2019-05-23 02:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើនរណា ជាប្រធានក្រុមខ្មែរត្រីភាគី ? លាលែងពីតំណែងនៅឆ្នាំណា?
២. ដំណើរទស្សនកិច្ច ជាផ្លូវការរបស់មន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ ១៩៨៧ នៅប្រទេសវៀតណាមបានពិភាក្សាគ្នាលើបញ្ហាដូចម្តេច ?
៣. តើការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលើកហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃណខែណាឆ្នាំណា ? នៅទីណា? ជួបគ្នាដើម្បីអ្វី ?
៤. តើវេទិការ រវាងសម្តេចសីហនុ និងលោកហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តលបន្ទាប់នៅទីណាខ្លះ ? ដើម្បីអ្វី ?
៥. តើកងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃខែឆ្នាំណា ?
ចម្លើយ
១. ប្រធាននៃក្រុមខ្មែរត្រីភាគី គឺម្តេចនរោត្តម សីហនុហើយព្រះអង្គបានសុំលាលែងចេញពីតំណែងនេះ នៅឆ្នាំ១៩៨៧ ។
២. ដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ១៩៨៧ នៅប្រទេសវៀតណាមបានពីភាក្សាគ្នាលើរូបមន្ត នៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់គឺ៖
៣. ការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលោក ហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃ ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងផែអង់តាដឺន័រ ។ ការជួបនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងចរចារស្វែងរកដំណោះស្រាយនៅកម្ពុជា ។
៤. វេទិការរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស ចាកាតា តូក្យូនិងប៉ាតាយ៉ាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ។
៥. កងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៨៩ ។