2019-05-23 02:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានប៉ុន្មាន ? អ្វីខ្លះ ? ដឹកនាំដោយនរណា ?
២. តើក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារដូចម្តេច ? ហើយនៅក្នុងការប្រជុំដំណាងក្រសួងនីមួយៗត្រូវធ្វើដូចម្តេច ?
៣. តើនៅក្នុងរដ្ឋាភិបាលនៅពេលនេះ មានក្រសួងអ្វីខ្លះ ?
៤. តើក្រុមប្រឹក្សារដ្ឋមានតួនាទីដូចម្តេច ?
៥. តើការបោះឆ្នោតលើកទី១ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តិនៅឆ្នាំណា ? ដើម្បីអ្វី ?
ចម្លើយ
១. អង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជាមាន៤សំខាន់ៗគឺ ៖
២. ក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារសំខាន់ក្នុងការសម្រេចទិសដៅសំខាន់ៗរបស់បក្ស ។ នៅក្នុងការប្រជុំតំណាងក្រសួងនីមួយៗ គឺត្រូវឡើងរាយការណ៍បង្ហាញពីសមិទ្ធិផលនិងបញ្ហាផ្សេងៗ ដែលកើតមានឡើង ។
៣. នៅក្នុងរដ្ឋាភិបាលនៅពេលនោះ មានក្រសួងដូចជា៖ ក្រសួងអប់រំ ក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ហើយនៅឆ្នាំ ១៩៨១ ទើបមានក្រសួងផែនការ ។
៤. ក្រុមប្រឹក្សារដ្ឋ មានតួនាទីធ្វើការវិនិច្ឆ័យ លើបញ្ហាច្បាប់របស់រដ្ឋ ដូចជារៀបចំក្រមព្រហ្មទណ្ឌ និងកែប្រែទោសប្រហារជីវីតជាដើម ។
៥.ការបោះឆ្នោតលើកទី១ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តនៅឆ្នាំ ១៩៨១ ដើម្បីជ្រើសរើសប្រធានសភាគណៈរដ្ឋមន្រ្តីនិងក្រុមប្រឹក្សារដ្ឋ ។