ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
I. អូនក៏ដឹងថាបងគ្មានអ្វីដូចគេទេ តែមាសមេនៅព្រមស្នេហ៍ នៅថែពាក្យសន្យា
អូនស៊ូចាំបងរហូតលុះដល់បានរៀបការ ចិត្តជីវ៉ា ស្រលាញ់បង ស្រលាញ់ស្មោះមិនប្រែ
II. ការងារអូនទាំងស្រាលធ្ងន់ អូនរ៉ាប់រង តែម្នាក់ឯង បងចំបែង បងអាណិត
អាណិតអូនណាស់ម្ចាស់ស្នេហ៍ ព្រោះយើងក្រទើបអ្នកផ្សេងមិនចង់មកនៅក្បែរ
តែមាសមេ អូនកុំព្រួយ ថ្វីបើនៅមានបង
III. ប្រពន្ធអូនលំបាកហើយ ពេលអូនជាមេគ្រួសារ អូនជាមាតាដៃមួយរយ
បន្ទុកធ្ងន់ធ្លាក់លើនួនល្អង អូនលំបាកហើយប្រពន្ធ ប្ដីមិនទាន់មានអ្វីសង
នឹកខ្មាសអូនណាស់បងនឹងប្រឹងតបស្នង សាងសុភមង្គលជូនអូនវិញ
(ភ្លេង~~)
IV. ឆាកជីវិតស្នេហាយើង គឺកម្សត់ កម្សត់ណាស់ ព្រោះអ្នកខ្លះគេនៅតែ
ចង់ឱ្យយើងបែកបាក់គ្នា តែទឹកភ្នែកយើងរឹតតែញញឹមគ្រប់វេលា យើងកាន់ដៃគ្នា ដើរលើផ្លូវដ៏សែនវែងឆ្ងាយ
V.ប្រពន្ធអូនលំបាកហើយ ពេលអូនជាមេគ្រួសារ អូនជាមាតាដៃមួយរយ
បន្ទុកធ្ងន់ធ្លាក់លើនួនល្អង អូនលំបាកហើយប្រពន្ធ ប្ដីមិនទាន់មានអ្វីសង
នឹកខ្មាសអូនណាស់បងនឹងប្រឹងតបស្នង សាងសុភមង្គលជូនអូនវិញ
សាងសុភមង្គលជូនអូន… វិញ…