរបស់ជាតិទៅលើការដាំដុះស្រូវ ។
២. សមូហភាវូបនីយកម្ម ជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ ។ គោលនយោបាយនេះបានធ្វើឪ្យប៉ះពាល់មកលើគ្រួសារខ្មែរដូចជា ៖
៣. អាទិភាពចម្បងពីររបស់កម្ពុជាប្រជាធិបតេយ្យគឺសមូភាវូបនីយកម្មដើម្បីធ្វើការដាំដុះស្រូវ និងការពារប្រឆាំងទល់នឹងវៀតណាម ។
៤. សមូហភាវូបនីយកម្មមានន័យថា រាល់កម្មសិទ្ធិឯកជនទាំងអស់ នឹងត្រូវប្រមូលផ្ដុំដើម្បីប្រើប្រាស់រួមគ្នា ហើយទ្រព្យសម្បត្តិឯកជនត្រូវបានហាមឃាត់រឺឯការដាំដុះស្រូវត្រូវធ្វើឡើងដោយក្រុមការងារនៅជុំរំធ្វើការប្រមូលផ្ដុំ ។
៥. ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស៍ក ព.ស ២៥៥៦ វេលាម៉ោង ០១:២០ រំលងអាធាត្រ ( ម៉ោងនៅរាជធានីភ្នំពេញ ) ។ ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន ។