សិល្បៈខ្មែរបុរាណសម័យនគរភ្នំ ចេនឡា និងអង្គរចែកចេញជា៥ រចនាបថ ។ រៀបរាប់ដោយសង្ខេបពីរចនាបថនីមួយៗដោយលើកយកកាលបរិច្ឆេទ និងឈ្មោះមានដូចតទៅ៖
ក. រចនាបថគូលែន ពាក់កណ្តាលទី១ នៃសតវត្សទី៩
រចនាបថគូលែន មិនទាន់មានលក្ខណៈជាខ្មែរសុទ្ធសាធនៅឡើយ គឺកំពុងទែស្រាវជ្រាវផ្សែផ្សំឥទ្ធិពើបរទេស និងសិល្បៈខ្មែរបុរាណដើម្បីបង្កើតសិល្បៈថ្មីមួយបែបទៀត ។
ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបថនេះរួមមាន៖
- ប្រាសាទ ព្រៃប្រាសាទ
- ប្រាសាទនៅភ្នំគូលែនដូចជា ប្រាសាទដំរីក្រាប អូបាង ស្ទឹងស្លាប់ រូបអក្សរ ថ្មដា ក្រហម គគីរ និងប្រាសាទអ្នកតា ។
ខ. រចនាបថព្រះគោ ភាគ១ចុងក្រោយនៃសតវត្សទី៩
- ស្ថាបត្យកម្មៈ គេនៅតែសាងប្រាសាទអំពីឥដ្ឋ បូកបាយអរដដែល ។ គេសាងប្រាសាទជាច្រើននៅលើខឿនតែមួយ ដើម្បីឧទ្ទិសចំពោះបុព្វជន
- សរសរពេជ្រៈ មានរាងមូលត្រង់ៗ ឥតភាគច្រើនមានរាង ជ្រុង
- រូបបដិមាៈ មានរាងត្រង់ៗ ឥតកាច់ចង្កេះដូចសម័យមុនឡើយ ។
ជាទូទៅ សិល្បៈខ្មែរនៅក្នុងរចនាបថនេះមានលក្ខណៈខ្មែរសុទ្ធសាធ ហើយសិល្បៈតែងតែបានទទួលវិវត្តន៍ក្នុងសម័យក្រោយមកទៀត ។
ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
- ប្រាសាទព្រះគោ គ.ស ៨៧៩
- ប្រាសាទ បាគង គ.ស៨៨១
- ប្រាសាទលលៃ គ.ស ៨៩៣
គ. រចនាបថបាខែងចុងសតវត្សទី៩ និងដើមសតវត្សទី១០
- ស្ថាបត្យកម្មៈ ក៏បានសាងប្រាសាទធំៗអំពីថ្មភក់ មានច្រើនជាន់នៅលើខឿនខ្ពស់ ( គេនិយមសាងប្រសាទនៅលើកំពូលភ្នំ )
- រូបបដិមាៈ មានរាងត្រង់ៗមានមាឌធំហើយមាំ ចិញ្ចឹមទាំងទាំងពីត្រង់ហើយជាប់គ្នា ភ្នែកនិងបបូរមាត់សិល្បករឃើញជារង្វង់ពីរផ្នត់យ៉ាងច្បាស់លាស់ ជើងសក់ និងពុកចង្ការធ្លាក់ជាប់គ្នាតែម្តង ។
ប្រាសាទដែលគេរាប់បញ្ចូលរួមមាន៖
- ប្រាសាទ ភ្នំបាខែង
- ប្រាសាទ ភ្នំក្រោម
- ប្រាសាទក្រវ៉ាន់
- ប្រាសាទ បក្សីចាំក្រុង
ឃ. រចនាបថកោះកែក ( ភាគបួនទី២ នៃស.វទី១០ )
- ស្ថាបត្យកម្មៈ គេឃើញមានប្រាសាទមួយ សង់លើខឿនប្រាំពីរជាន់ ដែលមានកម្ពស់ប្រមាណ៣៥ម៉ែត្រ
