2019-05-23 04:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីសន្និសីទសឺណែវ ឆ្នាំ ១៩៥៤ ។
២.ព្រះបាទនរោន្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិនៅថ្ងៃខែឆ្នាំណា ? ទ្រង់ថ្វាយរាជ្យសម្បត្តិនេះទៅឲ្យអ្នកណា ?
៣. តើអង្គការសង្គមរាស្រ្តនិយម បានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? ដោយនរណា ? ដើម្បីអ្វី ?
៤. ហេតុអ្វីបានជាព្រះបាទ នរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋ ?
៥. តើអង្គការនយោបាយសង្គមរាស្រ្តនិយមជាអ្វី ? ដើម្បីឲ្យអង្គការនេះរឹងមាំត្រូវធ្វើដូចម្តេច ?
៦. តើនរណាជាក្បាលម៉ាស៊ីន ដឹកនាំអង្គការសង្គមរាស្រ្តនិយម ?
៧. តើអង្គការមហាជន សង្គមរាស្រ្តនិយម ទទួលការគាំទ្រពីមហាជនដូចម្តេច ?
៨. តើសង្គមរាស្រ្តនិយម បានគ្រប់គ្រងអំណាចពីឆ្នាំណាដល់ឆ្នាំណា ?
៩. តើសមាជជាតិជាអ្វី ? ត្រូវបានរៀបចំនិងដឹកនាំដោយអ្នកណា ?
១០. តើសមាជជាតិ បានសម្រេចបាននូវសមិទ្ធផលអ្វីខ្លះ ?
១១. តាមរដ្ឋធម្មនុញ្ញ តើសមាជជាតិជាស្ថាប័នដូចម្តេច ?
១២. តើសមាជជាតិ បានផ្តល់អត្តប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ ?
១៣. តើនយោបាយអព្យាក្រឹត្យ របស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំណា ? តាមការទាមទាររបស់ប្រទេសណា ?
១៤. តើព្រះបាទនរោត្តមសីហនុ មាននយោបាយក្រៅប្រទេសដូចម្តេច?
១៥. ក្នុងសន្និសីទ នាទីក្រុងបានឌុង ព្រះបាទនរោត្តម សីហនុ បានជួបនឹងមេដឹកនាំប្រទេសណាខ្លះ ? ប្រទេសទាំងនោះបានប្រកាលដូចម្តេច ?
១៦. តើប្រទេសកម្ពុជា ចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា ?
១៧. តើនយោបាយអព្យាក្រឹត្យអាចជួយកម្ពុជាអ្វីខ្លះ ?
១៨. តើជំនួយអាមេរិច ភាគច្រើនគឺជួយលើផ្នែកអ្វីខ្លះ ?
១៩. ដើម្បីប្រឆាំងនឹងកម្ពុជាតើប្រទេសថៃ និងវៀតណាមខាងត្បូងបានធ្វើដូចម្តេច ?
២០. តើនយោបាយអព្យាក្រឹត្យ ត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំណា ? ដោយសារអ្វី ?
២១. ក្នុងវិស័យកសិកម្ម តើរដ្ឋាភិបាលសង្គមរាស្រ្តនិយមផ្តោតការយកចិត្តទុកដាក់លើផ្នែកអ្វីខ្លះ ?
២២. ចូរនិយាយពីវិស័យគមនាគមន៍ នៅសម័យសង្គមរាស្រ្តនិយម ?
២៣. តើសម័យសង្គមរាស្រ្តនិយមមានរោងចក្រ និងក្រុមហ៊ុនអ្វីខ្លះ ?
២៤. ដើម្បីលើកកំពស់វិស័យសិក្សាធិការ តើរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានធ្វើដូចម្តេច ?
២៥. ដើម្បីដោះស្រាយបញ្ហាសុខមាលភាពប្រជាជនតើ រដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានធ្វើដូចម្តេច ?
