ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ប្រទេសកម្ពុជា បានធ្លាក់ក្នុងរបបខ្មែរក្រហមអស់រយៈពេលប៉ុន្មានឆ្នាំ ? ហើយត្រូវបានរំដោះនៅថ្ងៃខែឆ្នាំណា ?
២. តើនរណាបានចេញមុខប្រឆាំងនិងប៉ុលពត ? នៅឆ្នាំណា ? គាត់មានតួនាទីជាអ្វី ?
៣. តើរណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? នរណាជាប្រធាន ?
៤. ចូរនិយាយពីលំដាប់លំដោយ ជាបន្តបន្ទាប់នៃការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅទូទាំងប្រទេស ?
៥. ក្រោយរំដោះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ តើប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចម្តេច ?
៦. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ហេតុអ្វីបានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃ ? តើគេបែងចែកយ៉ាងដូចម្តេច ?
៧. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩ . ១៩៨៩ ) តើស្ថាប័នសំខាន់ៗ ភាគច្រើនកាន់កាប់ដោយពួកណា ?
៨. តើអ្នកទាំងនេះ ភាគច្រើនមានឋានៈជារដ្ឋមន្រ្តីនៅក្នុងក្រសួងឬស្ថាប័នណាខ្លះ ?
៩. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ តើការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមនុស្សប្រភេទណា ?
១០. តើមន្រ្តីសំខាន់ដែលស្ថិតនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានអ្នកណាខ្លះ ? គាត់មានប្រភពពីវណ្ណៈអ្វី ?
១១. តើអង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានប៉ុន្មាន ? អ្វីខ្លះ ? ដឹកនាំដោយនរណា ?
១២. តើក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារដូចម្តេច ? ហើយនៅក្នុងការប្រជុំដំណាងក្រសួងនីមួយៗត្រូវធ្វើដូចម្តេច ?
១៣. តើនៅក្នុងរដ្ឋាភិបាលនៅពេលនេះ មានក្រសួងអ្វីខ្លះ ?
១៤. តើក្រុមប្រឹក្សារដ្ឋមានតួនាទីដូចម្តេច ?
១៥. តើការបោះឆ្នោតលើកទី១ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តិនៅឆ្នាំណា ? ដើម្បីអ្វី ?
១៦. តើប្រទេសកម្ពុជា បានប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញនៅថ្ងៃខែឆ្នាំណា ?
១៧. ក្រោយពីផ្លាស់ប្តូររបបនៅឆ្នាំ ១៩៨៩ តើវាបានធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះ ?
១៨.តើមហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
១៩. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើ់អ្វីជាផលិតផលសំខាន់សម្រាប់ការនាំចេញរបស់រដ្ឋ ? ហើយភាគច្រើនមាននៅខេត្តណាខ្លះ ?
២០. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើមានបទល្មើសនេសាទកើតមានឡើងយ៉ាងដូចម្តេច ?
២១. ចូលនិយាយពីចំនួនសិស្ស នៅមត្តេយសិក្សាបឋមសិក្សា មធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនិងគ្រូបង្រៀនក្នុងឆ្នាំសិក្សា ( ១៩៨២. ១៩៨៣ ) ។
២២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើកម្ពុជានៅសល់ធនធានមនុស្សប្រភេទណាខ្លះ ? ចំនួនប៉ុន្មាន ?
២៣. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ តើក្រុមខ្មែរក្រហមបានរតត់ទៅណា ? ហើយធ្វើដូចម្តេច ?
២៤. តើប្រទេសណា ដែលជាអ្នករៀបចំគំរោងឲ្យមានការជួបគ្នារវាងសម្តេចនរោត្តមសីហនុ និងដំណាងរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមាណិតកម្ពុជា ? នៅឆ្នាំណា? លទ្ធផលដូចម្តេច ? ហេតុអ្វី ?
២៥. តើនយោបាយនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងវិញនៅឆ្នាំណា ? ដោយសារអ្វី ?
២៦. តើនរណា ជាប្រធានក្រុមខ្មែរត្រីភាគី ? លាលែងពីតំណែងនៅឆ្នាំណា?
២៧. ដំណើរទស្សនកិច្ច ជាផ្លូវការរបស់មន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ ១៩៨៧ នៅប្រទេសវៀតណាមបានពិភាក្សាគ្នាលើបញ្ហាដូចម្តេច ?
២៨. តើការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលើកហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃណខែណាឆ្នាំណា ? នៅទីណា? ជួបគ្នាដើម្បីអ្វី ?
២៩. តើវេទិការ រវាងសម្តេចសីហនុ និងលោកហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តលបន្ទាប់នៅទីណាខ្លះ ? ដើម្បីអ្វី ?
៣០. តើកងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃខែឆ្នាំណា ?
៣១. ក្រោយពីការដក កងទ័ពវៀតណាមចេញតើរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់អ្វីខ្លះ ?
៣២. ក្រោយពីការដកកងទ័ព វៀតណាមចេញពីកម្ពុជាដំណើរសម្រាប់បង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅថ្ងៃខែឆ្នាំណា ?
៣៣. តើសន្និសញ្ញសន្តិភាព នាទីក្រុងប៉ារីសបានប្រព្រឹត្តទៅនៅថ្ងៃណាខែណាឆ្នាំណា ? អ្នកណាជាតួអង្គសំខាន់ក្នុងរឿងនេះ ។
៣៤. តើតួនាទីរបស់អ៊ុនតាក់ UNTAC មានអ្វីខ្លះ នៅកម្ពុជា ?
៣៥. ដំណោះស្រាយរួមនៃនយោបាយកម្ពុជាមានអ្វីខ្លះ ?
៣៦. តើការបោះឆ្នោតអាណត្តិទី១ ធ្វើឡើងនៅថ្ងៃខែឆ្នាំណា ? មានគណបក្សប៉ុន្មានចូលរួម ?
៣៧. តើការបោះឆ្នោតអាណត្តិទី១ លទ្ធផលទទួលបាននាយករដ្ឋមន្រ្តីប៉ុន្មាន ? ឈ្មោះអ្វី ?
៣៨. តើព្រះបាទនរោត្តម សីហនុ ទ្រង់បានឡើងសោយរាជ្យលើកទី២ នៅថ្ងៃខេឆ្នាំណា ?
៣៩. តើស្តេចអង្គណាដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទ នរោត្តម សីហនុ ? នៅថ្ងៃខែឆ្នាំណា ?
ចម្លើយ
១. ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបខ្មែរក្រហមអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយត្រូវបានរំដោះនៅថ្ងៃទី ០៧ មករា ១៩៧៩ ដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលកម្ពុជាបានដឹកនាំដោយសមមិត្ត ហេង សំរិន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ។
២. អ្នកដែលបានចេញមុខប្រឆាំង នឹងប៉ុលពតគឺ លោក ហ៊ូ នឹម នៅឆ្នាំ១៩៧៦គាត់មានតួនាទីជារដ្ឋមន្រ្តីក្រសួងឃោសនាការរបស់រដ្ឋាភិបាលរួបរួមជាតិដើម្បីកម្ពុជា ។
៣.រណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីកកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ០២ ខែ ធ្នូ ១៩៧៩ ដែលមានសមមិត្ត ហេង សំរិនប្រធាន ។
៤. លំដាប់លំដោយជាបន្តបន្ទាប់ នៃការរំដោះប្រជាជនកម្ពុជាពីររបបប្រល័យពូជសាសន៍ប៉ុល ពតនៅទូទាំងប្រទេសរួមមានដូចតទៅ៖
៥. ក្រោយរំដោះថ្ងៃ ០៧ មករា ១៩៧៩ ប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចជា៖
៦. ក្រោយថ្ងៃ០៧ មករា ១៩៧៩ បានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបបង្កើនផល ឬក្រុមប្រវាស់ដៃ គឺដើម្បីជួយសង្គ្រោះទៅដល់ ស្រ្តីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា ពីព្រោះពួកគាត់ទាំងអស់នេះ ពុំមានឧបករណ៍សម្រាប់បង្កបង្កើនផលទេ ។ គេបែងចែកក្រុមសាមគ្គីក្នុងមួយក្រុមប្រមាណ ១០គ្រួសារ ឬច្រើនជាងនេះដែលប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ ( កូនច្រើន ឬតិច ) ទៅតាមភូមិមួយៗ ។
