Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើបុណ្យពិសាខបូជា មានអត្ថន័យយ៉ាងណាខ្លះសម្រាប់ពុទ្ធសាសនិកខ្មែរ ?

២.​ តើបុព្វហេតុអ្វីបានជាគេធ្វើបុណ្យពិសាខបូជា ?

៣. ចូរនិយាយអំពីប្រវត្តិបុណ្យពណិសាខបូជា ?         

៤. តើបុណ្យពិសាខបូជាគេធ្វើថ្ងៃណា ? ខែណា ? ពេលណា ?

៥.​តើកិច្ចការអ្វីខ្លះដែលពុទ្ធបរិស័ទដែលជាគ្រហស្ថត្រូវធ្វើក្នុងពិធីបុណ្យពិសាខបូជា ?

៦.​តើកិច្ចការអ្វីខ្លះ ដែលពុទ្ធបរិស័ទ្ធដែលជាបុព្វជិតត្រូវធ្វើនៅក្នុងពិធីបុណ្យពិសាខបូជា ?

៧. តើចំពោះសាលារៀនត្រូវធ្វើដូចម្តេច នៅពេលជិតដល់ពិធីបុណ្យពិសាខបូជា ?

៨. តើប្រទេសណាខ្លះដែលប្រារព្ធពិធីបុណ្យពិសាខបូជា ?       

ចម្លើយ

១. ពិសាខបូជា ជាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការៈបូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសក្យៈមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់បានរលត់ខន្ធចូលបរិនិព្វាន ។ ការគឺធ្វើរំឮកដល់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកទាំងបុព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំថាជាបុណ្យសម្រាប់ពុទ្ធសាសនា ។

២. ពិសាខបូជាជាពិធីបុណ្យយ៉ាងធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំឮកដល់ព្រះពុទ្ធគោត្តម គឺដល់ថ្ងៃដែលព្រះអង្គទ្រង់ ប្រសូត ទ្រង់ត្រាស់ដឹង និងចូលបរិនិព្វាន ។

៣. ពិសាខបូជា ជាពិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទប្រារព្ធឡើង ដើម្បីរំឮកដល់ព្រះពុទ្ធគោត្តម ។ គេកំណត់យកថ្ងៃពេកញ បូរមី (១៥កើត​) ខែពិសាខ ព្រោះជាថ្ងៃ ខែ មង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹងនូវសម្មាសម្ពោធញ្ញាណ និងរំលត់ខន្ធសុទ្ធតែក្នុងថ្ងៃពេញបូរមី ( ១៥កើត​) ខែពិសាខដូចជា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។ តាមទំនៀមពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត ។ ដូចនេះហើយបានជា គេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាតហើយមានមហាជនប្រុសស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ជាដើមទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក ។ នៅយប់នេះរហូតដល់ចប់ដើម្បីឲ្យមានសទ្ធា ( សេចក្តីជ្រះថ្លាក្នុងជំនឿ ) ចំពោះព្រះរតនត្រ័យកាន់តែខ្លាំង តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើក្រោយព្រះអង្គចូលបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កាបានប្រារព្ធពិធីនេះ យូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនិងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩ ។ នៅប្រទេសសៀមស្តេច រាមា បានផ្តើមធ្វើនៅឆ្នាំ ១៨១៧ ។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ១៨៥៥ ដោយព្រះមហាប៉ាន់ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង  ។ ដំបូងពិធីបុណ្យនេះប្រារព្ធ ឡើងដោយគណធម្មយុត្តិ ហើយក្រោយមកទើប ជ្រួតជ្រាបទៅដល់គណៈមហានិកាយ ។

៤. បរិច្ឆេទ៖ ថ្ងៃ១៥ កើត​ពេញបូរមី ខែពិសាខ ។ ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតទ្រង់បានត្រាស់ដឹងនូងសម្មាសម្ពោធិញ្ញាណ ព្រមទាំងរំលត់ខន្ធទៅវិញ ។

          ពេលវេលានិងទីកន្លែងប្រារព្ធពិធី៖ នៅវេលាយប់គ្រប់វត្តអារាម គ្រប់ស្រុកភូមិទួទាំងប្រទេស ។ នៅយប់នោះរហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វិស័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងព្រះធម្មទេសនាអំពីពុទ្ធប្រវត្តិ ។

៥. កិច្ចការដែលពុទ្ធបរិស័ទដែលជាគ្រហស្ថ គូរបដិបត្តិក្នុងពិធថីបុណ្យ ពិសាចបូជាត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ៖

  • ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារា​ម
  • រៀបចំគ្រឿងសក្ការបូជាចំពោះ ព្រះពុទ្ធអង្គរួមមានឈូក ផ្កាម្លិះ ទៀន​ ធូប ជាដើម
  • ចូលរួមរៀបចំរតនាព្រះសង្ឃសម្តែងព្រះធម្មទេសនា ។ តាំងចិត្តរឮកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ
  • ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា​ព្រះត្រៃបិដក សៀវភៅ អក្សរសាស្រ្តខ្មែរ ជាដើមដល់ព្រះសង្ឃទុកប្រើប្រាស់ក្នុងវត្តអារាម
  • ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នងផ្លូវព្រះពុទ្ធសាសនា ។

៦.  កិច្ចការអ្វីខ្លះ ដែលពុទ្ធបរិស័ទ្ធដែលជាបុព្វជិតត្រូវធ្វើនៅក្នុងពិធីបុណ្យពិសាខបូជា ?       

          ចំពោះបុព្វជិត ញុំាងឲ្យពុទ្ធបរិស័ទ្ធឲ្យមានសេចក្តីជ្រះថ្លាក្នុង អំពើល្អតាមគន្លងព្រះពុទ្ធសាសនា ៖

  • ទេសនាអានស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធ សាសនា​
  • ធ្វើជាគម្រូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា
  • ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា
  • រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឮកគុណដល់ព្រះសម្មាសម្ពុទ្ធ ។

៧.  សាលារៀនចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះ ពុទ្ធសាសនាណែនាំឲ្យសិស្សបានញុំាងទង្វើរបស់ខ្លួននៅក្នុង សេចក្តីល្អជាកិច្ច ។ ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។

  • ណែនាំសិស្សឲ្យយល់ពីសារៈសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ
  • ណែនាំសិស្សឲ្យស្គាលពីគុណតម្លៃនៃព្រះពុទ្ធសាសនា សម្រាប់អក្សរសាស្រ្តជាតិ
  • ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។

៨. ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា​មានចំនួន៦​ប្រទេសគឺ៖

  • ប្រទេសឥណ្ឌា និប្រទេសស្រីលង្កា (​សិរីលង្កា ) បានធ្វើពិធីបុណ្យនេះតាំងពីយូរយារណាស់មកហើយ ។
  • ប្រទេសថៃ ( សៀម ) និងខ្មែរចាប់ពីស.វទី១៩ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ។ ពីដំបូង គណៈធម្មយុត្តិហើយបន្ទាប់មកគណៈមហានិកាយក៏ធ្វើតាមដែរ
  • ប្រទេសឡាវ ( លាវ ) ប្រទេសភូមា ( មីយ៉ាន់ម៉ា ) ប្រទេសណេប៉ាល់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login