នៅថ្ងៃ១៥ កើតខែអាសាធ ជាថ្ងៃបណ្ណរសិកុបោសថរបស់ ភិក្ខុសង្ឃ ។ ពេលធ្វើឧបោសថចប់ហើយភិក្ខុសង្ឃទាំងឡាយ គប្បីនិយាយគ្នា គឺលោកគ្រូអាវាស ត្រូវរំលឹកអំពីចូលវស្សា ប្រាប់ភិក្ខុសាណេររៀនបាលីអំពីចូលវស្សា ឱ្យឯកភាពគ្នាប្រាប់ ពេលវេលាថាតើពេលណាត្រូវជួបគ្នានៅក្នុងព្រះវិហារ មានការស្រោចស្រង់ដុសលាងសំអាតព្រះពុទ្ធរូប ព្រមទាំងត្រៀមរៀបចំអាសនៈ ឱ្យបានសមរម្យសម្រាប់ធ្វើកិច្ចចូលវស្សាផង ។ ឯពេលចូលវស្សានិយមពេលល្ងាចថ្ងៃ១រោចតែម្តង ។