Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសហរដ្ឋអាមេរិកជាទឹកដីនៃជនជាតិណា ? ពួកណាដែលបានមកតាំងលំនៅទីនេះ ? នៅពេលណា ? ហើយបានធ្វើអ្វីខ្លះ ?

២. តើសហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃណា ខែណា ឆ្នាំណា ? ពីប្រទេសណា ?

៣. តើរដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកបានប្រកាសឡើងនៅឆ្នាំណា ? នៅទីណាហើយបានដាក់ឪ្យប្រើប្រាស់នៅឆ្នាំណា ?

៤. តើអំណាចនៅសហរដ្ឋអាមេរិកត្រូវបានបែងចែកប៉ុន្មាន ? អ្វីខ្លះ ?

៥. តើនៅសហរដ្ឋអាមេរិកមានសភាប៉ុន្មាន ? អ្វីខ្លះ ? សភានីមួយៗ មានតំណាងរាស្រ្ដប៉ុន្មាន ? ហើយតំណាងរាស្រ្ដនីមួយៗ មានអាណត្តិប៉ុន្មានឆ្នាំ ?

៦. ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ តើប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើអ្វី ?

៧. នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង តើនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

៨. តើមានមូលហេតុអ្វីខ្លះជាចំណុចចាប់ផ្ដើមនៃវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ ?

៩. តើវិធានការថ្មីញូវឌៀលមានន័យដូចម្ដេច ? ត្រូវបានបង្កើតឡើងដោយ លោកណា ?

១០. ដើម្បីរៀបចំស្ដារសេដ្ឋកិច្ចឡើងវិញ តើលោកប្រធានាធិបតី រ៉ូ សឺវែលបានប្រើអស់រយៈពេលប៉ុន្មានថ្ងៃ ? លោកបានប្រើប្រាស់ ? ដើម្បីអ្វី ? ហើយជំហានដំបូងនៅក្នុងផែនការនេះលោកបានធ្វើដូចម្ដេច ?

១១. ក្រោយសង្រ្គាមលោកលើកទី ២ ហេតុអ្វីបានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្នាំខាងសេដ្ឋកិច្ច ?

១២. នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំង តើនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

១៣. តើសង្រ្គាមត្រជាប់គឺជាអ្វី ? ហើយអ្វីជាចំណុចចាប់ផ្ដើមនៃសង្គ្រាមនេះ ?

១៤. តើលោក ចន កេណ្ណីឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំណា ? នៅអាយុប៉ុន្មាន ? លោកមកពីគណបក្សណា ? គាត់មានដើមកំណើតជាជនជាតិអ្វី ?

១៥. តើលោក និច សុន បានឡើងជាប្រធានាធិបតេយ្យសហរដ្ឋអាមេរិកនៅឆ្នាំណា ? ហើយត្រូវបានដកហួតពីអំណាច នៅថ្ងៃណា ខែណា ឆ្នាំណា ? មូលហេតុអ្វី ?

១៦. ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច តើលោកប្រធានាធិបតីរ៉ូណាស់ រីហ្គេនបានធ្វើដូចម្ដេច ?

ចម្លើយ 

១. សហរដ្ឋអាមរិកជាទឹកដីនៃជនជាតិ ឥណ្ឌាស្បែកក្រហម ។ អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនដើម ។

២. សហរដ្ឋអាមរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។

  ៣. រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកត្រូវបានប្រកាសឡើងនៅឆ្នាំ ១៧៨៧ នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៩៨ ។

៤. អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។

៥. នៅសហរដ្ឋអាមេរិក មានសភា ២ គឺ សភាតំណាងរាស្រ្ដ និងព្រឹទ្ធសភាហើយសភានីមួយៗ មានតំណាងរាស្រ្ដដូចតទៅ ៖

  • សភាតំណាងរាស្រ្ដមានសមាជិកចំនួន ៤៣៥ នាក់ ហើយមានអាណត្តិ ២ឆ្នាំ ។
  • ព្រឹទ្ធសភាមានសមាជិកចំនួន ១០០ នាក់ ដោយក្នុងមួយរដ្ឋមាន ២ នាក់ ហើយអាណត្តិ ៦ ឆ្នាំ ដែលត្រូវបានបោះឆ្នោត ប្ដូរចំនួន ១ ភាគ ៣ រៀងរាល់ឆ្នាំ ២ ឆ្នាំម្ដង ។

៦​. ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួន បានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។

៧. នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពីមូលហេតុ ៖

  • ក្រោយសង្រ្គាមលលោកលើកទី ២ ប្រទេសអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ ពាន់លានដុល្លារ ។
  • ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំៗ មានចំនួន ៧ ពាន់លានដុល្លារ ។

៨. វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្ដើមឡើងនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបន្ដតំណែងវិល សុន បាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឪ្យគេធ្វើការបង្កើនផលិតផលច្រើនហួសហេតុ ពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូច ពោលគឺ ការអនុវត្តទ្រឹស្ដីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក ។

៩. វិធានការថ្មីញូវឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាប់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយ វ៉ូ សឺវែល ។

១០. ដើម្បីរៀបចំស្ដារសេដ្ឋកិច្ចឡើងវិញ លោកប្រធានបតី វ៉ូ សឺវែល បានប្រើអស់រយៈពេល ១០០ថ្ងៃ ដោយលោកបានប្រើប្រាស់បណ្ដោញព័ត៌មានវិទ្យាដើម្បីជូនប្រជាជាតិជ្រាបអំពី គម្រោងផែនការនេះ ។ ជំហានដំបូងនៅក្នុងផែនការនេះ គឺលោក បានបង្កើតភ្នាក់ងារ រដ្ឋបាលសហព័ន្ធ នៅឆ្នាំ ១៩៣៣ ដើម្បីជួយទៅដល់អ្នកអត់ឃ្លាន និងអ្នកគ្មានទីជម្រក ជាទឹកប្រាក់ ៥០០ លានដុល្លារសម្រាប់ផ្ដល់អាហារ សម្លៀកបំពាក់ និងការងារ ។

១១. ក្រោយសង្រ្គាមលោកលើកទី​២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ចពីព្រោះសហរដ្ឋអាមេរិក គឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គឺឡូម៉ែត្រ ។

១២. នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំងនេះបណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុបបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឪ្យបានប្រសើរ ។

១៣. សង្គ្រាមត្រជាក់គឺជាការប្រណាំងប្រជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្ទុកកុំមុយនីស្ដ និងប្លុកសេរី ពោលគឺជាការបាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។ ចំនុចសំខាន់នៃការចាប់ផ្ដើមសង្គ្រាមនេះឡើងគឺផ្កើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គា្រមលោកលើកទី ២ ។

១៤. លោកចន កេណ្ណឺឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំ ១៩៦០ នៅអាយុ ៤៣ ឆ្នាំ ។ លោកមកពីគណបក្សប្រជាធិបតេយ្យ ហើយមានដើមកំណើតជាជនជាតិ អៀកឡង់ ។

១៥. លោក និច សុន បានឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៨ ហើយត្រូវបានដកហូតពីអំណាចនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារឿងអាស្រូវ វ៉ត ធើហ្គេត ។

១៦. ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖

  • រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។
  • ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។
  • វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login