អាពាហ៍ពិពាហ៍ ជាពិធីមួយ ចាត់ទុកផ្នែកទំនៀមទំលាប់ប្រពៃណីខ្មែរយើង ។ ពាក្យ “អាពាហ៍ពិពាហ៍” នេះមានន័យថា ៖
- អាពាហ៍ ៖ ការនាំកូនស្រីមកកាន់ផ្ទះកូនប្រុស
- ពិពាហ៍ ៖ ការនាំកូនប្រុសមកកាន់ផ្ទះខាងកូនស្រី ។ ដូចនេះពាក្យនេះមានន័យថា ៖ ការរៀបចំផ្សំកូនប្រុស និងកូនស្រីអោយបានជាគូសា្វមីភរិយា ។
- បានជាប្រជាជនយើងនិយមធ្វើនំអន្សម នំគម ក្នុងពិធីមង្គលការ ព្រោះមានជំនឿថា ៖ នំអន្សមតំនាងលិង្គព្រះឥសូរ នំគមតំនាងយោនីយាងឧមា និងជាតំនាងនូវសេចក្តីសុខ សុភមង្គល ។ ម៉្យាងទៀត នំអន្សម នំគម ក្នុងពិធីមង្គលការគេហាមិនអោយយកទៅឆ្អើរអាំងទេ ព្រោះបើធ្វើបែបនេះនាំអោយគូស្វាមីភរិយាថ្មី គ្មានកូន និងសុភមង្គល ។
- ក្នុងពិធីមង្គលការ ពិធីដែលទាក់ទងនឹងរឿង អាមាត្យម្នាក់ដែលដណ្តើមកូនក្រមុំ រួចសំលាប់កូនកំលោះ ។
- ការដោតផ្កាស្លាបី ទាក់ទងនឹងរឿងបរុសបួននាក់រៀនសិល្ប៍សាស្រ្តបួនបែប (ទាយ បាញ់ធ្នូ មុជទឹក ចេះប្រស់) ។
- ការបង្វិលពពិល ទាក់ទងនឹងរឿងព្រះឥសូរ និងព្រះជ័យសុរិយារាជកុមារ ។
- ការស្រែកជ័យហោង សួស្តិ៍ហោង ទាក់ទងនឹងរឿង សួស្តិ៍ មាណពកំសត់ ។