ក្នុងវិន័យបិដកមហាវគ្គ៧ ត្រង់សូត្រ នាយិកក្ខកៈ បានសំដែងថាការចូលវស្សាមានពីរយ៉ាងទីមួយហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ២រោគខែអាសាធ (បើឆ្នាំណា លើកខែអាធពីរដងនោះចូលវស្សានេះនៅថ្ងៃ១រោចខែទុតិ យាសាធ) តទៅអស់មួយត្រីមាស (៣ខែ) ទើបចេញវស្សានៅ ថ្ងៃ១៥ កើតខែអស្សុជ ។ ទី២ហៅថា បច្ឆិមិកាវស្សាការចូលវស្សាលើកក្រោយ (គឺក្រោយនៃការចូលវស្សាលើកដំបូងចំនួន១ខែ) គិតចាប់ពីថ្ងៃ១រោគខែស្រាពណ៌ តទៅដល់ថ្ងៃ១៥កើត ខែកក្តិក ទើបត្រូវចេញវស្សា ។ ចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់សាវ័កក្រែងមានកិច្ចរវល់ដោយប្រការណាមួយដែលពុំអាចចូលវស្សាទី១បាន ឱ្យចូលវស្សាទី២ ប៉ុន្តែទោះ បីការចូលវស្សាទី១ក្តី ទី២ក្តី យើងមិនអាចអធិប្បាយ នៅទីនេះបានទេ ។ យើងនិយាយតែពិធីចូលព្រះវស្សាតែប៉ុណ្ណោះ ។