Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើលោក ដឺហ្គោលបានធ្លាក់ចេញពីតំណែង នៅថ្ងៃណា ខែណា ឆ្នាំណា ? ដោយសារមូលហេតុអ្វី ?

២. តើរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋទី ៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញមុន ។ ត្រង់ណា ?

៣. នៅសាធារណៈរដ្ឋទី ៥ តើប្រធានាធិបតីមានសិទ្ធិអ្វីខ្លះ ?

៤. តើសភានៅប្រទេសបារាំងមានប៉ុន្មាន ?​ អ្វីខ្លះ ? ហើយសភានីមួយៗ មានអាណត្តិប៉ុន្មានឆ្នាំ ?

៥. តើលោកគឺ ជាអ្នកទទួលតំណែងប្រធានាធិបតីពីលោក ដឺហ្គោល ? លោកជានរណា ? ហើយលោកបានតែងតាំងនរណាជានាយករដ្ឋមន្ដ្រី ?

៦. តើលោក សាបង់ដែលម៉ាស់ បានដាក់ចេញទិសដៅនយោបាយដូចម្ដេច ? ដើម្បីអ្វី ?

៧. នៅក្នុងអាណត្តិប្រធានាធិបតី ប៉ុមពីឌូ មានចលនាអ្វីខ្លះបានកើតមានឡើង ?

៨. តើលោកប៉ុមពីឌូបានទទួលមរណៈភាពនៅថ្ងៃណា ខែណា ឆ្នាំណា ? លោកណាជាអ្នកទទួលតំណែងបន្ដពីលោក ? លោកជានរណា ? មកពីគណបក្សណា ?

៩. តើលោកប្រធានធិបតីស៊ីស្ដាដេស្ដាំងបានធ្វើកំណែទម្រង់នយោបាយងអ្វីខ្លះ ?

១០. តើលោកណាជាអ្នកទទួលតំណែងប្រធានាធិបតីបន្ដពីស៊ីស្ការដេស្ដាំង ? លោកមកពីគណបក្សណា ?

១១. នៅក្នុងសង្រ្គាមលោកលើកទី ២  តើមានប្រទេសណាខ្លះបានដើរតួនាទីសំខាន់ក្នុងសង្រ្គាមនេះ ?

១២. តើលោកប្រធានាធិបតី ហ្រ្វង់ស្វ័រមីតេរ៉ង់ បានធ្វើទម្រង់ដូចម្ដេចខ្លះ ?

១៣. នៅក្នុងអាណត្តិលោកប្រធានាបតី ដឺហ្គោល តើបារាំងបានអនុវត្តនយោបាយដូចម្ដេចជាមួយប្រទេសនៅទ្វីបអាព្រិក ?

១៤. ក្នុងសង្គ្រាមវៀតណាម តើបារាំងបានចោទសហរដ្ឋអាមេរិកថាដូចម្ដេច ? ការចោទបែបនេះធ្វើឡើងនៅទីណា ? នៅឆ្នាំណា ?

១៥.​ នៅឆ្នាំ១៩៦៥ តើបារាំងបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសណាខ្លះ ?

១៦. តើប្រទេសបារាំងបានដកខ្លួនចេញពីសមាជិកអង្គអូរតង់នៅឆ្នាំណា ?

១៧. ដើម្បីពង្រីកតួនាទីជាមហាអំណាច តើបារាំងបានធ្វើដូចម្ដេចខ្លះ ?

ចម្លើយ

១. លោក ដឺ ហ្គោលបានធ្លាក់ចេញពីតំណែង នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្តិឥត ការងារធ្វើពួកកម្មកររាប់សែននាក់នៅក្រុងប៉ារីស ។

២. រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋទី ៥ ខុសគ្នាសពីរដ្ឋធម្មនុញ្ញមុនៗត្រង់ថារដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋទី ៥ បានប្រគល់អំណាចដ៌ទូលំទូលាយដល់ប្រធាមធិបតី ។

៣.​ នៅសាធារណៈរដ្ឋទី ៥ ប្រធានាធិបតីអាចឈរឈ្មោះបាន ៤ អាណត្តិក្នុងមួរយអាណត្តិមានរយៈពេល ៧ ឆ្នាំ ហើយប្រធានធិបតីមានសិទ្ធិ ៖

  • មានសិទ្ធិរំលាយសភា
  • មានសិទ្ធិរុះរើគណរដ្ឋមន្ដ្រី
  • ជាអគ្គបទបញ្ជាការលើកងទ័ពជាតិ ។ ជាអ្នកជ្រើសតាំងនាយករដ្ឋមន្ដ្រីនិងមន្ដ្រីផ្សេងៗ តាមការស្នើរសុំពីនាយករដ្ឋមន្ដ្រី ។
  • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសនិ្ធសញ្ញា ក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ ។

៤. សភានៅប្រទេសបារាំងមាន ២ គឺសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្ដមានអាណត្តិ៥ ឆ្នាំរីឯព្រឹទ្ធសភា វិញមានអាណត្តិ ៩ ឆ្នាំ ។

៥. អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ដឺ ហ្គោលគឺលោក ហ្សក ប៉ុម ពីឌូ សាបង់ ដែលម៉ាស់ ជានាយករដ្ឋមន្ដ្រី ។ 