៧. នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩. ១៩៨៩ ) ស្ថាប័នសំខាន់ៗភាគច្រើនកាន់កាប់ដោយពួកអ្នកតស៊ូចាស់ៗ នៅភូមិភាគបូព៌ាជាពិសេសមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងអ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាមក្រោមសន្និសិទ្ធសឺណែវឆ្នាំ ១៩៥៤ ។
៨. អ្នកទាំងនេះភាគច្រើនមានឋានៈ ជារដ្ឋមន្រ្តីនៅក្នុងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ឬជួរគណៈកម្មាការធិការប្រជាជនបដិវត្តខេត្តក្រុង ។
៩. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ ការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមន្រ្តីចាស់ៗដែលមានជំនាញដែលនៅសេសសល់ ពីសម័យសង្គមរាស្រ្តនិយមនិងសម័យសាធារណៈរដ្ឋខ្មែរ ដូចជាវិស្វករនិស្សិតក្នុងនិង ក្រៅប្រទេសសាស្រ្តចារ្យកម្មបច្ចេកទេស ... ។
១០. មន្រ្តីសំខាន់ៗ ដែលស្ថិតនៅក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានលោកហេង សំរិន លោកជា ស៊ីម និងលោក ហ៊ុន សែន ដែលពួកគាត់មានប្រភពចេញពីវណ្ណៈកសិករ ។
១១. អង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជាមាន៤សំខាន់ៗគឺ ៖
១២. ក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារសំខាន់ក្នុងការសម្រេចទិសដៅសំខាន់ៗរបស់បក្ស ។ នៅក្នុងការប្រជុំតំណាងក្រសួងនីមួយៗ គឺត្រូវឡើងរាយការណ៍បង្ហាញពីសមិទ្ធិផលនិងបញ្ហាផ្សេងៗ ដែលកើតមានឡើង ។
១៣. នៅក្នុងរដ្ឋាភិបាលនៅពេលនោះ មានក្រសួងដូចជា៖ ក្រសួងអប់រំ ក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ហើយនៅឆ្នាំ ១៩៨១ ទើបមានក្រសួងផែនការ ។
១៤. ក្រុមប្រឹក្សារដ្ឋ មានតួនាទីធ្វើការវិនិច្ឆ័យ លើបញ្ហាច្បាប់របស់រដ្ឋ ដូចជារៀបចំក្រមព្រហ្មទណ្ឌ និងកែប្រែទោសប្រហារជីវីតជាដើម ។
១៥.ការបោះឆ្នោតលើកទី១ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តនៅឆ្នាំ ១៩៨១ ដើម្បីជ្រើសរើសប្រធានសភាគណៈរដ្ឋមន្រ្តីនិងក្រុមប្រឹក្សារដ្ឋ ។
១៦. ប្រទេសកម្ពុជាបានប្តូរឈ្មោះពី សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ១៩៨៩ ។
១៧. ក្រោយពីការផ្លាស់ប្តូររបបនៅឆ្នាំ ១៩៨៩វាបានធ្វើឲ្យមានការប្រែប្រួលដូចតទៅ៖
១៨. មហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការ៣គឺ ពង្រីកផ្ទៃដីកសិកម្ម បង្កើនរដូវដាំដុះ និងប្រពលវប្បកម្ម ។
១៩. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ផលិតផលសំខាន់សម្រាប់ការនាំចេញរបស់រដ្ឋគឺ កៅស៊ូ ហើយភាគច្រើន ចំការកៅស៊ូមានននៅខេត្តរតនគិរី កំពង់សោម កំពងចាម និងក្រចេះ ។
២០. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានបទល្មើសនេសាទកើតឡើងដូចជា៖
២១. ចំនួនសិស្សនៅ មត្តេយសិក្សា បមសិក្សា មធ្យមសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ និងគ្រូបង្រៀនក្នុងឆ្នាំសិក្សា ( ១៩៨២.១៩៨៣ ) មានដូចតទៅ៖