- រូបបដិមាៈ មានសភាពប្រហាក់ប្រហែលនិងសម័យមុន
- ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបថកោះកែរ គឺប្រាសាទនៅកោះកែរទាំងអស់ ។
ង. រចនាបថបន្ទាយស្រី ( ពាក់កណ្តាលទី២ នៃសតវត្សទី១០ )
- ស្ថាបត្យកម្មៈ មានការរីកចម្រើន ព្រោះគេសង្កេតឃើញមានបន្ទប់វែងសងនៅជាន់ទី១ ក្នុងប្រសាទមេបុណ្យខាងកើត
- ហើយមានចម្ងាយដាច់ពីគ្នានៅប្រាសាទប្រែរូបទៀតផង ។
- រូបបដិមាៈ ច្រើនមានរាងតូចៗទឹកមុខសុភាព មានបបូរមាត់ក្រាស់ហើយខ្លីមានរបៀបតុបតែងសក់ថ្មី ហើយពុំមានម្កុដឡើយ ។
ប្រាសាទដែលគេរាប់បញ្ចូលនៅក្នុងរចនាបថនេះរួមមាន៖
- ប្រាសាទមេបុណ្យខាងកើត
- ប្រាសាទបន្ទាយស្រី
ច. រចនាបថឃ្លាំង ( ចុងសតវត្សទី១០ និងពាក់កណ្តាលទី១នៃសតវត្សទី១១ )
- ស្ថាបត្យកម្មៈ បានរីកចម្រើន ដល់កំពូល ។ តួប្រាសាទពីថ្មភក់ទាំងអស់ ។
- រូបដិមាៈ រូបទេវតា ឬទេពអប្សរឈររាំញញឹមប្រិមប្រិយរួបអប្សរមាន ច្រើនហើយមានកាយវិាការខុសៗគ្នាទំាងអស់ ។
ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបថនេះរួមមាន៖
- ប្រាសាទបឹងមាលា
- ប្រាសាទព្រះបាលីលេយ្យ
- ប្រាង្គជាកំពូលប្រាសាទបាគង
- ប្រាសាទពិម៉ាយ
- ប្រាសាទព្រះពិធូរ
- ប្រាសាទ ព្រះខាន់ ( កំពង់ស្វាយ )
- ប្រាសាទ ចៅសាយទេវតា
- ប្រាសាទធម្មនន្ទ
- ប្រាសាទបន្ទាយសម្រែ
- ប្រាសាទអង្គរវត្ត
- និងប្រាសាទអធ្វា ។
ឃ. រចនាបថបាយ័ន ( ពាក់កណ្តាលទី២ នៃសតវត្សទី១២ និងដើមសតវត្សទី១៣ )
- ស្ថាបត្យកម្មៈ បានចុះអន់ថយបន្តិច ។ ថ្មមិនសូវមានគុណភាពល្អដូចមុន
- រូបបដិមាៈ ការរចនាបដិមា មានការរីកចម្រើន ។ គេមិនសូវគិតពីរាងរៅទេ គេខិតខំផ្ចិតផ្ចង់តែទឹកមុខតែប៉ុណ្ណោះ ។
ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបថនេះរួមមាន៖
- ប្រាសាទតាព្រហ្ម
- ប្រាសាទបន្ទាយក្តី
- ប្រាសាទព្រះខាន់
- ប្រាសាទនាគព័ន្ធ
- កំពែង និងថ្លោងទ្វារទាំងប្រាំនៃអង្គរធំ
- ប្រាសាទបន្ទាយឆ្មារ
- ប្រាសាទបាយ័ន
- ប្រាសាទតាព្រហ្ម ( ស្រុកបាទី ខេត្តតាកែវ )
- ប្រាសាទវត្តនគរ
- និងព្រះលាន ។