គោលដៅនៃជីវីតមនុស្សមិនគ្រាន់តែជាការរស់រានមានជីវីតប៉ុណ្ណោះទេ តែត្រូវរស់នៅដោយសេចក្តីថ្លៃថ្នូរផងដែរគឺត្រូវ ៖
- មិនរស់ដើម្បីរស់
- មិនរស់ដើម្បីហូប
- ត្រូវចេះរស់
- រស់ចុះសម្រុងអ្នកដទៃ
- រស់ប្រកបដោយកិត្តិយស
- រស់មានប្រយោជន៍ដល់សង្គមជាតិ គ្រួសារខ្លួនឯងជាដើម ។
ហើយដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរយើងត្រូវ ៖
- មានសីលធម៌ គុណធម៌ក្នុងការរស់នៅ
- គោរពសិទ្ធិមនុស្ស ច្បាប់ និងសេរិភាពអ្នកដទៃ
- ស្វះស្វែងមុខជំនាញ ចំណេះដឹងបច្ចេកទេសវិទ្យាសាស្រ្ត តាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពរបស់ខ្លួន
- ចូលរួមថែរក្សាបរិស្ថាន អនាម័យ
- ចូលរួមកសាងការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ទឹកដី
- ចូលរួមលប់បំបាត់បាតុភូតអវិជ្ជមាន
- អភិវឌ្ឍន៍ខ្លួនឯងជានិច្ច ។
សរុបមក បើមនុស្សម្នាក់ៗធ្វើដូចនេះ បានទើបមានន័យថារស់នៅថ្លថ្នូរ ។