តាមគម្ពីរអដ្ឋកថាចរិយាបិដក ភាសាបាលីមានន័យថា ក្នុងដើមភន្ទកប្បនេះ ព្រះបរមពោធិសត្វយើងទ្រង់យោន កំណើតជាសសបណ្ឌិតសត្វទន្សាយ ។ នៅថ្ងៃពេញបូណ៌មី សសបណ្ឌិត បានអធិស្ឋាន ឧបោសថសីលហើយឧទ្ទិសសមំសៈ ជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ការឱ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍ នោះក៏ទ្រង់កាឡាខ្លួនជា ព្រាហ្មណ៌ចាស់ដើម្បីសុំសាច់បណ្ឌិតជាអាហារ ដោយសស បណ្ឌិតពោធិសត្វ បានឱ្យព្រាហ្មណ៌ចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយពេលដែលភ្លើងកំពុងឆេះ សន្ធោសន្ធៅ ក៏លោតចូលទៅ ក្នុងភ្លើងដើម្បីយកសាច់ឱ្យព្រាហ្មណ៌ឆីជាអាហារ ។ ប៉ុន្តែភ្លើងនោះពុំបានឆេះ សសបណ្ដិតសោះ ឥន្ទព្រាហ្មណ៌ ក៏ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌល ព្រះចន្ទ ហើយទ្រង់បានយក ម្នាងសិលាគូសវាសរូបទន្សាយ ហើយឥន្ទព្រាហ្មណ៌អធិស្ឋានថា សូមឱ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូសនេះ នៅជាប់រហូតដល់ទីបំផុតនៃកប្ប ។ ដោយអានុភាពនៃទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិស្ឋានរបសស់ព្រះអង្គផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃនេះ ។ ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូណ៌មីខែកក្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយក នំចំណីមានអំបុកិ និងចេកជាដើមមកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ ។