Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើភូមិភាគទាំង ៦ ដែលខ្មែរក្រហមបានចែកបែងមានឈ្មោះអ្វីខ្លះ ? មានខេត្តណាខ្លះ ? ដឹកនាំដោយនរណាខ្លះ ?

២. នៅឆ្នាំ ១៩៧៦ ក្រុមខ្មែរក្រហមបានបង្កើតតំបន់ស្វ័យយ័តប៉ុន្មាន ? មានតំបន់ណាខ្លះ ?

៣. នៅឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានបង្កើតភូមិភាគថ្មីមួយទៀត តើភូមិភាគនេះមានឈ្មោះអ្វី ? ស្ថិតនៅទីណា ?

៤. តើហេតុអ្វីបានជាក្រុមខ្មែរក្រហមបានធ្វើការសម្ពាតទីក្រុង និង ទីប្រជុំជននានា ?

៥. តើរាជរដ្ឋាភិបាលកម្ពុជាប្រកាសនៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួនប៉ុន្មានថ្ងៃ ? ចាប់ពីថ្ងៃណាដល់ថ្ងៃណា ?

ចម្លើយ

១. ភូមិទាំង ៦ ដែលខ្មែរក្រហមបានបែងចែកមាន ៖

  • ភូ​មិភាគបូព៌ា ( ភូមិភាគ ២០៣ ) ​មានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ក្រចេះ ( ឆ្លូង ) ដឹកនាំដោយសោភឹម ។
  • ភូមិ ឥសាន្ដ ( ភូមិភាគ ១០៨ )  មានខេត្តមណ្ឌលគីរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ ដឹកនាំដោយ ណៃ សារ៉ាន់ ហៅយ៉ា ។
  • ភូមិភាគ ឧត្តរ ( ភូមិភាគ ៣០៣ ) មានខេត្តកំពង់ធំ សៀមរាប និងឧត្តរមានជ័យ ដឹកនាំដោយកុយ ធូន ហៅថាធុច ក្រោយមកមានកែពក និងចុងក្រោយ គឺកង ចាប ។
  • ភូមិភាគ ពាយ័ព្យ (ភូមិភាគ ៥៦០ ) មានខេត្ត ពោធិ៍សាត់ និងបាត់ដំបង ដឹកនាំដោយ រស់ ញឹម ។
  • ភូមិភាគ បស្ចិម ( ភូមិភាគ ៤០១ ) មានខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង និងកំពង់សោមដឹកនាំ ដោយជួ ជេត ។

២. នៅឆ្នាំ ១៩៧៦ ក្រុមខ្មែរក្រហមបានបង្កើតតំបន់ស័្វយ ២ ទៀតគឺ តំបន់ សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ ។

៣. នៅឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានបង្កើតភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលដែលស្ដិតនៅត្រង់អតីតភូមិភាគឧត្តរ ។

៤. បានជាខ្មែរក្រហម ធ្វើការសម្អាតទីក្រុង និងទីប្រជុំជននានា ពីព្រោះដើម្បីកម្ចេចចោលអ្នករស់នៅក្នុងទីក្រុង និងដើម្បីកម្ចេចចោលអ្នករស់នៅក្នុង និងដើម្បីកសាងកម្ពុជាថ្មីមួយទៀតឡើងដោយផ្អែកលើការពង្រីកផលិតកម្មស្រូវ ។

៥.  រាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ ។

( វិញ្ញាសាទី ៣១ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login