Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ហេតុអ្វីបានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃ ? តើគេបែងចែកយ៉ាងដូចម្តេច ?

២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩ . ១៩៨៩ ) តើស្ថាប័នសំខាន់ៗ ភាគច្រើនកាន់កាប់ដោយពួកណា ?

៣. តើអ្នកទាំងនេះ ភាគច្រើនមានឋានៈជារដ្ឋមន្រ្តីនៅក្នុងក្រសួងឬស្ថាប័នណាខ្លះ ?

៤. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ តើការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមនុស្សប្រភេទណា ?

៥. តើមន្រ្តីសំខាន់ដែលស្ថិតនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានអ្នកណាខ្លះ ? គាត់មានប្រភពពីវណ្ណៈអ្វី ?

ចម្លើយ

១. ក្រោយថ្ងៃ០៧ មករា ១៩៧៩ បានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបបង្កើនផល ឬក្រុមប្រវាស់ដៃ គឺដើម្បីជួយសង្គ្រោះទៅដល់ ស្រ្តីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា ពីព្រោះពួកគាត់ទាំងអស់នេះ ពុំមានឧបករណ៍សម្រាប់បង្កបង្កើនផលទេ​ ។ គេបែងចែកក្រុមសាមគ្គីក្នុងមួយក្រុមប្រមាណ ១០គ្រួសារ ឬច្រើនជាងនេះដែលប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ ( កូ​នច្រើន ឬតិច ) ទៅតាមភូមិមួយៗ ។

២. នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩. ១៩៨៩ ) ស្ថាប័នសំខាន់ៗភាគច្រើនកាន់កាប់ដោយពួកអ្នកតស៊ូចាស់ៗ នៅភូមិភាគបូព៌ាជាពិសេសមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងអ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាមក្រោមសន្និសិទ្ធសឺណែវឆ្នាំ ១៩៥៤ ។

៣. អ្នកទាំងនេះភាគច្រើនមានឋានៈ ជារដ្ឋមន្រ្តីនៅក្នុងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ឬជួរគណៈកម្មាការធិការប្រជាជនបដិវត្តខេត្តក្រុង ។

៤. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ ការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមន្រ្តីចាស់ៗដែលមានជំនាញដែលនៅសេសសល់ ពីសម័យសង្គមរាស្រ្តនិយមនិងសម័យសាធារណៈរដ្ឋខ្មែរ ដូចជាវិស្វករនិស្សិតក្នុងនិង ក្រៅប្រទេសសាស្រ្តចារ្យកម្មបច្ចេកទេស ... ។

៥. មន្រ្តីសំខាន់ៗ ដែលស្ថិតនៅក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានលោកហេង សំរិន លោកជា ស៊ីម និងលោក ហ៊ុន សែន ដែលពួកគាត់មានប្រភពចេញពីវណ្ណៈកសិករ ។

វិញ្ញាសាទី៨៨ 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login