Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអប់រំបញ្ចូលគ្នា គឺសំដៅទៅលើការបញ្ចូលកុមារទាំងអស់ រៀនក្នុងថ្នាក់តែមួយនៅសាលាតែមួយ និងការបង្រៀនកុមារ យុវជនទាំងអស់នៅក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធដោយមិនបែងចែកអំពីភេទ ចរិតលក្ខណៈកាយសម្បទា បញ្ញសារតី ស្ថានភាព សង្គម អារម្មណ៍ ភាសា វប្បធម៌ សាសនា ឬលក្ខណៈផ្សេងៗទៀតឡើយ ។

                   ការអប់រំបញ្ចូលគ្នាមានផលប្រយោជន៍យ៉ាងច្រើនចំពោះកុមារ យុវជនគ្រូបង្រៀន មាតាបិតាសិស្ស និងចំពោះសហគមន៍មានដូចតទៅ៖

ក. ផលប្រយោជន៍ចំពោះកុមារ និងយុវជន

  • មានភាពជឿជាក់លើខ្លួនឯងច្រើនជាងមុន
  • ឲ្យតម្លៃខ្លួនឯងកាន់តែខ្លាំង
  • មានមោទនភាពចំពោះខ្លួនឯង និងសមិទ្ធផលនានា
  • រៀនសូត្រពីរបៀបសិក្សាដោយខ្លួនឯងទាំងក្នុង និងក្រៅសាលា
  • រៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយគ្រូ និងមិត្តរួមថ្នាក់ដោយសកម្មនិងសប្បាយរីករាយ
  • រៀនពីរបៀបលេងកម្សាន្តដែលមានស្ថានភាពខុសពីរូបគេ រួមមានរបៀបសម្របខ្លួនទៅនឹងភាពខុសគ្នាទាំងនេះ
  • កុមារ និងយុវជនទាំងអស់រៀនជាមួយ គ្នានិងផ្តល់តម្លៃដល់ចំណងទាក់ទងរបស់ពួកគេ ដោយមិនគិតពីប្រវត្តិ ឬសមត្ថភាពគ្នាឡើយ
  • ក្លាយជាអ្នកច្នៃប្រឌិតកាន់តែសម្បូរបែប ជម្រុញឲ្យការសិក្សារបស់ពួកគេកាន់តេល្អប្រសើរ
  • រៀនផ្តល់​តម្លៃភាសាកំណើតរបស់ខ្លួន និងទទួលស្គាល់តម្លៃវប្បធម៌ប្រពៃណីរបស់ខ្លួន
  • កាន់តែពូកែខាងបំណិន ប្រាស្រ័យទាក់ទង និងត្រៀមខ្លួនបានល្អប្រសើរក្នុងជីវីត

ខ. ចំពោះគ្រូបង្រៀន

  • មានឱកាសកាន់តែច្រើនដើម្បី រៀនសូត្រពីវិធីថ្មីៗក្នុងការបង្រៀនសិស្សដែលមានប្រភេទផ្សេងៗ
  • ទទួលបានចំណេះដឹងថ្មីៗ និងវិធីថ្មីៗដែលត្រូវបង្រៀន
  • អាចអភិវឌ្ឍន៍ឥរិយាបថវិជ្ជមានរបស់ខ្លួនជាមួយមនុស្សទូទៅ និងស្ថានភាព
  • មាន​ឱកាសកាន់តែច្រើនក្នុងការស្រាវជ្រាវគំនិតថ្មីៗ  តាមរយៈការទំនាក់ទំនងកាន់តែញឹកញាប់ជាមួយអ្នកដទៃទាំងក្នុង និងក្រៅសាលារៀន

គ. ចំពោះមាតាបិតាសិស្ស

  • ឪពុកម្តាយរៀនសូត្របានច្រើនអំពីរបៀបដែលកូនគាត់ទទួលបានការអប់រំ
  • ឪពុកម្តាយសិស្សទទួលស្គាល់ពិសារៈសំខាន់ក្នុងការជួយកូនរបស់ខ្លួនដើម្បីរៀន
  • មានអារម្មណ៍ថាគាត់មានតម្លៃនៅពេលគ្រូសួរពួកគាត់អំពីកូនរបស់គាត់
  • រៀនសូត្រពីរបៀបដោះស្រាយបញ្ហាជាមួយកូនរបស់គាត់បានប្រសើរជាងមុន ដោយប្រើបច្ចេកទេសដែលគ្រូបង្រៀនប្រើនៅឯសាលារៀន
  • បានដឹងថាកូនរបស់ពួកគាត់ ទទួលបានការអប់រំមួយប្រកបដោយគុណភាព និងគ្មានការខកចិត្ត

ឃ. ចំពោះសហគមន៍

  • មានមោទនភាពដោយសារកុមារ យុវជនបានទៅសាលារៀន និងរៀនសូត្រ
  • សហគមន៍មើលឃើញថា អនាគត់អ្នកដឹកនាំសហគមន៍កាន់តែច្រើននាក់ត្រូវបានរៀបចំសម្រាប់ការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមជាតិ
  • សហគមន៍មើលឃើញថា បញ្ហសង្គមដូចជា បទឧក្រិដ្ឋតូចតាច ឬបញ្ហាយុវជន យុវវ័យអាចថយចុះ
  • សមាជិកសហគមន៍ចូលរួ​មកាន់តែច្រើនជាមួយការងារសាលារៀន បង្កើតទំនាក់ទំនងកាន់តែប្រសើររវាងសាលារៀន និងសហមន៍ ។

១០. ក្នុងនាមយើងជាគ្រូបង្រៀន តើយើងត្រូវធ្វើអ្វីបន្ថែមទៀតដើម្បីជួយសម្រួលការលំបាករបស់យុវជន និងកុមារ ?

 

                   ដើម្បីជួយសម្រួលដល់ការលំបាករបស់យុវជន និងកុមារក្នុងនាមយើងជាគ្រូបង្រៀនដ៏ល្អមួយរូបយើងត្រូវធ្វើ៖

  • ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ
  • បង្រៀនដោយប្រើភាពខ្លាំងរបស់ពយកគេ
  • ពន្យល់ដោយងាយៗ និងច្បាស់លាស់
  • ជួយសិស្សឲ្យចេះពីបំណិនអនុវត្ត
  • ណែនាំសិស្សឲ្យដឹងថាអ្វីជាសំខាន់ដែលត្រូវរៀន
  • ពិភាក្សាជាមួយឪពុកម្តាយសិស្ស  ។ល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login