Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច តើរាជភិបាលលោក ក្លេមិន អាត់លីបានធ្វើដូចម្ដេចខ្លះ ?

២. នៅក្រោយសង្គ្រាមលោកលើកទី ២ តើហេតុអ្វីបានប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ ?

៣. តើមានប្រទេសណាខ្លះដែលធ្លាប់ធ្កាក់ក្រោមអាណានិគមអង់គ្លេស ?

៤. តើនាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិវឌ្ឍនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មានប៉ុន្មានរូប ? មានឈ្មោះអ្វីខ្លះ ? កាន់អំណាចពីឆ្នាំណា ដល់ឆ្នាំណា ?

៥. ក្នុងងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តើប្រទេសអង់គ្លេសបានចូលរួមអ្វីខ្លះជាមួយសហរដ្ឋអាមេរិក ?

ចម្លើយ

១. ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងជាច្រើនទៀត ។

២. នៅក្រោយសង្រ្គាមលោកលើកទី ២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ គឺដោយតែប្រទេសក្រោមអាណានិគមគមន៍ទៅរកការប្រកាន់ពូជសាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថារបបអាប៉ាថេរ ។

៣. ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណានិគមអង់គ្លេសរួមមាន ឥណ្ឌា ស្រីលង្កា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណាកេនយ៉ាប៉ាពួញគឺណេ នីហ្សេរីយ៉ា ស៊ូដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន់ដា អាហ្វ្រិកខាងត្បូងអូស្ដា្រលី ណូវ៉ែលសេឡង់....។

៤. នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះ ដូចជា ៖

  • លោក វីនស្ដុន ឆឺឈីល កាន់អំណាចពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៥ ( លើកទី ២ ) 
  • លោកអង្គតូនី អេដែន កាន់អំណាចពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧
  • លោកហារូល ម៉ាក់មីឡិន កាន់អំណាច ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ ១៩៦៣
  • លោក អាឡិច ឌូក្លាសហូម កាន់អំណាច ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ ១៩៦៤

៥. ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា ៖

  • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក ។
  • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិកពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។
  • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមជាមួយសហរដ្ឋាអាមេរិកនៅអាហ្គានីស្ថាន អ៉ីរ៉ាក់ ។

(វិញ្ញាសាទី៤)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login