2019-04-04 09:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសភាតំណាងប្រជាជនមានចំនួនប៉ុន្មានអាសនៈ ? ហើយអាសនៈនីមួយៗតំណាងឪ្យក្រុមណាខ្លះ ?
២. តើរដ្ឋសភាបាននបើកសម័យប្រជុំដំបូងរបស់ខ្លួននៅឆ្នាំណា ? ប៉ុន្មានដង ?
៣. តើចម្រៀងជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យមានឈ្មោះថាដូចម្ដេច ? និពន្ធដោយនរណា ?
៤. តើទង់ជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យមានប៉ុន្មានពណ៌ ? ពណ៌អ្វីខ្លះ ? ហើយមានខ្លឹមសារដូចម្ដេច ?
៥. តើសញ្ញាជាតិនៅសម័យប្រជាធិបតេយ្យមានលក្ខណៈដូចម្ដេច ?
ចម្លើយ
១. តើសភាតំណាងប្រជាជនមានចំនូន ២៥០ អាសនៈ ។ អាសនៈនីមួយៗតំណាងឪ្យក្រុម ៖
២. រដ្ឋសភាបានបើកសម័យប្រជុំដំបូងរបស់ខ្លូននៅឆ្នាំ ១៩៧៦ គឺប្រជុំតែម្ដងគត់ ។
៣. ចម្រៀងជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យមានឈ្មោះថា ១៧ មេសា មហាជោគជ័យដែលនិពន្ធដោយប៉ុល ពត ។
៤. ទង់ជាតិនៅកម្ពុជាប្រជាធិបតេយ្យមាន ២ ពណ៌ គឺពណ៌ក្រហមនិងលឿង ។ ទង់ជាតិនេះមានខ្លឹមសារដូចតទៅ ៖ ផ្ទៃក្រហមមានរូបប្រាសាទអង្គវត្ដកំពូលបី ពណ៌លឿង ជានិមិត្តរូបនៃប្រពៃណី និងប្រជាជនកម្ពុជាដែលជាអ្នកការងារ និងស្ថាប័នប្រទេសកម្ពុជាឪ្យថ្កុំថ្កើងរុងរឿង ។
៥. សញ្ញាជាតិនៅសម័យប្រជាធិបតេយ្យមានលក្ខណៈដូចជាប្រព័ន្ធស្រែ និងប្រឡាយ ទឹក ជានិមិត្តរូបនៃកសិកម្ម ជឿនលឿនរោងចក្រជានិមិត្តរូបនៃឧស្សាហកម្មមានកម្រងគូរស្រូវរាងជាស្នែងក្របីព័ទ្ធពីក្រោម ហើយមានអក្សរកម្ពុជាប្រជាធិបតេយ្យនៅពីក្រោម ។