2019-05-23 01:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខ្មែរក្រហម បានចាត់ទុកមនុស្សប្រភេទណាថាជាខ្មាំងបង្កប់ ស៊ីរូងផ្ទៃក្នុង ?
២. តើពាក្យថាស ២១ នៃគុកទួលស្លែងមានន័យដូចម្តេច ?គុកនេះមាននៅទីណានៃរាជធានីភ្នំពេញ ? ជាកន្លែងសម្រាប់ធ្វើអ្វីខ្លះ ?
៣. តើអ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរស២១ មានចំនួនប៉ុន្មាន ? ហើយភាគច្រើនជាអ្នកទោសប្រភេទណា ?
៤. ក្រោយពីថ្ងៃ ០៧ មករា ១៩៧៩ តើនៅគុកទួលស្លែងមានមនុស្សប៉ុន្មាននាក់ ដែលនៅរស់រានមានជីវីត ? ពួកគាត់ភាគច្រើនជាអ្វីនៅពេលនេះ ?
៥. ចូរនិយាយពីថ្នាក់ដឹកនាំនៅមន្ទីរ ស២១ដោយសង្ខេប ?
ចម្លើយ
១. ប្រជាជនកម្មាភិបាល និងកងទ័ពខ្មែរក្រហមណាដែលចេះនិយាយភាសាបរទេស ត្រូវបានគេចាត់ទុកថាគឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់បរទេសហើយបានបំរើឲ្យមនោគមន៍វិជ្ជាប្រតិកិរិយា ប្រឆាំងនឹងបដិវត្តថាជាខ្មែរបង្កប់ស៊ីរូងផ្ទៃក្នុង ។
២. ពាក្យថា ស២១ នៃគុកលទួលស្លែងមានន័យដូចតទៅ៖ អក្សរ ស តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់ ។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់ ។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ ។ កន្លែងនោះសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់នីទីនេះផងដែរ ។
៣. អ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរ ស ២១ មានចំនួនប្រហែល ១៤,០០០នាក់ ។ ភាគច្រើនអ្នកទោសនៅទីនេះ គឺជាកម្មាភិបាលខ្មែរក្រហមមានកងទ័ពខ្មែរក្រហមដែលគេចោទប្រកាន់ពីបទក្បត់បដិវត្តន៍ ។
៤. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ នៅគុកទួលស្លែងមានមនុស្ស១២នាក់ ដែលនៅរស់រានមានជីវីត ។ ពួកគាត់ទាំងនេះភាគច្រើន គឺជាជាងគំនូរជាងជួសជុលនាឡិកា និងជាងសម្លាក់ព្រមទាំងក្មេង២នាក់ ។
៥. ថ្នាក់ដឹកនាំនៅមន្ទីរស ២១ មានដូចជា៖