Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ក្នុងសង្រ្គាមលកលើកទី ២ តើប្រទេសអាឡឺម៉ងបានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសណាខ្លះ ? ហើយបារាំងបានចុះសន្ធិសញ្ញាចុះចាញ់សង្រ្គាមនៅថ្ងៃណា ? ខែណា ? ឆ្នាំណា ?

២. តើនរណាដែលបានប្រកាសតាមវិឡុពីអង់គ្លេសឪ្យប្រទេសប្រជាជនបារាំងក្រោកឈរឡើងប្រឆាំងនឹងបារាំង ? នៅថ្ងៃណា ខែណាឆ្នាំណា ? ហើយពេលនោះមានព្រឹត្តិការណ៍អ្វីខ្លះបានកើតមានឡើងនៅប្រទេសបារាំង ?

៣. តើភាពសាហាវយង់ឃ្នងរបស់ទ័ពអាឡឺម៉ងមកលើប្រជាជនដ បារាំងបណ្ដាលឪ្យកើតមានបញ្ហាអ្វីខ្លះ ?

៤. តើអាឡឺម៉ងបានធ្វើអ្វីខ្លះមកលើប្រជាជនបារាំង ជាពិសេសកុមារ ?

៥. តើកងទ័ពសម្ព័ន្ធមិត្តបារាំងបានបើកការវាយលុកយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ង នៅថ្ងៃណា ខែណា ឆ្នាំណា ? នៅទីណា ?

. ក្រោយពីបញ្ចប់សង្រ្គាម តើប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មធ្វើដូចម្ដេច ?

៧. តើនរណាជាអ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាឡឺម៉ង ?

៨. តើសភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចអ្វីខ្លះ ?

៩. ដើម្បីស្ថារសេដ្ឋកិច្ច និងសង្គម តើរដ្ឋាភិបាលបារាំងបានធ្វើដូចម្ដេចខ្លះ ?

១០. សង្រ្គាមត្រជាប់ និងសង្រ្គាមឥណ្ឌូចិន បានធ្វើឪ្យកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល​។ តើពួកគេបានចោទរដ្ឋភិបាលដូចម្ដេច ? ហើយពួកគេបានធ្វើអ្វីខ្លះ ?

១១. តើឥទ្ធិពលបារាំងបានធ្លាក់ចុះនៅពេលណា ?

១២. តើសង្រ្គាមរវាងបារាំង និងអាល់សេរីបានចាប់ផ្ដើមពីឆ្នាំណា ដល់ឆ្នាំណា ? ហើយត្រូវបានបញ្ចប់តាមរយៈសន្ធិសញ្ញាអ្វី ?

១៣. តើរបបសាធារណៈរដ្ឋទី ៥ ត្រូវបានបង្កើតឡើងនៅឆ្នាំណា ? មានប្រធានាធិបតីឈ្មោះអ្វី ?

១៤. ដើម្បីធ្វើឪ្យមានរីកចម្រើនផ្នែកបច្ចេកវិទ្យាឪ្យកាន់តែទំនើបតាមបែបសម័យនិយម តើរដ្ឋភិបាលបានកសាងផែនការអ្វីឡើង ? ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចម្ដេច ?

១៥. ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះក៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ តើវិបត្តិនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

ចម្លើយ 

១. ក្នុងសង្រ្គាមលោកលើកទី ២ តើប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសហូ ឡង់ និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចាញ់សង្រ្គាមនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤០ ។

២. លោកឧត្តមសេនីយ៍ ដឺហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងមនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹត្តិការណ៍ដូចម្ដេច ៖

  • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលមានឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។
  • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ង់ថែមទាំងមានកម្មភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។

៣. ភាពសាហាវយង់ឃ្នង់របស់ទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូលហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លូននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង ។

៤. អាឡឺម៉ង់បានបញ្ចូលបណ្ដាលស៊ើបការណ៍ដើម្បីតាមដានលើប្រជាជនបារាំង ហើយក៏បានចាប់ដាក់ជំរំប្រមូលផ្ដុំនៅ អូស្វីច និងយកទៅសម្លាប់នៅអូរាឌូជាពិសេសកុមារ ។

៥. កងទ័ពសម័្ពន្ធមិត្តបារាំងបានបើកការវាយលុយយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ង នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ១៩៤៤ នៅតំបន់ណរម៉ង់ឌី ។

៦. ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា ៖

  • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ...ត្រូវខូតខាតទាំងស្រុង ដោយសារការទម្លាប់ គ្រាប់បែក ។
  • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។

៧. អ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាឡឺម៉ងគឺ លោក ឧត្តមសេនីយ៍ ដឺហ្គោល ។

៨. សភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចជ្រើលរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមាសនកំហុសឆ្លង ។ ដូច្នេះរបបនេះប្រគល់អំណាច ធំធេងដល់សភាក្នុងការកំណង់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ ៧ ឆ្នាំ ។

៩. ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើដូចតទៅ ៖

  • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ស្ពាននិងធ្វើឪ្យមានកំណើតខាងផលិតផល ឧស្សាហកម្ម និងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨
  • ធ្វើជាតូបនីយកម្មរោងចក្រឧស្សាហកម្មធ្យូងថ្ម និងឧស្ម័នរហូតដល់ ធនាគារ ។
  • បង្កើតអង្គការសង្រ្គោះសង្គម សម្រាប់ជួយឧបត្ថកម្មដល់អ្នកមានជំងឺគ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។

១០. សង្រ្គាមត្រជាប់ និងសង្រ្គាមឥណ្ឌូចិន បានធ្វើឪ្យកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល​។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈផែនការម៉ាសាល់ និងធ្វើសង្រ្គាមនៅសមរភូមិដៀនបៀនភូ ដើម្បីកម្ចាត់ពួកកុំមុយនីស្ដដែលគាំទ្រដោយចិន និងសហភាពសូវៀត ។ ពួកគេក៏បានដកខ្លួនចេញពីរដ្ឋាភិបាលហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ។

 

១១. ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្រ្គាមលើកទី២ ជាពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិល និងអាស៊ីបាន​ទាមទារឯករាជ្យបានជោគជ័យ ។

១២. សង្រ្គាមរវាងបារាំង និងអាល់សេរីបានចាប់ផ្ដើមពី ១៩៤៥ ដល់ឆ្នាំ ១៩៦២ ហើយត្រុវបានបញ្ចប់តាមរយៈសនិ្ធសញ្ញាអេវីយ៉ង ។

១៣. របបសាធារណៈរដ្ឋទី ៥ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៨ ដែលមានលោក ដឺហ្គោល ជាប្រធានាធិបតី ។

១៤. ដើម្បីធ្វើឪ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឪ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែកការសេដ្ឋកិច្ចឡើង ។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចទៅ​ ៖

  • ធ្វើឪ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលោយរោងចក្រឧស្សាហកម្មតូចៗ ។
  • បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្តរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក
  • បន្ដការសិក្សាស្រាវជ្រាវលើ វិស័យថាមពល បរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវ នៃទូរទស្សន៍ពណ៍
  • ការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួមគ្នាជាមួយអង់គ្លេស ។

១៥. ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះដ៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្ដាលមកពីមូលហេតុដូចជា ៖

  • កសិករក្រីក្រលក់ផលិតផលមិនចេញ
  • ពាណិជ្ជកម្មតូចតាចត្រុវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ
  • សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ ។

(ភាគ២)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login