៦. លោក សាបង់ដែល ម៉ាស់ បានដាក់ចេញទិសដៅនយោបាយលើស្ទួយវិស័យ ឧស្សាហកម្មទំនើប ដើម្បីប្រកួតប្រជែង ជាមួយ ប្រទេសមហាអំណាចសេដ្ឋកិច្ចដែលមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន​ អ៉ឺតាលី និងអាឡឺម៉ង់ខាងលិច ។

៧. នៅក្នុងអាណត្តិលោកប្រធានាធិបតី ប៉ុមពីឌី មានចលនាមួយចំនួនបានកើតមានឡើងដូចជា ៖

  • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និង លែងលះ
  • ចលនាតំបន់និយមសុំឪ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតំបន់ស័្វយយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ  ។

៨. លោកប៉ុមពីឌូ បានទទួលមរណៈភាពនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ​ ១៩៧៤ ។ អ្នកដែលទទួលដំណែងបន្ដពីលោក គឺវ៉ាលេរី ស៊ីស្កាដេស្ដាំង ។ លោកជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុក្នុងអាណត្តិលោកប៉ុមពីឌូហើយលោកមកពីគណបក្សកណ្ដាល ។

៩. លោកប្រធានាធិបតីស៊ីស្ដាសេស្ដាំងបានធ្វើកំណែងទម្រង់ដូចជា ៖

  • សិទ្ធិពលរដ្ឋក្នុងបោះឆ្នោតចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ
  • ផ្ដល់ស្វ័យយ័តភាពដល់ទីក្រុងប៉ារីសក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងជាលើកដំបូង
  • ការផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធព័ត៌មានដូចជា វិទ្យុ និងទូរទស្សន៍ជាដើម ។
  • ការដំឡើងពន្ធដារទៅលើដីឌ្លី និងអចលនាវត្ថុ
  • បើកចំហឪ្យមានការលក់ដូរដោយសេរីនូវថ្នាំឬឪសថពន្យាកំណើត ។

១០. អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ស៊ីស្ដាដេស្ដាំង គឺលោក ហ្រ្វង់ស្វ័រមិតេរ៉ង់ ។ លោកមកពីគណបក្សសង្គមនិយមលើកទី ១ ក្នុងសាធារណៈរដ្ឋទី ៥ ។

១១. នៅក្នុងសង្រ្គាមលោកលើកទី ២ ប្រទេសដែលបានដើរតួនាទីសំខាន់ក្នុងសង្រ្គាមនេះគឺសហរដ្ឋនិងសភាពសូវៀត ។

១២. លោកប្រធានាធិបតីហ្វ្រង់ស័្វរមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ ៖

  • លុប​បំបាត់ទោសប្រហារជីវិត
  • កាត់បន្ថយម៉ោងធ្វើការនៅត្រឹម ៣៩ ម៉ោងក្នុង ១ សប្តាហ៍
  • កំណត់អាយុចូលនិវត្តន៍មកត្រឹមអាសយុ ៦០ ឆ្នាំវិញ ។

១៣. នៅក្នុងអាណត្តិ លោកប្រធានាបតី ដឺហ្គោលបារាំងអនវត្តនយោបាយដូចជា ​៖

  • គាំទ្រចលនារើបម្រាល់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីមបអាព្រិកដូចជាបញ្ហាអាល់សេរីលោកដឺហ្គោលបានធ្វើឪ្យមានការចរចារបញ្ចប់សង្រ្គាមដែលទីបំផុត ប្រជាជនបារាំងចំនួន ១ លាននាក់បានចាកចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ ។
  • ប្រឆាំងសមាជិកភាពរបស់ប្រទេសអង់គ្លេសជាប្រទេសនៅក្នុងងទីផ្សាររួមអឺរ៉ុបដោយបានចាត់ទុកជំទាស់នឹងអង់គ្លេសជាប្រទេសនិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនចូលរួមជាសមាជិកនៃអង្គការនេះ ។

១៤. នៅក្នុងសង្រ្គាមរៀតណាមបារាំងបានចោទសហរដ្ឋអាមេរិកថាមានគំនិត ឧមត្តភាព និយម សុន្ធរកថារបស់លោក ដឺហ្គោល ។ ការចោទបែបនេះធ្វើឡើងនៅទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៦៦ ។

១៥. នៅឆ្នាំ ១៩៦៤ បារាំងបានភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាលប្រទេសមួយចំនួនដូចជា ចិន សហភាពសូវៀត និងប្រទេសនៅអឺរ៉ុបខាងកើត ។

១៦. ប្រទេសបារាំងបានដកខ្លួនចេញពីសមាជិកអង្គការអូតង់នៅឆ្នាំ ១៩៦៦ ។

១៧.  ដើម្បីពង្រីកតួនាទិជាមហាអំណាច បារាំងបានធ្វើដូចតទៅ ៖

  • សាកល្បងអាវុធបរមាណូ នៅលើកោះ មូរ៉ូអាទោះបីជាមានការហាមឃាត់ និងមានការជំនាស់ពីប្រទេសមួយចំនួនក៏ដោយ ។
  • ចូលរួមសង្រ្គាមនៅក្នុងឈូងសមុទ្រពែក្សក្នុងនាមអង្គការសហប្រជាជាតិជាមួយ សហរដ្ឋអាមេរិក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login