ស្ពានអាកាស៧មករាឬស្ពានអាកាសពេទ្យលោកសង្ឃដែលជាកិត្តិយសប្រវត្តិសាស្រ្តដំណាក់កាលទី២របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកសម្ពោធ ឱ្យប្រើប្រាស់នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១២ វេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចសេនាបតីតេជោ ហ៊ុន សែន លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតស្ពាននេះ ៖
- ចាប់កសាងនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០
- បញ្ចប់ជាស្ថាពរនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១២
- ចំណាយថវិកាអស់ ៨ ៧០៥ ៨០៨ $
- លក្ខណៈពិសេសរបស់ស្ពាន៖ស្ពាននេះគឺស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សីដោយមានបែកខ្នែងភ្ជាប់ទៅវិថីកម្ពុជាក្រោមជាស្ពានបេតុងព្រមទាំងបង្កាន់ដៃសង្ខខាងកម្ពស់ ១,០៨m ដែលស្ពានស្ថាបនាឡើងដោយមានសួនច្បារនៅពីខាងក្រោមស្ពាន ។
- ល្បឿនសុវត្ថិភាព ៖ ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង
- រយៈពេលសាងសង់ ៖ ១៣ ខែ
អំពីស្ពានលើដងមហាវិថីសហព័ន្ធរុស្សី
- ប្រវែងបណ្តោយ ៣៤៥ម៉ែត្រ ទទឹង ១៥,២០ម៉ែត្រ
- អាចចរាចរទ្វេរទិសមាន២ខ្សែសំរាប់រថយន្តទៅនិង២ខ្សែមកជាមួយនឹងរបាំងបេតុងបែងចែកទ្រូងស្ពាន
- ជំរាល ៥,៧ភាគរយ
- សសរស្ពានមានចំនួន ៩គំលាតពីសរសនីមួយៗ ប្រវែង ២០ម៉ែត្រ និង៣៣០ម៉ែត្រ
- កម្ពស់សុវត្ថិភាពក្រោមស្ពាន ត្រង់ចំណុចប្រសព្វផ្លូវ ២៧១ ៥៩៨ និងវិថីកម្ពុជាក្រោម គឺ ៥,៥ម៉ែត្រ ។
អំពីស្ពានលើដងវិថីកម្ពុជាក្រោម
- ប្រវែងបណ្តោយ ១៦០ម៉ែត្រ ទទឹង ៦.៥០ ម៉ែត្រ
- ជាស្ពានឯកទិសចរាចរក្នុងទិសដៅចុះពីស្ពានធំទៅវិថីកម្ពុជាក្រោមដែលមាន១ខ្សែសម្រាប់រថយន្ត ១ខ្សែសម្រាប់ម៉ូតូ
- ជំរាល ៥,៧ភាគរយ
- សរសស្ពានមានចំនួន ៩ គំលាតពីសរសនីមួយៗ ប្រវែង ២០ ម៉ែត្រ និង៣០ ម៉ែត្រ
- កម្ពស់សុវត្ថិភាពក្រោមស្ពានត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សីនិងវិថីកម្ពុជាក្រោម គឺ ៥,៥០ម៉ែត្រ ។ ស្ពាននេះស្ថិតនៅក្នុងខណ្ឌទួលគោកនិងខណ្ឌសែនសុខដែលមានម្ចាស់គម្រោងសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាត្រួតពិនិត្យបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។