2019-05-23 01:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើប្រជាជន ដែលនៅសេសសល់ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទដូចម្តេច ?
២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ តើខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាមដោយរបៀបណា ?
៣. ជាការឆ្លើយតបមកវិញ តើវៀតណាមបានធ្វើដូចម្តេច ? ចុះខ្មែរក្រហមបានធ្វើដូចម្តេចដែរ ?
៤. កើតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៧៨វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរថាដូចម្តេច ?
៥. តើកងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃខែឆ្នាំណា ? ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ?
៦. ក្រោយផ្គួលរំលំរបបខ្មែរក្រហម តើកងទ័ពទាំងពីរនេះបានរៀបចំអ្វីឡើង ? ដើម្បីអ្វី ? ដឹកនាំដោយនរណា ?
ចម្លើយ
១. ប្រជាជនដែលនៅសេសលល់ ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទប្រកាន់ថា ជាជនក្បត់ចូលដៃជាមួយយួន ហើយត្រូវមជ្ឈឹមបក្សចោទថាជាខ្មាំងក្បាលយួនខ្លួនខ្មែរ ។
២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ ខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាម ដោយបានបាញ់ផ្លោងចូលខេត្ត ចុដុងងាទៀង និងខេត្តមួយចំនួនទៀតរបស់វៀតណាម ។
៣. ជាការឆ្លើយតបមកវិញ វៀតណាមបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំបើកការវាយប្រហារជាទ្រង់ទ្រាយធំចូលកាន់កាប់តំបន់ជំពុំទាក្នុងខេត្តស្វាយរៀង ។ ពេលនេះខ្មែរក្រហម បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមដោយបានបណ្តាញអ្នកការទូត ចេញពីប្រទេសកម្ពុជា ។
៤. នៅថ្ងៃទី ០៣ មេសា ឆ្នាំ ១៩៧៩ វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរ ដោយបានអំពាវនាវឲ្យប្រជាជនកម្ពុជាទំាងអស់បានក្រោកឡើង ដើម្បីប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ និងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសមមិត្តហេងសំរិន ។
៥. កងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃទី ២៥ ខែមករា ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃ ០៧ ខែ មករា ឆ្នាំ ១៩៧៩ ។
៦. ក្រោយផ្តួលរំលំរបបខ្មែរក្រហម កងទ័ពទាំងពីរនេះបានរៀបចំមហាសន្និបាតមួយ បង្កើតក្រុមប្រឹក្សាប្រជាជនកម្ពុជាដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដឹកនាំដោយសមមិត្តហេងសំរិន ។