២៦.តើស្នាព្រះហស្ថសំខាន់ៗ របស់ព្រះបាទនរោត្តមសីហនុមានអ្វីខ្លះ ?
ចម្លើយ
១. សន្និសីទសឺណែវ គឺជាបរាជ័យរបស់បារាំង និងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងប្រគល់ឯករាជ្យប្រទេសវៀតណាម និងឡាវ ។ កិច្ចព្រមព្រៀងទាំងនោះមាន៖
២.ព្រះបាទនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិនៅថ្ងៃទី ០៣ មីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គបានថ្វាយរាជ្យសម្បត្តិនេះទៅព្រះបាទ នរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។
៣. អង្គការសង្គមរាស្រ្តនិយម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ មីនា ១៩៥៥ ដោយព្រះបាទ នរោត្តម សីហនុ ។ អង្គការបង្កើតឡើង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលនៅខែ កញ្ញា ឆ្នាំ ១៩៥៥ ។
៤. បានជាព្រះបាទនរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់ព្រះអង្គថាជាព្រះបិតាឯករាជ្យជាតិ និងសន្តិភាពជាតិទោះបីជាព្រះអង្គ ចុះចេញពីរាជបល្ល័ងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែគោរព និងមានជំនឿលើព្រះអង្គដដែល ។
៥. អង្គការសង្គមរាស្រ្តនិយម ជាប្រភេទអង្គការមហាជន ។ អង្គការនេះរឹងមំាទៅបាន លុះត្រាណាមានការគាំទ្រពីមហាជនទាំងមូល រួមកម្លាំងចលករមួយចំនួនទៀត ។
៦. ក្បាលម៉ាស៊ីនដឹកនាំអង្គការគឺ ព្រះបាទនរោត្តម សីហនុ និងឥស្សរជននយោបាយជាច្រើនទៀត រួមមានលោក ស៊ឹនម វ៉ា , សឺន សាន យ៉ែម សំបូ សារី និងព្រះអង្គម្ចាស់នរិន្ទដេត ។
៧. មានការគាំទ្រទាំងផ្នែកស្មារតី និងហិរញ្ញវត្ថុ ពីគ្រប់មជ្ឈដ្ឋានតាមរយៈការបរិច្ចាគជាទ្រព្យសម្បត្តិ ពីស្រទាប់អ្នកមាន ។ ចំណែកប្រជាជននៅបទគាំទ្រផ្នែកកំលាំងកាយនិងស្មារតី ។
៨. ពីឆ្នំា ១៩៥៥ ដល់ឆ្នាំ ១៩៧០ ។
៩. សមាជជាតិវេតិការចំហរសម្រាប់ប្រជាជន និងអ្នកដឹកនាំមានការចោទសួរ ដេញដោលគ្នាលើបញ្ហានយោបាយក្នុងនិងក្រៅប្រទេស បញ្ហាសេដ្ឋកិច្ចនិងដេញដោលគ្នាពីការដឹកនាំរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ ។ សមាជលត្រូវបានរៀបចំ និងដឹកនាំដោយគណៈកម្មការកណ្តាល នៃអង្គការសង្គមរាស្រ្តនិយមដែលមានព្រះសម្តេចនរោត្តម សីហនុ ជាប្រធាន ។
១០. ដូចជាការប្រឆាំងអំពើពុករលួយ ប្រជាជនមានសិទ្ធិបញ្ចេញមតិ ការយកភាសាខ្មែរកជាភាសាផ្លូវការ ការគោរពព្រះពុទ្ធសាសនា ជាដើម ។
