បានជារដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវការចំណូលថវិការពីព្រោះ ដើម្បីអនុវត្តច្បាប់ បទបញ្ជាផ្សេងៗរបស់ខ្លួន និងពន្ធដារដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការរដ្ឋរក្សាស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស ។ ហើយដើម្បីបង្កើតថវិការចំណូល រដ្ឋបានប្រមូលថវិការចំណូលតាមរបៀបផ្សេងៗដូចជា៖
- ប្រមូលពន្ធដារ
- ជួល ឬលក់ទ្រព្យសម្បត្តិជាតិដូចជា រោងចក្រ សហគ្រាស ដី អាជីវកម្ម ព្រៃឈើ និងរ៉ែជាដើម ។
- យកពន្ធលើការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន និងប្រៃសនីយ៍ទូរគមនាគមន៍
- យកកម្រៃលើលិខិតស្នាមផ្សេងៗពីប្រជាពលរដ្ឋដូចជា ការសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ការសុំច្បាប់បរបាញ់ ឡូនេសាទ ការប្រមូលប្រាក់ផាកពិន័យ
- យកកម្រៃពីការផ្តល់សិទ្ធិនិពន្ធ ឬការបង្កើតលិខិតស្នាមដៃដើម្បីអាជីវកម្ម ផ្សេងៗ ។
- និងយកកម្រៃពីការបង្កើតឆ្នោតជាតិ ។