2019-04-09 20:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើទឹកដីអង់គ្លេសជាទឹកដីមានលក្ខណៈដូចម្ដេច ? មានទំហំប៉ុន្មាន ?
២. នៅមុនសម័យសង្គ្រាមលោកលើកទី ១ ប្រទេសអង់គ្លេសជាប្រទេសដូចម្ដេច ?
៣. តើលោក សំ ប៊ែកឡាំង ជានរណា ? គាត់បានចុះចេញពីអំណាច នៅថ្ងៃណា ខែណា ឆ្នាំណា ? ហើយលោកណាជាអ្នកឡើងជំនួស ?
៤. តើរាជរដ្ឋាភិបាលរបស់លោកឆឺ ឈីលត្រូវបានកើតឡើងយ៉ាងដូចម្ដេច ?
៥. តើប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនៅឆ្នាំណា ?
៦. តើហេតុអ្វីបានជាសហរដ្ឋអាមេរិកបានប្រកាសសង្គា្រមជាមួយអាឡឺម៉ង់ ?
៧. ពីមុនអង់គ្លេស និងសហភាពសូវៀតជាដៃគូនឹងគ្នា ចុះតើហេតុអ្វីខ្លះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូ ប្រឆាំងនឹងសហភាពសូវៀតទៅវិញ ? ហើយពេលនោះពេលនោះលោក ឆឺ ឈីល បានថ្លែងនៅហ្វុលតុន ថាដូចម្ដេច ?
៨. តើលោកណាដែលបន្ដតំណែងបន្ដពីលោក ឆឺ ឈីល ? គាត់មកពីគណបក្សណា ?
៩. តើនយោបាយរដ្ឋឧបត្ថម្ភគឺជាអ្វី ? នយោបាយនេះបានបង្កើតឡើងដើម្បីអ្វី ?
១០. ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យ តើរាជរដ្ឋាភិបាលលលោក ក្លេមិន អាត់លី បានធ្វើដូចម្ដេចខ្លះ ?
១១. ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច តើរាជភិបាលលោក ក្លេមិន អាត់លីបានធ្វើដូចម្ដេចខ្លះ ?
១២. នៅក្រោយសង្គ្រាមលោកលើកទី ២ តើហេតុអ្វីបានប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ ?
១៣. តើមានប្រទេសណាខ្លះដែលធ្លាប់ធ្កាក់ក្រោមអាណានិគមអង់គ្លេស ?
១៤. តើនាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិវឌ្ឍនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មានប៉ុន្មានរូប ? មានឈ្មោះអ្វីខ្លះ ? កាន់អំណាចពីឆ្នាំណា ដល់ឆ្នាំណា ?
ចម្លើយ
១. ទឹកដីអង់គ្លេសជាទឹកដីមានលក្ខណៈជាដែនកោះ ឬ អឺរ៉ុបដីទឹក ដែលពុះខ័ណ្ឌពីអឺរ៉ុបដីគោកដោយច្រកសមុទ្រម៉ងមានចម្ងាយ ៣២គ.ម ហើយបែងចែកជាទឹក ៤ ផ្នែកគឺក្រង់ប្រឺតាញ អេកូសប្រទេសហ្គាល់ និងអៀកឡង់ខាងជើងច ។ អាណានិគមជាងគេ និងប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ។
២. នៅមុនសម័យសង្គ្រាមលោកលើកទី ១ ប្រទេសអង់គ្លេសជាប្រទេសមហាអំណាច អាណានិគមធំជាងគេ និងជាប្រទេសវៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ។
៣. លោក សំ ប៊ែកឡាំងជាចនាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេស ។ គាត់បានចុះចេញពីអំណាច នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៤០ ហើយអ្នកដែលបានឡើងជំនួសគឺ លោក វិន ឆឺ ឈីល ។
៤. រាជរដ្ឋាភិបាលរបស់លោកឆឺ ឈីលត្រូវបានកើតឡើងដោយសម្ព័ន្ធភាពដែលមាន ៣ គណបក្សអភិរក្សនិយម គណបក្សការងារនិយមនិងគណបក្សសេរីនិយម ។
៥. ប្រទេសាអង់គ្លេសបានចងសម្ព័ន្ធភាពមួយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤០ ។
៦. បានជាសហរដ្ឋអាមេរិកប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់ ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្គ្រាមលោកលើកទី ២ បានរីករាលដានយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្គ្រាមជាមួយ អាឡឺម៉ង់ ដែលជាដៃគូរបស់ជប៉ុន ។
៧. ពីមុន អង់គ្លេសនិងសហភាពសូវៀតដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺ ឈីល បានថ្លឺង នៅហ្វុល តុន ថាពេលនេះវាំងននដែក បានបែងចែកទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។
៨. អ្នកដែលបន្ដតំណែងបន្ដពីលោក ឆឺ ឈីល គឺលោក ក្លេមិន អាត់លី គាត់មពីគណបក្សការងារនិយម ។
៩. នយោបាយរដ្ឋឧបត្ថម្ភគឺនយោបាយរបស់គណបក្សការងារនិយមដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយតសង្រ្គោះប្រជាជន ២៥ លាននាក់ដែលគ្មានការងារធ្វើអ្នកជំងឺ ស្រ្ដីម៉ាយ មន្ដ្រីចូលនិវត្តន៍ និងជនចាស់ជរា ។
១០. ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យ រាជរដ្ឋាភិបាលលោក ក្លេ មិនអាត់លី បានធ្វើដូចតទៅ ៖
១១. ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងជាច្រើនទៀត ។
១២. នៅក្រោយសង្រ្គាមលោកលើកទី ២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ គឺដោយតែប្រទេសក្រោមអាណានិគមគមន៍ទៅរកការប្រកាន់ពូជសាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថារបបអាប៉ាថេរ ។
១៣. ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណានិគមអង់គ្លេសរួមមាន ឥណ្ឌា ស្រីលង្កា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណាកេនយ៉ាប៉ាពួញគឺណេ នីហ្សេរីយ៉ា ស៊ូដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន់ដា អាហ្វ្រិកខាងត្បូងអូស្ដា្រលី ណូវ៉ែលសេឡង់....។
១៤. នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះ ដូចជា ៖