២២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជានៅសល់ធនធានមនុស្សដូចជា៖
២៣. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ក្រុមខ្មែរក្រហមបានអត់ចូលព្រៃ ហើយធ្វើការប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា ព្រមទាំងបង្កអសន្តិសុខដល់ប្រជាជន និងសង្គមថែមទៀត ។
២៤. ប្រទេសណា ដែលជាអ្នករៀបចំគម្រោងឲ្យមានការជួបគ្នារវាងសម្តេចនរោត្តមសីហនុ និងដំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺប្រទេសបារាំងនៅឆ្នាំ១៩៨៤ ប៉ុន្តែទទួលបានលទ្ធផលគឺត្រូវបានខកខាន ។ នេះគឺដោយសារតែប្រទេសចិននិងក្រុមខែ្មរត្រីភាគីបានបដិសេធនិងគម្រោងនេះ ។
២៥. នយោបាយនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងវិញ នៅឆ្នាំ១៩៨៧ គឺដោយមានការជួបគ្នាថ្នាក់កំពូលរវាងសហរដ្ឋអាមេរិច និងសហភាពសូវៀត ។
២៦. ប្រធាននៃក្រុមខ្មែរត្រីភាគី គឺម្តេចនរោត្តម សីហនុហើយព្រះអង្គបានសុំលាលែងចេញពីតំណែងនេះ នៅឆ្នាំ១៩៨៧ ។
២៧. ដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ១៩៨៧ នៅប្រទេសវៀតណាមបានពីភាក្សាគ្នាលើរូបមន្ត នៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់គឺ៖
២៨. ការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលោក ហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃ ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងផែអង់តាដឺន័រ ។ ការជួបនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងចរចារស្វែងរកដំណោះស្រាយនៅកម្ពុជា ។
២៩. វេទិការរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស ចាកាតា តូក្យូនិងប៉ាតាយ៉ាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ។
៣០. កងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៨៩ ។
៣១. ក្រោយពីការដកកងទ័ពវៀតណាម រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ដូចជា៖
៣២. ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ( SNC ) បង្កើតនៅថ្ងៃទី ១០ ខែ កញ្ញ ឆ្នាំ ១៩៩០ ។
៣. ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ តួអង្គសំខាន់នៅក្នុងរឿងនេះ គឺសម្តេចនរោត្តម សីហនុ និងសម្តេចហ៊ុន សែន ។
៣៤. តួនាទីរបស់អ៊ុនតាក់មាន៖
៣៥.
៣៦. ការបោះឆ្នោតអាណត្តិទីមួយនៅកម្ពុជាប្រព្រឹត្តទៅបាប់ពីថ្ងៃ ២៣ ដល់ ថ្ងៃ២៨ ខែឧសភា ឆ្នាំ ១៩៩៣ មានគណកបក្ស១០ចូលរួម ។
៣៧. នាយករដ្ឋមន្រ្តីទី១ គឺព្រះអង្គម្ចាស់នរោត្តមរណណឫទ្ធិ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច និងនាយករដ្ឋមន្រ្តីទី២ គឺសម្រេច ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា ។
៣៨. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។
៣៩. ព្រះមហាក្សត្រ ដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទនរោត្តម សីហនុ គឺព្រះករុណាព្រះបាទសម្តេចព្រះបមរនាថ នរោត្តម សីហមុនីនៅឆ្នាំ ២០០៤ ។