Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដើម្បីកាត់បន្ថយទៅនឹងអតិផរណា តើរាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានធ្វើដូចម្ដេច ?

២. នៅក្នុងអាណត្តិរបស់លោក តូនី ប៊ែ្លរ តើលោកបានដោះស្រាយវិបត្តិនយោបាយ និងសង្គមក្នុងប្រទេសអ្វីខ្លះ ?

៣. តើប្រទេសអៀកឡង់ស្ថិតនៅទីណា ? មានលក្ខណៈដូចម្ដេច ?

៤. តើសាធារណៈរដ្ឋអៀក ឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យបនៅឆ្នាំណា ? មានរដ្ឋធានីឈ្មោះអ្វី ? ហើយជីវភាពរបស់ប្រជាជនពឹងផ្អែកលើវិស័យអ្វី  ?

៥. តើអៀក ឡង់ខាងជើងហៅថាអ្វី ? មានរដ្ឋធានីឈ្មោះអ្វី ? ហើយមានដែនដី និងប្រជាជនដូចម្ដេច ?

៦. នៅឆ្នាំ ១៩៧២ តើរាជរដ្ឋភិបាលអង់គ្លេសបានលុបធ្វើដូចម្ដេច ? ហើយទង្វើនេះបាននាំឪ្យកើតមានឡើង ?

ចម្លើយ

១. ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចម្ដេច ៖

  • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦%
  • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩%
  • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាង់សង់លំនៅដ្ឋាន ) ។
  • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០%
  • តម្លើងទៅលើសេវាសុខភាព ២១% ។

២. នៅអាណត្តិរបស់លោក តូនី ប៊ែ្លរ លោកបានដោះស្រាយវិបត្តិនយោបាយនិងសង្គមក្នុងប្រទេសដូចជា ៖

  • ធ្វើឪ្យមានសន្ដិភាពរវាងអង់គ្លេស និងអៀកឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងសន្ដិភាពនៅខែ មេសា ឆ្នាំ១៩៩៨ ។
  • តម្លើងប្រាក់ខែឪ្យកម្មករដើម្បីឪ្យពួកគេមានស្ថិរភាពក្នុងការរស់នៅ ។

៣. ប្រទេសអៀកឡង់ស្ថិតនៅប៉ែកខាងលិចបំផុតនៃទ្វឺបអឺរ៉ុបនៅក្នុងមហាសាគរ អាត្លង់ទិក ដែលមានជួរភ្នំព័ទ្ធជុំវិញនៅប៉ែកកណ្ដាលលាតសន្ទឹងដោយវាលរាប ។

៤. សាធារណៈរដ្ឋអៀក ឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ ១៩៤៨ ដែលមានរដ្ឋធានីឈ្មោះឌីប ប៊្លីន ។ ជីវភាពរបស់ប្រជាជន គឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំង ការចិញ្ចឹមសត្វ និងនេសាទ ។
៥. អៀក ឡង់ខាងជើង ហៅថាអ៊ុល ស្ទ័រ មានរដ្ឋធានីឈញមោះ បេសហ្វាស់ដែលមានដែនដី ៦ រួមបញ្ចូលគ្នា ហើយជាទឹកដីអាណានិគមអង់គ្លេស និងមានប្រជាជនមួយភាគធំជានិគមជនមកពីប្រទេសអង់គ្លេស ។

៦. នៅឆ្នាំ ១៩៧២ រាជរដ្ឋភិបាលអង់គ្លេសបានលុបបំបាត់ស្វ័យភាពអៀកឡង់ខាងជើង ។ ទង្វើនេះបាននាំឪ្យកើតមានឡើងនូវអំពើភេវរកម្មមួយគួរឪ្យភ័យជើងខ្លាចមួយនៅឆ្នាំ ១៩៨៤ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login