១១. សមាជជាតិ ជាស្ថាប័ននយោបាយរបស់រដ្ឋដែលចាំបាច់ឲ្យមានការជួបគ្នារវាងថ្នាក់ដឹកនាំ និងប្រជារាស្រ្តជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីប្រយោជន៍ជាតិរួម ។ រដ្ឋាភិបាល និងសភាជាតិត្រូវបំពេញត្រូវតែអនុវត្តតាមការសម្រេចរបស់សមាជជាតិ ដែលប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ ។
១២. មានអត្តប្រយោជន៍ដូចជា៖
១៣. ត្រូវបានកំណត់យកក្នុងឆ្នាំ ១៩៥៤ នៅក្នុងសន្និសីទក្រុងសឺណែវ ។ តាមការទាមទាររបស់ប្រទេសចិននឹងសហភាពសូវៀត ដើម្បីកុំឲ្យសហរដ្ឋអាមេរិចអាចដាក់មូលដ្ឋានកងទ័ពរបស់ខ្លួន នៅលើទឹកដីកម្ពុជាបាន ។
១៤. ព្រះអង្គបានប្រកាសប្រទេសជាអព្យាក្រឹត្យ និងចុះសន្ធិសញ្ញាមិនចូលបក្សសម្ព័ន្ធ ជាមួយលោកប្រធានាធិបតីទីតូនៃសាធារណៈរដ្ឋសហព័ន្ធសង្គមនិយមយូហ្គូស្លាវី និងនៅទីក្រុងបានឌុង ឆ្នាំ ១៩៥៦ទ្រង់បានឡាយព្រះហស្ថជាមួយលោកស៊ូកាណូ នៃប្រទេសឥណ្ឌូនេស៊ី ជាមួយលោកណាស៊ែនៃសាធារណៈរដ្ឋអារ៉ាប់រ៉ងនិងលោក នេរុ នាយករដ្ឋមន្រ្តីឥណ្ឌា ។
១៥. បានជួបជាមួយមេដឹកនាំប្រទេសឥណ្ឌា លោក នេរុ ,ចិន លោកជូ អេន ឡាយ ,យូហ្គោស្លាវី លោក ទីតូ , អេស៊ីប លោកណាស៊ែរ , និងវៀតណាម លោកផាំ វ៉ាន់ដុង ។ មេដឹកនាំកោប្រទេសទាំងនោះ បានប្រកាសពីការខិតខំប្រឹងកប្រែងរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងជាមួយកម្ពុជាឈរលើការគោរពសិទ្ធិគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី មិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសជិតខាង ។
១៦. ថ្ងៃ ១៤ ធ្នូ ឆ្នាំ ១៩៥៥ ។
១៧. បានបង្រួបបង្រួមនយោបាយផ្ទៃក្នុងប្រទេស បានបង្រួបបង្រួមក្រុមប្រឆាំងនឹងរដ្ឋាភិបាលព្រមទាំងធ្វើឲ្យប្រជាជនរស់នៅដោយសន្តិភាពរយៈពេល១៥ឆ្នាំ ដែលប្រទេសជិតខាងវៀតណាម កំពុងឆាបឆេះនៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម ។
១៨. ភាគច្រើនជួយលើផ្នែកយោធា ហើយមួយផ្នែកទៀតបានធ្លាក់ទៅក្នុងដៃអ្នកមានអំណាច ។
១៩. ដើម្បីប្រឆាំងនឹងកម្ពុជា ប្រទេសថៃនិងវៀតណាមខាងត្បូងបាន ៖
២០. បានបញ្ចាប់នៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ។ ដោយសម្លាប់ លន់ នល់ និងទ្រង់សិរិមតៈ បានដឹកនាំធ្វើរដ្ឋប្រហារទំម្លាក់ សម្តេចនរោត្តម សីហនុ ពីអំណាច ។
ចម្លើយ
២១. យកចិត្តទុកដាក់លើផ្នែក៖
២២. ចំពោះវិស័យគមនាគមន៍គឺ៖
២៣. មានក្រុមហ៊ុនជាច្រើនដូចជា៖
២៤. ចំពោះវិស័យសិក្សាធិការរដ្ឋាភិបាលបាន៖
២៥. ដើម្បីដោះស្រាយបញ្ហាសុខមាលភាពប្រជាជន រដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានធ្វើដូចជា៖
២៦. ស្នាព្រះហត្ថសំខាន់ៗមាន៖