2019-04-05 13:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ក្រោយសង្រ្គាមលោកលើកទី ២ ហេតុអ្វីបានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្នាំខាងសេដ្ឋកិច្ច ?
២. នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំង តើនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?
៣. តើសង្រ្គាមត្រជាប់គឺជាអ្វី ? ហើយអ្វីជាចំណុចចាប់ផ្ដើមនៃសង្គ្រាមនេះ ?
៤. តើលោក ចន កេណ្ណីឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំណា ? នៅអាយុប៉ុន្មាន ? លោកមកពីគណបក្សណា ? គាត់មានដើមកំណើតជាជនជាតិអ្វី ?
៥. តើលោក និច សុន បានឡើងជាប្រធានាធិបតេយ្យសហរដ្ឋអាមេរិកនៅឆ្នាំណា ? ហើយត្រូវបានដកហួតពីអំណាច នៅថ្ងៃណា ខែណា ឆ្នាំណា ? មូលហេតុអ្វី ?
៦. ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច តើលោកប្រធានាធិបតីរ៉ូណាស់ រីហ្គេនបានធ្វើដូចម្ដេច ?
ចម្លើយ
១. ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ចពីព្រោះសហរដ្ឋអាមេរិក គឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គឺឡូម៉ែត្រ ។
២. នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំងនេះបណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុបបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឪ្យបានប្រសើរ ។
៣. សង្គ្រាមត្រជាក់គឺជាការប្រណាំងប្រជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្ទុកកុំមុយនីស្ដ និងប្លុកសេរី ពោលគឺជាការបាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។ ចំនុចសំខាន់នៃការចាប់ផ្ដើមសង្គ្រាមនេះឡើងគឺផ្កើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គា្រមលោកលើកទី ២ ។
៤. លោកចន កេណ្ណឺឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំ ១៩៦០ នៅអាយុ ៤៣ ឆ្នាំ ។ លោកមកពីគណបក្សប្រជាធិបតេយ្យ ហើយមានដើមកំណើតជាជនជាតិ អៀកឡង់ ។
៥. លោក និច សុន បានឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៨ ហើយត្រូវបានដកហូតពីអំណាចនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារឿងអាស្រូវ វ៉ត ធើហ្គេត ។
៦. ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