Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើហេតុអ្វីបានជាសហរដ្ឋអាមេរិកបានប្រកាសសង្គា្រមជាមួយអាឡឺម៉ង់ ?

២.​ ពីមុនអង់គ្លេស និងសហភាពសូវៀតជាដៃគូនឹងគ្នា ចុះតើហេតុអ្វីខ្លះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូ ប្រឆាំងនឹងសហភាពសូវៀតទៅវិញ ? ហើយពេលនោះពេលនោះលោក ឆឺ ឈីល បានថ្លែងនៅហ្វុលតុន ថាដូចម្ដេច ?

៣. តើលោកណាដែលបន្ដតំណែងបន្ដពីលោក ឆឺ ឈីល ? គាត់មកពីគណបក្សណា ?

៤. តើនយោបាយរដ្ឋឧបត្ថម្ភគឺជាអ្វី ? នយោបាយនេះបានបង្កើតឡើងដើម្បីអ្វី ?

៥. ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យ តើរាជរដ្ឋាភិបាលលលោក ក្លេមិន អាត់លី បានធ្វើដូចម្ដេចខ្លះ ?

ចម្លើយ

១. បានជាសហរដ្ឋអាមេរិកប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់ ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្គ្រាមលោកលើកទី ២ បានរីករាលដានយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្គ្រាមជាមួយ អាឡឺម៉ង់ ដែលជាដៃគូរបស់ជប៉ុន ។

២. ពីមុន អង់គ្លេសនិងសហភាពសូវៀតដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺ ឈីល បានថ្លឺង នៅហ្វុល តុន ថាពេលនេះវាំងននដែក បានបែងចែកទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។

៣. អ្នកដែលបន្ដតំណែងបន្ដពីលោក ឆឺ ឈីល គឺលោក ក្លេមិន អាត់លី គាត់មពីគណបក្សការងារនិយម ។

៤. នយោបាយរដ្ឋឧបត្ថម្ភគឺនយោបាយរបស់គណបក្សការងារនិយមដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយតសង្រ្គោះប្រជាជន ២៥ លាននាក់ដែលគ្មានការងារធ្វើអ្នកជំងឺ ស្រ្ដីម៉ាយ មន្ដ្រីចូលនិវត្តន៍ និងជនចាស់ជរា ។​
៥. ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យ រាជរដ្ឋាភិបាលលោក ក្លេ មិនអាត់លី បានធ្វើដូចតទៅ ៖

  • សាងសង់លំនៅដ្ឋានចំនួន ១៥៧ពាន់ខ្នង និងផ្ទះល្វែងចំនួន ៨០៦ ខ្នងបន្ថែមទៀត ។
  • ជួសជុលផ្ទះបាក់បែកចំនួន ៣៣៣ខ្នងឡើងវិញ ។

( វិញ្ញាសាទី ៣ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login