រដ្ឋបាលសាធារណៈ ជាស្ថានប័នទាំងឡាយណាដែលមាននៅក្នុងរដ្ឋនីមួយៗ មានតួនាទីបម្រើផលប្រយោជន៍សាធារណៈ ឬបម្រើផលប្រយោជន៍រួមទៅ ហើយវាស្ថិតនៅក្រោមការដឹកនាំរបស់អង្គការនីតិប្រតិបត្តិ ។
គោលការណ៍សំខាន់ៗនៃរដ្ឋបាលសាធារណៈរួមមានដូចតទៅ ៖
- ការគ្រប់គ្រងដោយច្បាប់ ឬបទបញ្ញត្តិរដ្ឋបាល
- រចនាសម្ព័ន្ធតាមឋាននុក្រមច្បាស់លាស់ ដោយបែងចែកអំណាចក្នុងការដឹកនាំ
- លទ្ធផលវិធីសាស្រ្ត សកម្មភាពការងារ ត្រូវបានចងក្រងជាឯកសារដើម្បីងាយស្រួលអនុវត្ត និងដោះស្រាយនៅពេលដែលមានរឿងរ៉ាវស្រដៀងគ្នាកើតឡើង
- កន្លែងការងាររដ្ឋបាល ត្រូវតែជាកន្លែងមានវិជ្ជាជិវៈច្បាស់លាស់ដោយមានទាំងការបណ្តុះបណ្តាលត្រឹមត្រូវ
- ការិយាល័យមានការអភិវឌ្ឍន៍ពេញលេញ ការធ្វើការងាររបស់មន្រ្តីក៏មានសមត្ថភាពនិងធ្វើការបានពេញលេញដែរ
- ការកាត់បន្ថយនូវរបៀបធ្វើការដ៏ស្មុគស្មាញ
- ចាត់ទុកប្រយោជន៍សាធារណៈជនជាធំ
- ផ្តល់សិទ្ធិដល់អ្នកធ្វើការ ដើម្បីឲ្យគេមានលទ្ធភាពបំពេញការងារ
- កាត់បន្ថយការចំណាយដែលមិនចាំបាច់ក្នុងការងាររដ្ឋបាល
លក្ខណៈសម្បត្តិរដ្ឋបាលសាធារណៈមានដូចខាងក្រោម៖
- ទឹកចិត្តបម្រើការងារមុះមុត ត្រូវមានចិត្តការងាររបស់មន្រ្តីរាជការជាបុគ្គលិករបស់ខ្លួន
- ភក្តីភាព ស្មោះត្រង់ជាមួយរដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ
- សេវាកម្ម ត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាកម្មនិងមានភាពត្រឹមត្រូវក្នុងការបម្រើដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
- សីលធម៌វិជ្ជាជីវៈ ត្រូវប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព
- ធានាភាពងាយស្រួលក្នុងការទទួលយកសេវាកម្មទៅប្រើប្រាស់ផ្តល់ព័ត៌មានគ្រប់គ្រាន់ងាយយល់ មិនស្មុគស្មាញ មិនចំណាយពេលវេលាច្រើនស្វែងរក
- ផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រើប្រាស់ អ្នកផ្តល់សេវាគឺត្រុវកំណត់ប្រភេទសេវាកម្មទៅតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ
- ផ្តល់សេវាកម្មឲ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈត្រូវតែបង្ខិតឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រួលការទទួលយកសេវាកម្មទៅប្រើប្រាស់
- មានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាកម្ម ផ្តល់ព័ត៌មានឲ្យបានទូលំទូលាយដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ផ្តល់សេវាកម្មឲ្យបានទាន់ពេលវេលាកំណត់ និងមានគុណភាពដោយស្មារតីទទួលខុសត្រូវ
- គុណភាព និងប្រសិទ្ធិភាពនៃសេវាកម្ម ផ្តលជូនដល់អ្នកប្រើប្រាស់ទៅតាមកំណត់ទាំងតម្លៃ ទាំងពេលវេលា និងគុណភាព ។